Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 25:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ជា​សេចក្ដី​ដែល​ហោរា​យេរេមា​បាន​ប្រាប់​ដល់​បណ្ដា‌ជន​នៅ​ស្រុក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 លោក​យេរេមា​ប្រកាស​ព្រះ‌បន្ទូល​នេះ​ដល់​អ្នក​ស្រុក​យូដា​ទាំង​អស់ និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល​ដូច​ត​ទៅ:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ជា​សេចក្ដី​ដែល​ហោរា​យេរេមា​បាន​ប្រាប់​ដល់​បណ្តាជន​នៅ​ស្រុក​យូដា នឹង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ណាពី​យេរេមា​ប្រកាស​បន្ទូល​នេះ​ដល់​អ្នក​ស្រុក​យូដា​ទាំង​អស់ និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល ដូច​ត​ទៅ:

សូមមើលជំពូក ចម្លង




យេរេមា 25:2
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ចូរ​ប្រាប់​ដល់​មនុស្ស​នៅ​ស្រុក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ឥឡូវ​នេះ​ថា៖ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល៍! យើង​កំពុង​តែ​ឡោម‌ព័ទ្ធ​អ្នក​រាល់​គ្នា​ជុំ‌វិញ ដោយ​ការ​អាក្រក់ ហើយ​ក៏​មាន​គំនិត​ទាស់​នឹង​អ្នក​ដែរ ដូច្នេះ ចូរ​វិល​ពី​ផ្លូវ​អាក្រក់​របស់​អ្នក​រៀង​ខ្លួន ហើយ​កែ​ប្រែ​ផ្លូវ​ប្រព្រឹត្ត និង​កិរិយា​របស់​អ្នក​ឡើង​វិញ​ឥឡូវ​ចុះ។


ចាប់​តាំង​ពី​ឆ្នាំ​ទី​ដប់​បី ក្នុង​រាជ្យ​យ៉ូសៀស​ជា​បុត្រ​អាំម៉ូន ស្តេច​យូដា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គឺ​រយៈ​ពេល​ម្ភៃបី​ឆ្នាំ​ហើយ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ហើយ​ខ្ញុំ​បាន​ក្រោក​ពី​ព្រលឹម​ស្រាង​ប្រាប់​ដល់​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ទេ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​បង្គាប់​ដូច្នេះ​ថា ចូរ​ទៅ​ឈរ​ក្នុង​ទី‌លាន​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ចុះ ហើយ​ប្រាប់​ដល់​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ទី​ក្រុង​នៃ​ស្រុក​យូដា ដែល​មក​ថ្វាយ‌បង្គំ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា គ្រប់​ពាក្យ​ដែល​យើង​បង្គាប់​ឲ្យ​អ្នក​ប្រាប់​ដល់​គេ កុំ​ឲ្យ​បន្ថយ​ពាក្យ​ណា​មួយ​ឡើយ


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ទៅ​និយាយ​នឹង​ពួក​ស្រុក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ថា តើ​អ្នក​រាល់​គ្នា​មិន​ព្រម​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ ដើម្បី​ស្តាប់​តាម​ពាក្យ​យើង​ទេ​ឬ? នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម