ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 48:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សាសន៍​ម៉ូអាប់​ត្រូវ​ខ្មាស ពី​ព្រោះ​ត្រូវ​រំលំ​ហើយ ចូរ​ស្រែក​ទ្រហោ​យំ​ចុះ ចូរ​ប្រាប់​នៅ​មាត់​ស្ទឹង​អើណូន​ថា៖ ម៉ូអាប់​ត្រូវ​ខូច‌បង់​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ម៉ូអាប់​ត្រូវ​អាម៉ាស់ ដ្បិត​ស្រុក​នេះ​រលំ​ហើយ ចូរ​នាំ​គ្នា​ស្រែក​ឲ្យ​អស់​ទំហឹង ចូរ​ប្រកាស​នៅ​តាម​ស្ទឹង​អើ‌ណូន​ថា ស្រុក​ម៉ូអាប់​វិនាស​ហិន‌ហោច​ហើយ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សាសន៍​ម៉ូអាប់​ត្រូវ​ខ្មាស ពី​ព្រោះ​ត្រូវ​រំលំ​ហើយ ចូរ​ស្រែក​ទ្រហោ​យំ​ចុះ ចូរ​ប្រាប់​នៅ​មាត់​ស្ទឹង​អើណូន​ថា ម៉ូអាប់​ត្រូវ​ខូច​បង់​ហើយ

សូមមើលជំពូក

អាល់គីតាប

ម៉ូអាប់​ត្រូវ​អាម៉ាស់ ដ្បិត​ស្រុក​នេះ​រលំ​ហើយ ចូរ​នាំ​គ្នា​ស្រែក​ឲ្យ​អស់​ទំហឹង ចូរ​ប្រកាស​នៅ​តាម​ស្ទឹង​អើណូន​ថា ស្រុក​ម៉ូអាប់​វិនាស​ហិន‌ហោច​ហើយ!

សូមមើលជំពូក



យេរេមា 48:20
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពី​ព្រោះ​សម្រែក​បាន​ឮ​ព័ទ្ធ​ជុំ‌វិញ ព្រំ​ប្រទល់​ស្រុក​ម៉ូអាប់​ហើយ សូរ​ទ្រហោ‌យំ​ក៏​បាន​ឮ​ទៅ​ដល់​ក្រុង​អេក‌ឡែម សូរ​ទ្រហោ‌យំ​នោះ បាន​ឮ​រហូត​ដល់​ក្រុង​ប្អៀរ-អេលីម។


ដ្បិត​ពួក​កូន​ស្រី​សាសន៍​ម៉ូអាប់ នឹង​នៅ​ត្រង់​ផ្លូវ​ឆ្លង​ស្ទឹង​អើណូន ប្រៀប​ដូច​ជា​សត្វ​ស្លាប​ដែល​ហើរ​ទៅ​មក ហើយ​ដូច​ជា​កូន​សត្វ​ដែល​ពង្រាត់​ពី​សម្បុក។


ចាប់​តាំង​ពី​ក្រុង​អារ៉ូ‌អ៊ើរ​ដែល​នៅ​មាត់​ស្ទឹង​អើណូន និង​ពី​ទី​ក្រុង​មួយ​ដែល​នៅ​ច្រក​ភ្នំ​នោះ រហូត​ដល់​ស្រុក​កាឡាត គ្មាន​ក្រុង​ណា​មួយ​ដែល​យើង​ពុំ​អាច​នឹង​យក​បាន​នោះ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​បាន​ប្រគល់​ទាំង​អស់​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង។


ចាប់​តាំង​ពី​ក្រុង​អារ៉ូ‌អ៊ើរ ដែល​នៅ​ក្បែរ​ស្ទឹង​អើណូន និង​ទី​ក្រុង​ដែល​នៅ​កណ្ដាល​ជ្រលង​ភ្នំ​នោះ ព្រម​ទាំងខ្ពង់​រាប​មេឌីបា​ទាំង​អស់ រហូត​ដល់​ក្រុង​ឌីបូន


បន្ទាប់​មក គេ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទី​រហោ‌ស្ថាន ដោយ​ដើរ​វាង​ស្រុក​អេដុម និង​ស្រុក​ម៉ូអាប់ មក​ដល់ភាគ​ខាង​កើត​ស្រុក​ម៉ូអាប់ ហើយបោះ​ជំរំ​នៅ​ខាង​នាយ​ស្ទឹង​អើណូន។ ប៉ុន្ដែ គេ​មិន​បាន​ចូល​ទៅ​ក្នុង​ទឹក​ដី​ស្រុក​ម៉ូអាប់​ទេ ដ្បិត​ស្ទឹង​អើណូន​ជា​ព្រំ​ប្រទល់​ស្រុក​ម៉ូអាប់។