ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 48:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តើ​សាសន៍​អ៊ីស្រា‌អែល​មិន​មែន​ជា​ទី​មើល‌ងាយ​ដល់​អ្នក​ឬ? តើ​បាន​ឃើញ​គេ​នៅ​កណ្ដាល​ពួក​ចោរ​ឬ? ដ្បិត​វេលា​ណា​ដែល​អ្នក​និយាយ​ពី​គេ នោះ​អ្នក​ចេះ​តែ​គ្រវី​ក្បាល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ម៉ូអាប់​អើយ ពី​មុន​អ្នក​ធ្លាប់​សើច​ចំអក​ឲ្យ​អ៊ីស្រា‌អែល អ្នក​ងក់​ក្បាល​ឡក‌ឡឺយ ធ្វើ​ហាក់​ដូច​ជា​អ៊ីស្រា‌អែល​ស្ថិត​នៅ​ក្នុង​ចំណោម​ចោរ​ដែល​គេ​ចាប់​បាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​តើ​សាសន៍​អ៊ីស្រាអែល​មិន​មែន​ជា​ទី​មើល‌ងាយ​ដល់​ឯង​ឬ តើ​បាន​ឃើញ​គេ​នៅ​កណ្តាល​ពួក​ចោរ​ឬ​អី ដ្បិត​វេលា​ណា​ដែល​ឯង​និយាយ​ពី​គេ នោះ​ឯង​ចេះ​តែ​គ្រវី​ក្បាល

សូមមើលជំពូក

អាល់គីតាប

ម៉ូអាប់​អើយ ពី​មុន​អ្នក​ធ្លាប់​សើច​ចំអក​ឲ្យ​អ៊ីស្រ‌អែល អ្នក​ងក់​ក្បាល​ឡក‌ឡឺយ ធ្វើ​ហាក់​ដូច​ជា​អ៊ីស្រ‌អែល​ស្ថិត​នៅ​ក្នុង​ចំណោម​ចោរ​ដែល​គេ​ចាប់​បាន។

សូមមើលជំពូក



យេរេមា 48:27
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ក៏​និយាយ​ដូច​ជា​អ្នក​រាល់​គ្នា​បាន​ដែរ ប្រសិន‌បើ​ព្រលឹង​របស់​អ្នក​រាល់​គ្នា ជួប​នឹង​ស្ថាន​ការដូច​ខ្ញុំ នោះ​ខ្ញុំ​នឹងរក​ពាក្យ​មក​ទាស់​នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​គ្រវី​ក្បាល​ដាក់​អ្នក​រាល់​គ្នា​ដែរ។


៙ ព្រះ‌អង្គ​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ត្រឡប់​ជា​ទី​ត្មះ​តិះ​ដៀល ដល់​សាសន៍​ជិត​ខាង​របស់​យើង​ខ្ញុំ ជា​ទី​ចំអក​ឡក‌ឡឺយ​ដល់​អស់​ទាំង​សាសន៍ ដែល​នៅ​ជុំ‌វិញ​យើង​ខ្ញុំ។


អណ្ដាត​របស់​គេ​នឹង​នាំ​ឲ្យ​គេ​វិនាស អស់​អ្នក​ណា​ដែល​ឃើញ​គេ នឹង​គ្រវី​ក្បាល។


យើង​ខ្ញុំ​បាន​ត្រឡប់​ជា​ទី​ត្មះ​តិះ​ដៀល ដល់​អ្នក​ជិត​ខាង និង​ជា​ទី​សើច​ចំអកឡក​ឡឺយ ដល់​អស់​អ្នក​ដែល​នៅ​ជុំ‌វិញ​យើង​ខ្ញុំ។


ដោយ​ធ្វើ​ឲ្យ​ស្រុក​របស់​គេ​ត្រឡប់​ជា​ទី​ស្រឡាំង‌កាំង ហើយ​ជា​ទី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ហួស​ចិត្ត​ជា‌និច្ច។ អស់​អ្នក​ដែល​ដើរ​កាត់​តាម​នោះ នឹង​ព្រឺ​សម្បុរ ហើយ​គ្រវី​ក្បាល។


ឯ​ចោរ​ដែល​គេ​ទាន់​ឃើញ តែង​មាន​សេចក្ដី​ខ្មាស​យ៉ាង​ណា នោះ​ពួក​វង្ស​អ៊ីស្រា‌អែល ក៏​មាន​សេចក្ដី​ខ្មាស​យ៉ាង​នោះ​ដែរ គឺ​ស្តេច​គេ ព្រម​ទាំង​ពួក​គេ ពួក​ចៅ‌ហ្វាយ ពួក​សង្ឃ និង​ពួក​ហោរា​របស់​គេ​ផង


ឱ​អ្នក​រាល់​គ្នា​ដែល​ដើរ​បង្ហួស​អើយ តើ​មិន​អំពល់​ដល់​អ្នក​រាល់​គ្នា​ទេ​ឬ? សូម​ពិចា‌រណា​មើល បើ​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ណា ដូច​យ៉ាង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ​នេះ ដែល​ព្រះ‌យេហូវ៉ា​បាន​នាំ​មក​ធ្វើ​ទុក្ខ​ដល់​ខ្ញុំ នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌អង្គ។


នៅ​គ្រា​រង​ទុក្ខ​វេទនា ហើយ​លំបាក ក្រុង​យេរូ‌សាឡិម​នឹក​ចាំ​ពី​សេចក្ដី​ល្អ​ទាំង​ប៉ុន្មាន ដែល​ធ្លាប់​មាន​កាល​ពី​ដើម ក្នុង​គ្រា​ដែល​ជន​ទាំង‌ឡាយ​បាន​ធ្លាក់ ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ឥត​មាន​អ្នក​ណា​ជួយ​សោះ នោះ​ពួក​ខ្មាំង​សត្រូវ​បាន​ឃើញ​នាង ហើយ​បាន​ចំអក​ឲ្យ​ពី​ដំណើរ​ដែល​នាង ឈប់​ផ្អាក​នៅ


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​ព្រោះ​ស្រុក​ម៉ូអាប់ និង​ស្រុក​សៀរ​ពោល​ថា មើល៍ ពួក​វង្ស​យូដា​គេ​ក៏​ដូច​ជា​អស់​ទាំង​សាសន៍​ដែរ


អ្នក​បាន​អរ​សប្បាយ​ពី​ដំណើរ​មត៌ក​នៃ​ពួក​វង្ស​អ៊ីស្រា‌អែល ដោយ​ព្រោះ​ត្រូវ​ចោល​ស្ងាត់​ជា​យ៉ាង​ណា នោះ​យើង​នឹង​ធ្វើ​ដល់​អ្នក​យ៉ាង​នោះ​ដែរ។ ឱ​ភ្នំ​សៀរ និង​ស្រុក​អេដុម​ទាំង​មូល​អើយ អ្នក​នឹង​ត្រូវ​ចោល​ស្ងាត់ នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ខ្មាំង​សត្រូវ​បាន​ពោល​ឡក​ឲ្យ​អ្នក​ថា ហាសហា ទី​ខ្ពស់​ពី​បុរាណ​ទាំង​នេះ​បាន​ត្រឡប់​ជា​របស់​យើង​ហើយ។


ដូច្នេះ ឱ​ភ្នំ​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា​ចុះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដល់​អស់​ទាំង​ភ្នំ​ធំ​តូច ផ្លូវ​ទឹក និង​ច្រក​ភ្នំ ព្រម​ទាំង​កន្លែង​បាក់​បែក និង​ទី​ក្រុង​ដែល​គេ​ចោល​ស្ងាត់ ជា​ទី​ដែល​បាន​ត្រឡប់​ជា​រំពា ហើយ​ជា​ទី​ឡក‌ឡឺយ​ដល់​សំណល់​នៃ​អស់​ទាំង​សាសន៍​ដែល​នៅ​ព័ទ្ធ​ជុំ‌វិញ។


នេះ​ជាហេតុការណ៍​ដែល​នឹង​កើត​មាន​ដល់​គេ សម្រាប់​អំនួត​របស់​គេ ដោយ​ព្រោះ​គេ​បាន​ត្មះ‌តិះ‌ដៀល ហើយ​អួត​ខ្លួនទាស់​នឹង​ប្រជា‌រាស្ត្រ របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


យើង​បាន​ឮ​ពាក្យ​ដំណៀល​របស់​សាសន៍​ម៉ូអាប់ និង​ពាក្យ​ជេរ​ប្រមាថ​របស់​ពួក​កូន​ចៅ​អាំម៉ូន គឺ​ជា​ពាក្យ​ដែល​គេ​ត្មះ‌តិះ‌ដៀល ដល់​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​បាន​អួត​ខ្លួន​គេ​ទាស់​នឹង ទឹក​ដី​ប្រជា‌រាស្ត្រ​របស់​យើង។


នៅ​វេលា​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បណ្តា‌ជន​ថា៖ «តើ​ខ្ញុំ​នេះ​ជា​ចោរ​ឬ បាន​ជា​អ្នក​រាល់​គ្នា​ចេញ​មក​ចាប់​ខ្ញុំ ទាំង​កាន់​ដាវ កាន់​ដំបង​ដូច្នេះ? រាល់​ថ្ងៃ ខ្ញុំ​អង្គុយ​បង្រៀន​នៅ​ក្នុង​ព្រះ‌វិហារ តែ​អ្នក​រាល់​គ្នា​មិន​បាន​ចាប់​ខ្ញុំ​ទេ


ពេល​នោះ គេ​បាន​ឆ្កាង​ចោរ​ពីរ​នាក់​ជា​មួយ​ព្រះ‌អង្គ​ដែរ ម្នាក់​នៅ​ខាង​ស្តាំ ហើយ​ម្នាក់​នៅ​ខាង​ឆ្វេង។


ដ្បិត​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា ព្រះ​នឹង​ថ្កោល​ទោស​អ្នក​វិញ​យ៉ាង​នោះ​ដែរ ហើយ​អ្នក​រាល់​គ្នា​វាល់​ឲ្យ​គេ​យ៉ាង​ណា អ្នក​នឹង​ទទួល​មក​វិញ​តាម​រង្វាល់​នោះ​ឯង។