ឯបណ្ដាជនប្រុសស្រីទាំងឡាយ គឺអស់មនុស្សដែលបានឆ្លើយមកហោរាយេរេមាដូច្នោះ នោះលោកប្រាប់ដល់គេថា៖
ពេលនោះ លោកយេរេមាមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូល ទាំងប្រុស ទាំងស្រី និងអស់អ្នកដែលបានឆ្លើយតបមកលោកថា៖
ឯបណ្តាជនប្រុសស្រីទាំងឡាយ គឺអស់មនុស្សដែលបានឆ្លើយមកយេរេមាដូច្នោះ នោះលោកប្រាប់ដល់គេថា
ពេលនោះ យេរេមាមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូល ទាំងប្រុស ទាំងស្រី និងអស់អ្នកដែលបានឆ្លើយតបមកគាត់ថា៖
គឺទ្រង់បានថ្វាយយញ្ញបូជាដល់អស់ទាំងព្រះនៃពួកក្រុងដាម៉ាស ដែលគេបានវាយទ្រង់ ដោយនឹកថា ដោយព្រោះព្រះនៃពួកស្តេចស៊ីរីបានជួយគេ នោះយើងនឹងថ្វាយយញ្ញបូជាដល់ព្រះទាំងនោះដែរ ដើម្បីឲ្យបានជួយខាងយើង ប៉ុន្តែ ព្រះទាំងនោះជាហេតុនាំឲ្យទ្រង់ និងពួកអ៊ីស្រាអែលទាំងអស់រួញថយវិញ។
មានស្ត្រីខ្លះបាននិយាយថា ៖ «ពេលយើងបានដុតកំញានថ្វាយដល់ព្រះចន្ទ ហើយច្រួចតង្វាយថ្វាយទ្រង់ តើយើងបានធ្វើនំសម្រាប់គោរពដល់ទ្រង់ ហើយច្រួចតង្វាយថ្វាយដល់ទ្រង់មិនឲ្យប្ដីយើងដឹងឬ?»
«កំញានដែលអ្នករាល់គ្នាបានដុត នៅក្នុងទីក្រុងស្រុកយូដាទាំងប៉ុន្មាន ហើយនៅអស់ទាំងផ្លូវក្រុងយេរូសាឡិម ទោះទាំងអ្នករាល់គ្នា បុព្វបុរស ពួកស្តេច ពួកចៅហ្វាយ និងបណ្ដាជននៅក្នុងស្រុកទាំងប៉ុន្មាន តើព្រះយេហូវ៉ាមិនបាននឹកចាំ តើព្រះអង្គមិនបានរឭកពីអំពើទាំងនោះទេឬ?
ព្រះអង្គមានព្រះបន្ទូលថា៖ «កូនមនុស្សអើយ យើងចាត់អ្នកឲ្យទៅឯពួកកូនចៅអ៊ីស្រាអែល គឺដល់សាសន៍ដែលរឹងចចេស ដែលបានបះបោរនឹងយើង ទោះទាំងខ្លួនគេ និងបុព្វបុរសរបស់គេ ក៏បានរំលងទាស់នឹងយើង រហូតដល់ថ្ងៃនេះ។
អ្នកត្រូវថ្លែងពាក្យរបស់យើងប្រាប់គេ ទោះបើគេព្រមស្តាប់ ឬមិនព្រមក្តី ដ្បិតគេរឹងចចេសណាស់។
កាលណោះ តើអ្នករាល់គ្នាបានផលអ្វីខ្លះពីសេចក្ដីដែលឥឡូវនេះ អ្នករាល់គ្នាអៀនខ្មាស? ដ្បិតចុងបំផុតនៃសេចក្ដីទាំងនោះជាសេចក្តីស្លាប់!