ប៉ុន្តែ ព្រះអង្គជួយឲ្យរួចពីដាវនៃមាត់គេ គឺជាមនុស្សកម្សត់ទុគ៌ត ឲ្យរួចពីកណ្ដាប់ដៃនៃមនុស្សខ្លាំងពូកែ។
យេរេមា 39:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បានបង្គាប់នេប៊ូសារ៉ាដាន ជាមេទ័ពធំ ពីដំណើរហោរាយេរេមាថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះព្យាការីយេរេមាវិញ ព្រះចៅនេប៊ូក្នេសាបានបញ្ជាឲ្យលោកនេប៊ូសារ៉ាដាន ជារាជប្រតិភូថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ទ្រង់បានបង្គាប់នេប៊ូសារ៉ាដាន ជាមេទ័ពធំ ពីដំណើរយេរេមាថា អាល់គីតាប ចំពោះណាពីយេរេមាវិញ ស្តេចនេប៊ូក្នេសាបានបញ្ជាឲ្យលោកនេប៊ូសារ៉ាដាន ជារាជប្រតិភូថា៖ |
ប៉ុន្តែ ព្រះអង្គជួយឲ្យរួចពីដាវនៃមាត់គេ គឺជាមនុស្សកម្សត់ទុគ៌ត ឲ្យរួចពីកណ្ដាប់ដៃនៃមនុស្សខ្លាំងពូកែ។
ព្រះអង្គនឹងប្រោសឲ្យអ្នករួច ពីសេចក្ដីវេទនាប្រាំមួយមុខ អើ ដល់គម្រប់ប្រាំពីរផង នោះសេចក្ដីអាក្រក់ នឹងមិនមកពាល់ប៉ះអ្នកឡើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ «កុំឲ្យខ្លាចចំពោះគេឡើយ ដ្បិតយើងនៅជាមួយ ដើម្បីនឹងជួយឲ្យអ្នករួច»។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ពិតប្រាកដជាយើងបានចម្រើនកម្លាំងក្នុងជីវិតអ្នក ឲ្យបានសេចក្ដីល្អ ពិតប្រាកដជាយើងបានបណ្ដាលឲ្យខ្មាំងសត្រូវមកអង្វរអ្នកក្នុងគ្រាមានអាសន្ន និងក្នុងគ្រាវេទនា។
យើងនឹងធ្វើឲ្យអ្នកជាកំផែងលង្ហិន មានគ្រឿងសស្ត្រាវុធដល់ជនជាតិនេះ គេច្បាំងនឹងអ្នក តែមិនអាចឈ្នះបានទេ ដ្បិតយើងនៅជាមួយអ្នក ដើម្បីនឹងជួយសង្គ្រោះ ហើយប្រោសអ្នកឲ្យរួច នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
យើងនឹងជួយឲ្យអ្នករួចពីកណ្ដាប់ដៃ នៃមនុស្សអាក្រក់ ហើយលោះអ្នកចេញពីកណ្ដាប់ដៃ នៃមនុស្សដែលគួរស្ញែងខ្លាច។
ប៉ុន្តែ ទោះទាំងស្តេច ឬពួកមហាតលិក ឬបណ្ដាជននៅក្នុងស្រុកនោះ ក៏មិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលព្រះអង្គមានព្រះបន្ទូលមក តាមរយៈហោរាយេរេមាឡើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ហោរាយេរេមា ក្រោយដែលនេប៊ូសារ៉ាដាន ជាមេទ័ពធំ បានលែងលោកនៅត្រង់រ៉ាម៉ា ក្នុងកាលដែលគេបានចាប់លោកដាក់ច្រវាក់ ជាមួយពួកក្រុងយេរូសាឡិម និងពួកស្រុកយូដាទាំងប៉ុន្មាន ដែលគេនាំទៅជាឈ្លើយនៅស្រុកបាប៊ីឡូននោះ។
ដូច្នេះ មើល៍! នៅថ្ងៃនេះ ខ្ញុំដោះច្រវាក់ចេញពីដៃអ្នក ប្រសិនបើអ្នកចូលចិត្តទៅស្រុកបាប៊ីឡូនជាមួយខ្ញុំ ក៏ចូលមកចុះ ខ្ញុំនឹងទំនុកបម្រុងអ្នកដោយល្អ តែបើមិនពេញចិត្តទៅឯស្រុកបាប៊ីឡូនជាមួយខ្ញុំទេ នោះតាមតែចិត្តចុះ ស្រុកទាំងមូលនៅមុខអ្នកហើយ នៅកន្លែងណាដែលអ្នកគិតថាស្រួល ហើយគួរឲ្យអ្នកទៅ អ្នកទៅចុះ។
នៅថ្ងៃទីដប់ ខែទីប្រាំ ក្នុងឆ្នាំទីដប់ប្រាំបួននៃរាជ្ជកាលព្រះបាទនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន នេប៊ូសារ៉ាដាន ជាមេទ័ពកងអង្គរក្ស ដែលបម្រើស្តេចបាប៊ីឡូន បានចូលមកដល់ក្រុងយេរូសាឡិម។
បន្ទាប់មក លោកបញ្ជាឲ្យមេទ័ពយកលោកប៉ុលទៅឃុំ ប៉ុន្ដែ ឲ្យមានសេរីភាពខ្លះ ហើយមិនត្រូវហាមឃាត់មិត្តសម្លាញ់ណាម្នាក់ដែលមកជួយទំនុកបម្រុងលោកឡើយ។