ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 29:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​បាន​តាំង​អ្នក​ឡើង​ធ្វើ​ជា​សង្ឃ ជំនួស​សង្ឃ​យេហូ‌យ៉ា‌ដា ដើម្បី​ឲ្យ​មាន​ពួក​នាយក​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ឲ្យ​អ្នក​បាន​ចាប់​អស់​អ្នក​ឆ្កួត ដែល​តាំង​ខ្លួន​ឡើង​ធ្វើ​ជា​ហោរា ដាក់​គុក ដាក់​ខ្នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

“លោក​សេផា‌នា​អើយ ព្រះ‌អម្ចាស់​តែង‌តាំង​លោក​ជា​បូជា‌ចារ្យ ជំនួស​បូជា‌ចារ្យ​យេហូ‌យ៉ាដា ដើម្បី​ឲ្យ​លោក​ទទួល​ខុស​ត្រូវ​លើ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ហើយ​ពិនិត្យ​មើល​ក្រែង​លោ​មាន​នរណា​ម្នាក់​កើត​គំនិត​លេលា​តាំង​ខ្លួន​ជា​ព្យាការី។ លោក​ត្រូវ​តែ​យក​ជន​ប្រភេទ​នោះ​ដាក់​ច្រវាក់ និង​យក​ឃ្នាង​មក​ដាក់​ក​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេហូវ៉ា ទ្រង់​បាន​តាំង​ឯង​ឡើង​ធ្វើ​ជា​សង្ឃ ជំនួស​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ ដើម្បី​ឲ្យ​មាន​ពួក​នាយក​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ប្រយោជន៍​ឲ្យ​ឯង​បាន​ចាប់​អស់​អ្នក​ឆ្កួត ដែល​តាំង​ខ្លួន​ឡើង​ធ្វើ​ជា​ហោរា ដាក់​គុក ដាក់​ខ្នោះ

សូមមើលជំពូក

អាល់គីតាប

“លោក​សេផា‌នា​អើយ អុលឡោះ‌តាអាឡា​តែង‌តាំង​អ្នក​ជា​អ៊ីមុាំ ជំនួស​អ៊ីមុាំ​យេហូ‌យ៉ាដា ដើម្បី​ឲ្យ​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ‌ងារ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា ហើយ​ពិនិត្យ​មើល​ក្រែង​លោ​មាន​នរណា​ម្នាក់​កើត​គំនិត​លេលា​តាំង​ខ្លួន​ជា​ណាពី។ អ្នក​ត្រូវ​តែ​យក​ជន​ប្រភេទ​នោះ​ដាក់​ច្រវាក់ និង​យក​ឃ្នាង​មក​ដាក់​ក​ដែរ។

សូមមើលជំពូក



យេរេមា 29:26
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ សង្ឃ​យេហូ‌យ៉ា‌ដា​បាន​បង្គាប់​ពួក​មេ‌ទ័ព​ដែល​ត្រួត​លើ​ពល‌ទ័ព​ថា៖ «ចូរ​នាំ​ព្រះ‌នាង​ចេញ​ទៅ​ក្រៅ​ទៅ ហើយ​បើ​អ្នក​ណា​តាម​ព្រះ‌នាង នោះ​ត្រូវ​សម្លាប់​គេ​ដោយ​ដាវ​ទៅ»។ ដ្បិត​សង្ឃ​បាន​ប្រាប់​ថា៖ «កុំ​សម្លាប់​ព្រះ‌នាង​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា​ឡើយ»។


បន្ទាប់​មក បណ្ដា​ជន​ទាំង‌ឡាយ​ដែល​នៅ​ក្នុង​ស្រុក ក៏​ចូល​ទៅ​បំផ្លាញ​វិហារ​ព្រះ‌បាល បំបាក់​បំបែក​អស់​ទាំង​អាស‌នា ព្រម​ទាំង​រូប​ព្រះ​អស់​រលីង ក៏​សម្លាប់​ម៉ាត់‌ថាន ជា​សង្ឃ​របស់​ព្រះ‌បាល នៅ​ត្រង់​មុខ​អាស‌នា រួច​សង្ឃ​យេហូ‌យ៉ា‌ដា​តាំង​ឲ្យ​មាន​ពួក​ត្រួត‌ត្រា​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា។


ពេល​លោក​យេហ៊ូវ​ត្រឡប់​មក​ជួប​ពួក​មេ‌ទ័ព​របស់​ចៅ‌ហ្វាយ​លោក​វិញ មាន​ម្នាក់​សួរ​ថា៖ «តើ​កិច្ច‌ការ​ទាំង​អស់​ល្អ​ឬ​ទេ? ហេតុ​អ្វី​មនុស្ស​ចម្កួត​នេះ​មក​រក​លោក?» លោក​យេហ៊ូវ​ឆ្លើយ​ថា៖ «អស់​លោក​ស្គាល់អ្នក​នេះ និង​រឿង​របស់​គេ​ហើយ»។


ព្រះបាទ​អេសា​មាន​សេចក្ដី​ក្រេវ‌ក្រោធ​នឹង​គ្រូទាយ ហើយ​ទ្រង់​ចាប់​ដាក់​គុក ព្រោះ​ទ្រង់​មាន​សេចក្ដី​ឃោរ‌ឃៅ​ជា​ខ្លាំង​ដោយ​ព្រោះ​ដំណើរ​នោះ នៅ​គ្រា​នោះ ព្រះបាទ​អេសា​ក៏​សង្កត់‌សង្កិន​ប្រជា‌រាស្ត្រ​ខ្លះ​ដែរ។


ហើយ​ប្រាប់​គេ​ថា "ស្ដេច​បង្គាប់​ដូច្នេះ គឺ​ឲ្យ​ដាក់​មនុស្ស​នេះ​នៅ​ក្នុង​គុក ចិញ្ចឹម​ដោយ​នំបុ័ង និង​ទឹក​ដ៏​វេទនា ទាល់​តែ​ដល់​វេលា​យើង​មក​វិញ ដោយ​សុខ‌សាន្ត"»។


ចុះ​ហេតុ​អ្វី​បាន​ជា​មិន​បាន​បន្ទោស​ដល់​យេរេមា ដែល​នៅ​ក្រុង​អាណាថោត ជា​អ្នក​ដែល​តាំង​ខ្លួន​ឡើង​ជា​ហោរា​ដល់​លោក​រាល់​គ្នា​នោះ?


ឯ​ហោរា​យេរេមា​ក៏​នៅ​ជាប់​ក្នុង​ទី‌លាន​គុក ដរាប​ដល់​ថ្ងៃ​ដែល​គេ​ចាប់​យក​ក្រុង​យេរូ‌សាឡិម​បាន ។ វេលា​ដែល​គេ​ចាប់​យក​ទី​ក្រុង​បាន នោះ​លោក​នៅ​ទី​នោះ​នៅ​ឡើយ។


គេ​ក៏​ចាប់​យក​ហោរា​យេរេមា​ទៅ​ដាក់​ក្នុង​គុក​ងងឹត​របស់​ម៉ាលគា ជា​កូន​ហាម៉ាលេក ដែល​នៅ​ទី‌លាន​គុក គេ​យក​ខ្សែ​សម្រូត​ហោរា​យេរេមា​ចុះ​ទៅ រីឯ​នៅ​ក្នុង​គុក​ងងឹត​នោះ​គ្មាន​ទឹក​ទេ មាន​សុទ្ធ​តែ​ភក់ ហើយ​ហោរា​យេរេមា​ក៏​ផុង​ទៅ​ក្នុង​ភក់​នោះ។


ថ្ងៃដាក់​ទោស​បាន​មកដល់​ហើយ គឺ​ថ្ងៃ​តប​ស្នង​តាម​អំពើ ដែល​គេ​បាន​ប្រព្រឹត្ត​មក​ដល់​ហើយ អ៊ីស្រា‌អែល​ស្រែក​ឡើង​ថា "ហោរា​នេះ​ឆ្កួត មនុស្ស​ដែល​មាន​និស្ស័យ​ខាង​វិញ្ញាណ​នេះ ឡប់​សតិ​ហើយ!" តែ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​ដ៏​សម្បើម និង​អំពើ​សម្អប់​ដ៏​ខ្លាំងរបស់​អ្នក​វិញ។


នៅ​ថ្ងៃ​នោះ នឹង​មាន​ក្បាល​ទឹក​មួយ​បើក​ឡើង​សម្រាប់​ពួក​វង្ស​ដាវីឌ និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ជម្រះ​អំពើ​បាប និង​សេចក្ដី​សៅ‌ហ្មង។


កាល​ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ពួក​សង្គ្រាជ និង​ពួក​ចាស់​ទុំ​របស់​ប្រជា‌ជន នាំ​គ្នា​ចូល​មក​រក​ព្រះ‌អង្គ​ពេល​ទ្រង់​កំពុង​បង្រៀន ហើយ​សួរ​ថា៖ «តើ​លោក​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​អំណាច​អ្វី ហើយ​អ្នក​ណា​ប្រគល់​អំណាច​នេះ​ឲ្យ​លោក?»


កាល​ក្រុម​គ្រួសារ​របស់​ព្រះ‌អង្គ​ឮ​ដូច្នេះ គេ​ក៏​ចេញ​ទៅ​ដើម្បី​ឃាត់​ព្រះ‌អង្គ ដ្បិត​គេ​ថា ព្រះ‌អង្គ​វង្វេង​ស្មារតី។


មាន​គ្នា​គេ​ជា​ច្រើន​និយាយ​ថា៖ «អ្នក​នោះ​មាន​អារក្ស​ចូល ហើយ​ឆ្កួត​ផង ហេតុ​អ្វី​បាន​ជា​ស្តាប់​គាត់?»


ពួក​សាសន៍​យូដា​ទូល​ឆ្លើយ​ថា៖ «មិន​មែន​ដោយ​ព្រោះ​ការ​ល្អ​ណា​ទេ យើង​ចង់​គប់​អ្នក​នឹង​ដុំថ្ម គឺ​ដោយ​ព្រោះ​ពាក្យ​ប្រមាថ​ដល់​ព្រះ អ្នក​ជា​មនុស្ស ហើយ​តាំង​ខ្លួន​ជា​ព្រះ»។


តើ​អ្នក​ធំ​ជាង​លោក​អ័ប្រា‌ហាំ ជា​បុព្វបុរស​របស់​យើង និង​ពួក​ហោរា ដែល​ស្លាប់​ទៅ​នោះ​ឬ? តើ​អ្នក​តាំង​ខ្លួន​ជា​អ្វី?»


ក្រោយពី​បាន​ទទួល​បញ្ជា​នេះ​ហើយ គេ​ក៏​នាំ​យក​ពួក​លោក​ទៅ​ដាក់​ក្នុង​គុក​ជ្រៅ ហើយ​ដាក់​ខ្នោះ​ភ្ជាប់​នៅ​ជើង។


ទូល​បង្គំ​បាន​ធ្វើ​ទោស​គេ​ជា​ញឹក‌ញាប់ នៅ​អស់​ទាំង​សាលា​ប្រជុំ ទាំង​បង្ខំ​ឲ្យ​គេ​ពោល​ពាក្យ​ប្រមាថ​ព្រះ ហើយ​ដោយ​ព្រោះ​ទូល​បង្គំ​មាន​ចិត្ត​ក្តៅ​ក្រហាយ​ជ្រុលទាស់​នឹង​គេ ទូល​បង្គំ​ក៏​បៀត​បៀន​គេ រហូត​ដល់​ក្រុង​នានា​របស់​សាសន៍​ដទៃ​ទៀត​ផង»។


កាល​លោក​ប៉ុលកំពុង​មាន​ប្រសាសន៍​ការ​ពារ​ខ្លួន លោក​ភេ‌ស្ទុស​ក៏​ឡើង​សំឡេង​កាត់​ថា៖ «ប៉ុល​អើយ អ្នក​វង្វេង​ស្មារតីហើយ អ្នក​រៀន​ជា​ច្រើន​ពេកបាន​ជា​អ្នក​វង្វេង​ស្មារតី​ដូច្នេះ!»


ប៉ុន្ដែ លោក​ប៉ុល​មាន​ប្រសាសន៍​ថា៖ «សូម​គោរព​ឯក​ឧត្តម​ភេ‌ស្ទុស ខ្ញុំ​បាទ​មិន​មែនវង្វេង​ស្មារតី​ទេ ខ្ញុំ​បាទ​និយាយ​តែ​ពាក្យ​ពិត ហើយ​ត្រឹម​ត្រូវ។


ពេល​លោក​ពេត្រុស និង​លោក​យ៉ូហាន កំពុង​តែ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រ‌ជាជន​នៅ​ឡើយ នោះ​ពួក​សង្ឃ មេ​កង​រក្សា​ព្រះ‌វិហារ និង​ពួក​សាឌូ‌ស៊ីក៏​មក​ដល់។


គេ​ក៏​ចាប់​ពួក​សាវក​យក​ទៅ​ឃុំឃាំង​នៅ​ក្នុង​គុក​សាធារណៈ។


ពេល​មេទ័ព​រក្សា​ព្រះ‌វិហារ និង​ពួក​សង្គ្រាជ​ឮ​ដូច្នេះ ពួកគេ​ក៏​វិល​វល់​ក្នុង​ចិត្តអំពីពួកសាវក ដោយ​ឆ្ងល់​ពី​ហេតុ‌ការណ៍​ដែល​បាន​កើត​ឡើង។


ប៉ុន្តែ គេ​បាន​ដាក់​ខ្ញុំ​ក្នុង​កញ្ជើ​មួយ សម្រូត​ចុះ​តាម​បង្អួច​កំផែង ឲ្យ​ខ្ញុំ​បាន​គេច​ផុត​ពី​កណ្តាប់​ដៃ​របស់​លោក ។


កុំ​ខ្លាច​ការ​ដែល​អ្នក​ត្រូវ​រង​ទុក្ខ​វេទនា​នោះ​ឡើយ មើល៍! អារក្ស​វា​បម្រុង​នឹង​បោះ​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទៅ​ក្នុង​គុក ដើម្បី​នឹង​ល្បង​ល ហើយ​អ្នក​នឹង​ត្រូវ​វេទនា​អស់​ដប់​ថ្ងៃ។ ចូរ​មាន​ចិត្ត​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់​ចុះ នោះ​យើង​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​អ្នក។