ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 28:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក ហោរា​យេរេមា​ក៏​និយាយ​នឹង​ហោរាហាណានា នៅ​ចំពោះ​ពួក​សង្ឃ និង​បណ្ដា‌ជន​ដែល​ឈរ​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្យាការី​យេរេមា​បាន​តប​ទៅ​ព្យាការី​ហាណា‌នា នៅ​ចំពោះ​មុខ​ក្រុម​បូជា‌ចារ្យ និង​ប្រជា‌ជន​ទាំង​មូល ដែល​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ថា៖

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ហោរា​យេរេមា ក៏​និយាយ​នឹង​ហាណានា នៅ​ចំពោះ​ពួក​សង្ឃ នឹង​បណ្តាជន​ដែល​ឈរ​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក

អាល់គីតាប

ណាពី​យេរេមា​បាន​តប​ទៅ​ណាពី​ហាណា‌នា នៅ​ចំពោះ​មុខ​ក្រុម​អ៊ីមុាំ និង​ប្រជា‌ជន​ទាំង​មូល ដែល​ស្ថិត​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា​ថា៖

សូមមើលជំពូក



យេរេមា 28:5
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​បុត្រ​របស់​ពេដា‌យ៉ា គឺ​សូរ៉ូ‌បា‌បិល និង​ស៊ីម៉ាយ បុត្រ​សូរ៉ូ‌បា‌បិល គឺ​មស៊ូ‌ឡាម និង​ហាណា‌នា ហើយ​សឡូ‌មិត នាង​ជា​កនិដ្ឋា​របស់​បុត្រ​ទាំង​ពីរ​នោះ


ហោរា​យេរេមា​ក៏​វិល​មក​ពី​តូផែត ជា​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាត់​ឲ្យ​លោក​ទៅ​ថ្លែងទំនាយ​នោះ លោក​ក៏​ឈរ​នៅ​ទី‌លាន​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា មាន​ប្រសាសន៍​ដល់​បណ្ដា‌ជន​ទាំង‌ឡាយ​ថា៖


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​បង្គាប់​ដូច្នេះ​ថា ចូរ​ទៅ​ឈរ​ក្នុង​ទី‌លាន​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ចុះ ហើយ​ប្រាប់​ដល់​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ទី​ក្រុង​នៃ​ស្រុក​យូដា ដែល​មក​ថ្វាយ‌បង្គំ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា គ្រប់​ពាក្យ​ដែល​យើង​បង្គាប់​ឲ្យ​អ្នក​ប្រាប់​ដល់​គេ កុំ​ឲ្យ​បន្ថយ​ពាក្យ​ណា​មួយ​ឡើយ


ក្នុង​ឆ្នាំ​ដដែល គឺ​នៅ​ដើម​រាជ្ជកាល​ព្រះបាទ​សេដេគា ស្តេច​យូដា ក្នុង​ខែ​ទីប្រាំ ឆ្នាំ​ទីបួន ហោរា​ហាណានា ជា​កូន​អ័ស៊ើរ ដែល​នៅ​គីបៀន បាន​និយាយមក​ខ្ញុំ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ចំពោះ​ពួក​សង្ឃ និង​បណ្ដា‌ជន​ថា៖


ចូរ​ឈរ​ត្រង់​ទ្វារ​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា ហើយ​ប្រកាស​ប្រាប់​នៅ​ទី​នោះ តាម​ពាក្យ​នេះ​ថា ឱ​អស់​អ្នក​ក្នុង​ពួក​យូដា ដែល​ចូល​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា តាម​ទ្វារ​ទាំង​នេះ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ