ដ្បិតពួកគង្វាល បានត្រឡប់ជាមនុស្សល្ងីល្ងើទាំងអស់ ហើយមិនបានសួរដល់ព្រះយេហូវ៉ាទេ ហេតុនោះបានជាគេមិនបានចម្រើន ហើយពួកគេទាំងប៉ុន្មានក៏ត្រូវខ្ចាត់ខ្ចាយទៅ។
យេរេមា 23:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ វេទនាដល់ពួកគង្វាលដែលបំផ្លាញ ហើយកម្ចាត់កម្ចាយហ្វូងចៀមនៃទីឃ្វាលរបស់យើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ពួកគង្វាលដែលមិនថែទាំហ្វូងចៀមរបស់យើង តែធ្វើឲ្យគេខ្ចាត់ខ្ចាយមុខជាត្រូវវេទនាពុំខាន!» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា វេទនាដល់ពួកគង្វាលដែលបំផ្លាញ ហើយកំចាត់កំចាយហ្វូងចៀមនៃទីឃ្វាលរបស់អញ អាល់គីតាប «ពួកគង្វាលដែលមិនថែទាំហ្វូងចៀមរបស់យើង តែធ្វើឲ្យគេខ្ចាត់ខ្ចាយមុខជាត្រូវវេទនាពុំខាន!» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ |
ដ្បិតពួកគង្វាល បានត្រឡប់ជាមនុស្សល្ងីល្ងើទាំងអស់ ហើយមិនបានសួរដល់ព្រះយេហូវ៉ាទេ ហេតុនោះបានជាគេមិនបានចម្រើន ហើយពួកគេទាំងប៉ុន្មានក៏ត្រូវខ្ចាត់ខ្ចាយទៅ។
មានគង្វាលជាច្រើនបានបំផ្លាញចម្ការ ទំពាំងបាយជូររបស់យើង គេបានជាន់ឈ្លីដី ដែលជាចំណែករបស់យើង គេបានធ្វើឲ្យចំណែកដែលយើងពេញចិត្ត ទៅជាទីខូចអស់ហើយ។
តែបើអ្នករាល់មិនព្រមស្តាប់ទេ នោះព្រលឹងខ្ញុំនឹងយំសោកក្នុងទីសម្ងាត់ ដោយព្រោះសេចក្ដីអំនួតរបស់អ្នករាល់គ្នា ហើយភ្នែកខ្ញុំនឹងយំសស្រាក់ ពីព្រោះហ្វូងចៀមរបស់ព្រះយេហូវ៉ា បានត្រូវគេចាប់ដឹកទៅជាឈ្លើយហើយ។
ឯចោរដែលគេទាន់ឃើញ តែងមានសេចក្ដីខ្មាសយ៉ាងណា នោះពួកវង្សអ៊ីស្រាអែល ក៏មានសេចក្ដីខ្មាសយ៉ាងនោះដែរ គឺស្តេចគេ ព្រមទាំងពួកគេ ពួកចៅហ្វាយ ពួកសង្ឃ និងពួកហោរារបស់គេផង
ពួកសង្ឃក៏មិនបានសួរថា៖ តើព្រះយេហូវ៉ាគង់នៅឯណា? គឺពួកអ្នកដែលកាន់ប្រើក្រឹត្យវិន័យ គេមិនបានស្គាល់យើងទេ ពួកគ្រប់គ្រង បានប្រព្រឹត្តរំលងនឹងយើង ហើយពួកហោរាបានទាយ ដោយព្រះបាលផង គេបានដើរតាមតែរបស់ ដែលឥតមានប្រយោជន៍អ្វីសោះ។
ខ្យល់នឹងស៊ីបំផ្លាញពួកគង្វាលរបស់អ្នក ហើយពួកសហាយរបស់អ្នកនឹងត្រូវដឹកទៅជាឈ្លើយ ដូច្នេះ អ្នកនឹងត្រូវខ្មាស ហើយជ្រប់មុខ ដោយព្រោះអំពើអាក្រក់ដែលអ្នកប្រព្រឹត្តជាមិនខាន។
ហេតុនោះ ព្រះយេហូវ៉ា ជាព្រះនៃពួកសាសន៍អ៊ីស្រាអែលមានព្រះបន្ទូលទាស់នឹងពួកគង្វាលដែលឃ្វាលជនជាតិរបស់ខ្ញុំដូច្នេះថា៖ អ្នករាល់គ្នាបានកម្ចាត់កម្ចាយហ្វូងចៀមរបស់យើង ហើយបណ្តេញចេញ ឥតថែរក្សាមើលវាឡើយ ដូច្នេះ យើងនឹងទម្លាក់អំពើអាក្រក់របស់អ្នករាល់គ្នាទៅលើអ្នកវិញ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
រាស្ត្ររបស់យើងជាហ្វូងចៀមដែលវង្វេងបាត់ ពួកគង្វាលរបស់គេបានបណ្ដាលឲ្យគេវង្វេងទៅ ក៏បានបំបែរគេចេញនៅលើភ្នំ គេបានដើរពីភ្នំធំ ចុះទៅដល់ភ្នំតូច ហើយបានភ្លេចក្រោលរបស់គេ។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ វេទនាដល់ពួកហោរាល្ងីល្ងើ ដែលថ្លែងទំនាយតាមតែចិត្តរបស់ខ្លួន ឥតមានឃើញអ្វីឡើយ។
ពីព្រោះអ្នករាល់គ្នាតែងយកស្មាទៅបុក ហើយប្រើស្នែងបុះចៀមដែលខ្សោយៗ រហូតបានកម្ចាត់កម្ចាយគេទៅបាត់។
អ្នករាល់គ្នាដែលជាហ្វូងចៀមរបស់យើង គឺជាហ្វូងចៀមនៅទីឃ្វាលរបស់យើង អ្នករាល់គ្នាជាមនុស្ស ហើយយើងជាព្រះរបស់អ្នក នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។
ទីក្រុងដែលខូចទាំងប៉ុន្មាន នឹងមានហ្វូងមនុស្សពេញ ប្រៀបដូចជាហ្វូងចៀមដែលញែកជាបរិសុទ្ធ គឺដូចជាហ្វូងចៀមនៅក្រុងយេរូសាឡិម ក្នុងថ្ងៃបុណ្យមានកំណត់ នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។
«សេចក្ដីកំហឹងរបស់យើងបានឆួលឡើង ទាស់នឹងពួកគង្វាល ហើយយើងនឹងវាយផ្ចាលពួកអ្នកដឹកនាំ »។ ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ បានប្រោសហ្វូងចៀមរបស់ព្រះអង្គ គឺជាពួកវង្សយូដា ហើយព្រះអង្គនឹងធ្វើឲ្យគេបានដូចជា សេះយ៉ាងល្អរបស់ព្រះអង្គក្នុងការសង្គ្រាម។
កុំអំពល់នឹងគេ គេជាមនុស្សខ្វាក់ដែលនាំមនុស្សខ្វាក់ ហើយបើមនុស្សខ្វាក់នាំមនុស្សខ្វាក់ នោះទាំងពីរនាក់នឹងធ្លាក់ក្នុងរណ្តៅ»។
កាលព្រះអង្គទតឃើញមហាជន ព្រះអង្គមានព្រះហឫទ័យក្តួលអាណិតដល់គេ ព្រោះគេល្វើយ ហើយខ្ចាត់ខ្ចាយ ដូចចៀមគ្មានគង្វាល។
ចោរវាមកប្រយោជន៍តែនឹងលួច សម្លាប់ ហើយបំផ្លាញប៉ុណ្ណោះ តែខ្ញុំវិញ ខ្ញុំមក ដើម្បីឲ្យគេមានជីវិត ហើយឲ្យមានជីវិតពេញបរិបូរ។
អ្នកស៊ីឈ្នួលមិនមែនជាគង្វាលពិតទេ ហើយចៀមក៏មិនមែនជារបស់អ្នកនោះដែរ លុះវាឃើញឆ្កែព្រៃមក ក៏រត់ចោលចៀម ទុកឲ្យឆ្កែព្រៃឆក់យកទៅ ទាំងដេញកម្ចាត់កម្ចាយហ្វូងចៀមផង។
អស់អ្នកដែលមកមុនខ្ញុំ សុទ្ធតែជាចោរលួចចោរប្លន់ទេ តែចៀមមិនបានស្តាប់តាមអ្នកទាំងនោះឡើយ។