យេរេមា 28:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 យើងក៏នឹងនាំយេកូនាស ជាបុត្រយេហូយ៉ាគីម ស្តេចយូដា និងពួកយូដាទាំងប៉ុន្មាន ដែលត្រូវចាប់ទៅជាឈ្លើយ ដល់ក្រុងបាប៊ីឡូន ឲ្យវិលមកទីនេះវិញដែរ ដ្បិតយើងនឹងបំបាក់នឹមរបស់ស្តេចបាប៊ីឡូនពិត នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 យើងក៏នាំយេកូនាស ជាបុត្ររបស់យេហូយ៉ាគីម ស្ដេចស្រុកយូដា និងអ្នកស្រុកយូដាទាំងប៉ុន្មាន ដែលគេកៀរយកទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូននោះត្រឡប់មកវិញដែរ ដ្បិតយើងនឹងបំបាក់នឹមរបស់ស្ដេចស្រុកបាប៊ីឡូន”»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 អញក៏នឹងនាំយេកូនាស ជាបុត្រយេហូយ៉ាគីមស្តេចយូដា នឹងពួកយូដាទាំងប៉ុន្មាន ដែលត្រូវដឹកនាំទៅជាឈ្លើយ ដល់ក្រុងបាប៊ីឡូន ឲ្យវិលមកឯទីនេះវិញដែរ ដ្បិតអញនឹងបំបាក់នឹមរបស់ស្តេចបាប៊ីឡូនពិត នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ សូមមើលជំពូកអាល់គីតាប4 យើងក៏នាំយេកូនាស ជាបុត្ររបស់យេហូយ៉ាគីម ស្ដេចស្រុកយូដា និងអ្នកស្រុកយូដាទាំងប៉ុន្មាន ដែលគេកៀរយកទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូននោះត្រឡប់មកវិញដែរ ដ្បិតយើងនឹងបំបាក់នឹមរបស់ស្ដេចស្រុកបាប៊ីឡូន”»។ សូមមើលជំពូក |
ព្រះយេហូវ៉ាបង្ហាញឲ្យខ្ញុំឃើញផ្លែល្វាពីរល្អី ដាក់នៅមុខព្រះវិហារនៃព្រះយេហូវ៉ា ក្រោយពេលដែលព្រះបាទនេប៊ូក្នេសា ជាស្តេចបាប៊ីឡូនចាប់ព្រះបាទយេកូនាស ជាបុត្រព្រះបាទយេហូយ៉ាគីម ស្តេចយូដា នាំទៅជាឈ្លើយ ព្រមទាំងពួកចៅហ្វាយនៃស្រុកយូដា និងពួករចនា ហើយពួកជាង ចេញពីក្រុងយេរូសាឡិម ទៅដល់ស្រុកបាប៊ីឡូន។