យេរេមា 33:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ប្រសិនបើសេចក្ដីសញ្ញាពីដំណើរថ្ងៃ និងយប់ មិនស្ថិតស្ថេរនៅ បើយើងមិនបានតាំងអស់ទាំងរបៀបនៃផ្ទៃមេឃ និងផែនដីទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ «យើងបានធ្វើឲ្យមានថ្ងៃ និងយប់ តាមពេលកំណត់ ហើយយើងក៏បានដាក់ច្បាប់ធម្មជាតិសម្រាប់ផ្ទៃមេឃ និងផែនដីដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា បើសិនជាសេចក្ដីសញ្ញាពីដំណើរថ្ងៃហើយនឹងយប់ មិនស្ថិតស្ថេរនៅ បើអញមិនបានតាំងអស់ទាំងរបៀបនៃផ្ទៃមេឃ នឹងផែនដីទេ អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលទៀតថា៖ «យើងបានធ្វើឲ្យមានថ្ងៃ និងយប់ តាមពេលកំណត់ ហើយយើងក៏បានដាក់ច្បាប់ធម្មជាតិសម្រាប់ផ្ទៃមេឃ និងផែនដីដែរ។ |
ដរាបណានៅមានផែនដីនៅឡើយ ដរាបនោះ រដូវសាបព្រោះ រដូវច្រូតកាត់ ត្រជាក់ ក្តៅ រដូវប្រាំង រដូវវស្សា ថ្ងៃ និងយប់ នឹងនៅតែមាន មិនដែលអាក់ខានឡើយ»។
ព្រះអង្គបានតម្រូវព្រះចន្ទ ទុកសម្រាប់ជាទីកំណត់រដូវ ចំណែកព្រះអាទិត្យ ក៏ដឹងពេលដែលត្រូវលិចដែរ។
អ្វីៗទាំងអស់ស្ថិតស្ថេរនៅរហូតដល់សព្វថ្ងៃ ដោយសារច្បាប់របស់ព្រះអង្គ ដ្បិតអ្វីៗទាំងអស់សម្រាប់បម្រើព្រះអង្គ។
ព្រះអង្គបានតាំងរបស់ទាំងនោះ ឲ្យនៅជាប់អស់កល្បជានិច្ច ព្រះអង្គបានដាក់ចេញជាច្បាប់ ហើយច្បាប់នោះមិនអាចកន្លងបាត់ឡើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ប្រសិនបើអ្នករាល់គ្នាអាចនឹងផ្តាច់សេចក្ដីសញ្ញារបស់យើង ពីដំណើរថ្ងៃ និងយប់ ដើម្បីមិនឲ្យមានថ្ងៃ ឬយប់តាមធម្មតាបាន