យេរេមា 38:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេផាធា ជាកូនម៉ាត់ថាន និងកេដាលា ជាកូនផាសហ៊ើរ យេហ៊ូកាល ជាកូនសេលេមា ហើយផាសហ៊ើរ ជាកូនម៉ាលគា គេក៏ឮពាក្យដែលហោរាយេរេមាប្រាប់បណ្ដាជនទាំងឡាយថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសេផាធាជាកូនរបស់លោកម៉ាត់ថាន លោកកេដាលាជាកូនរបស់លោកផាសហ៊ើរ លោកយេហ៊ូកាលជាកូនរបស់លោកសេលេមា និងលោកផាសហ៊ើរជាកូនរបស់លោកម៉ាល់គា បានឮពាក្យដែលលោកយេរេមាធ្លាប់ប្រកាសប្រាប់ប្រជាជនទាំងមូលថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសេផាធា ជាកូនម៉ាត់ថាន នឹងកេដាលា ជាកូនផាសហ៊ើរ យេហ៊ូកាល ជាកូនសេលេមា ហើយផាសហ៊ើរ ជាកូនម៉ាលគា គេក៏ឮពាក្យដែលយេរេមាប្រាប់បណ្តាជនទាំងឡាយថា អាល់គីតាប លោកសេផាធាជាកូនរបស់លោកម៉ាត់ថាន លោកកេដាលាជាកូនរបស់លោកផាសហ៊ើរ លោកយេហ៊ូកាលជាកូនរបស់លោកសេលេមា និងលោកផាសហ៊ើរជាកូនរបស់លោកម៉ាល់គា បានឮពាក្យដែលយេរេមាធ្លាប់ប្រកាសប្រាប់ប្រជាជនទាំងមូលថា៖ |
ព្រមទាំងអ័ដាយ៉ាជាកូនយេរ៉ូហាំ ដែលជាកូនផាសហ៊ើរ ផាសហ៊ើរជាកូនម៉ាលគា ហើយមានម្អាសាយជាកូនអ័ឌីអែល ដែលជាកូនយ៉ាសេរ៉ា យ៉ាសេរ៉ាជាកូនមស៊ូឡាម មស៊ូឡាមជាកូនមស៊ីលេមីត មស៊ីលេមីតជាកូនអ៊ីមមើរ
ព្រមទាំងបងប្អូនរបស់ពួកគេ ដែលធ្វើការនៅក្នុងព្រះដំណាក់ ទាំងអស់មាន ៨២២ នាក់ ហើយមានអ័ដាយ៉ា ជាកូនយេរ៉ូហាំ ដែលជាកូនពេឡាលា ពេឡាលាជាកូនអាំស៊ី អាំស៊ីជាកូនសាការី សាការីជាកូនផាសហ៊ើរ ផាសហ៊ើរជាកូនម៉ាលគា
ជាសេចក្ដីដែលហោរាយេរេមាបានប្រាប់ដល់បណ្ដាជននៅស្រុកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់ថា៖
ប៉ុន្តែ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនឹងជួយអ្នកឲ្យរួចនៅថ្ងៃនោះ ហើយអ្នកមិនត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃពួកមនុស្សនោះ ដែលអ្នកខ្លាចឡើយ។
«យើងបានហាមអ្នករាល់គ្នាមិនឲ្យបង្រៀនក្នុងនាមអ្នកនោះជាដាច់ខាត តែឥឡូវនេះ អ្នករាល់គ្នាបានបង្រៀនពេញក្រុងយេរូសាឡិម ហើយអ្នករាល់គ្នាចង់ទម្លាក់ឈាមបុរសនោះ មកលើយើងទៀតផង»។