Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 44:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 មាន​ស្ត្រី​ខ្លះ​បាន​និយាយ​ថា ៖ «ពេល​យើង​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌ចន្ទ ហើយ​ច្រួច​តង្វាយ​ថ្វាយ​ទ្រង់ តើ​យើង​បាន​ធ្វើ​នំ​សម្រាប់​គោរព​ដល់​ទ្រង់ ហើយ​ច្រួច​តង្វាយ​ថ្វាយ​ដល់​ទ្រង់មិនឲ្យ​ប្ដី​យើង​ដឹង​ឬ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ស្រីៗ​ទាំង​នោះ​និយាយ​បន្ថែម​ថា៖ «ពេល​យើង​ដុត​គ្រឿង​ក្រអូប និង​ច្រួច‌ស្រា​ថ្វាយ​ម្ចាស់‌ក្សត្រិយ៍​នៅ​ស្ថាន‌សួគ៌​នោះ ប្ដី​របស់​យើង​បាន​យល់​ស្រប​ទាំង​ស្រុង។ ពេល​យើង​ធ្វើ​នំ​ថ្វាយ​ព្រះ‌នាង ព្រម​ទាំង​ច្រួច‌ស្រា ក៏​ប្ដី​យើង​យល់​ស្រប​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 មួយ​ទៀត កាល​យើង​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌ចន្ទ ហើយ​ច្រួច​ដង្វាយ​ច្រួច​ថ្វាយ​ទ្រង់ នោះ​តើ​យើង​បាន​ធ្វើ​នំ​សំរាប់​គោរព​ដល់​ទ្រង់ ហើយ​ច្រួច​ដង្វាយ​ច្រួច ថ្វាយ​ដល់​ទ្រង់​ក្រៅ​ពី​ប្ដី​យើង​ឬ។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ស្រីៗ​ទាំង​នោះ​និយាយ​បន្ថែម​ថា៖ «ពេល​យើង​ដុត​គ្រឿង​ក្រអូប និង​ច្រួច‌ស្រា​ជូន​ម្ចាស់‌ក្សត្រី​នៅ​សូរ៉កា​នោះ ប្ដី​របស់​យើង​បាន​យល់​ស្រប​ទាំង​ស្រុង។ ពេល​យើង​ធ្វើ​នំ​ជូន​ព្រះ‌នាង ព្រម​ទាំង​ច្រួច‌ស្រា ក៏​ប្ដី​យើង​យល់​ស្រប​ដែរ»។

សូមមើលជំពូក ចម្លង




យេរេមា 44:19
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ពេល​ស្ត្រី​ឃើញ​ថា ផ្លែ​ឈើ​នោះ​បរិ‌ភោគ​បាន ក៏​ជា​ទី​គាប់​ដល់​ភ្នែក ហើយ​ថា ដើម​ឈើ​នោះគួរ​ឲ្យចង់​បាន ដើម្បី​ឲ្យ​មាន​ប្រាជ្ញា នាង​ក៏​បេះ​ផ្លែ​ឈើ​នោះ​មក​បរិ‌ភោគ ព្រម​ទាំង​ចែក​ឲ្យ​ប្តីដែល​នៅ​ជា‌មួយ ហើយ​ប្តី​ក៏​បរិ‌ភោគ​ដែរ។


(គ្មាន​អ្នក​ណា​ម្នាក់​ដូចព្រះបាទ​អ័ហាប់ឡើយ ដែល​លក់​ខ្លួន​ឲ្យ​ធ្វើ​អំពើ​ដ៏​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដែល​យេសិ‌បិល​ជា​មហេសី​បាន​ញុះ‌ញង់​នោះ។


ទ្រង់​បាន​ដើរ​តាម​ផ្លូវ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល គឺ​បាន​ប្រព្រឹត្ត​ដូច​ជា​វង្សា​របស់​ព្រះបាទ​អ័ហាប់​ដែរ ដ្បិត​ទ្រង់​បាន​យក​បុត្រី​របស់​អ័ហាប់​ធ្វើ​ជា​ភរិយា ទ្រង់​ក៏​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា


ទោះ​បើ​ព្រួត​ដៃ​គ្នា គង់​តែ​មនុស្ស​អាក្រក់ នឹង​មិន​រួច​ពី​ទោស​ឡើយ តែ​ពូជ‌ពង្ស​របស់​មនុស្ស​សុចរិត នឹង​មាន​ជំនួយ​ជួយ​ឲ្យ​រួច។


ពេល​នោះ មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ដឹង​ថា ប្រពន្ធ​ខ្លួន​ធ្លាប់​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ដទៃ និង​ពួក​ស្រីៗ​ទាំង​អស់​ដែល​ឈរ​នៅ​ទី​នោះ ជា​ជំនុំ​យ៉ាង​ធំ គឺ​បណ្ដា​មនុស្ស​ដែល​អាស្រ័យ​នៅ​ត្រង់​ប៉ាត្រូស​ក្នុង​ស្រុក​អេស៊ីព្ទ គេ​ឆ្លើយ​ទៅ​ហោរា​យេរេមា​ថា៖


ឯ​បណ្ដា‌ជន​ប្រុស​ស្រី​ទាំង‌ឡាយ គឺ​អស់​មនុស្ស​ដែល​បាន​ឆ្លើយ​មក​ហោរា​យេរេមា​ដូច្នោះ នោះ​លោក​ប្រាប់​ដល់​គេ​ថា៖


គឺ​កូន​ក្មេង​រើស​ឧស ឪពុក​បង្កាត់​ភ្លើង ហើយ​ពួក​ស្រីៗ​ច្របាច់​ម្សៅ​ធ្វើ​នំ​ថ្វាយ​ដល់​ព្រះ‌ចន្ទ ព្រម​ទាំង​ច្រួច​តង្វាយ​ថ្វាយ​ដល់​ព្រះ​ឯ​ទៀត នេះ​ជា​ការ​ដែល​បណ្ដាល​ឲ្យ​យើង​ខឹង​ក្តៅ។


ប៉ុន្ដែ ប្រសិន‌បើ​ប្តី​របស់​នាង​បាន​ផ្តាច់​បំណន់​នោះ ក្នុង​ថ្ងៃ​ដែល​គាត់​បាន​ឮ នោះ​សេចក្ដី​អ្វី​ដែល​បាន​ចេញ​ពី​មាត់​នាង ឬ​ពី​ពាក្យ​ណា​ដែល​នាង​បាន​សន្យា នោះ​នឹង​មិន​នៅ​ជាប់​ឡើយ ដ្បិត​ប្តី​របស់​នាង​បាន​ផ្តាច់​បំណន់​នោះ ហើយ​ព្រះ‌យេហូវ៉ា​នឹង​អត់​ទោស​ឲ្យ​នាង។


ប៉ុន្ដែ ប្រសិន‌បើ​ប្តី​របស់​នាង​មិន​យល់​ស្រប ក្នុង​ថ្ងៃ​ដែល​គាត់​បាន​ឮ នោះ​គាត់​បាន​ផ្តាច់​បំណន់​ដែល​នាង​បាន​បន់ ព្រម​ទាំង​ពាក្យ​ណា​ដែល​បាន​ចេញ​ពី​មាត់​នាង​ដោយ​ឥត​បើ​គិត ដោយ​សារ​ការ​ដែល​នាង​បាន​បន់​ភ្ជាប់​ខ្លួន នោះ​ព្រះ‌យេហូវ៉ា​នឹង​អត់​ទោស​ឲ្យ​នាង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម