សាការី 10:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 «សេចក្ដីកំហឹងរបស់យើងបានឆួលឡើង ទាស់នឹងពួកគង្វាល ហើយយើងនឹងវាយផ្ចាលពួកអ្នកដឹកនាំ »។ ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ បានប្រោសហ្វូងចៀមរបស់ព្រះអង្គ គឺជាពួកវង្សយូដា ហើយព្រះអង្គនឹងធ្វើឲ្យគេបានដូចជា សេះយ៉ាងល្អរបស់ព្រះអង្គក្នុងការសង្គ្រាម។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល3 “កំហឹងរបស់យើងបានឆេះឡើងទាស់នឹងពួកអ្នកគង្វាល ហើយយើងនឹងដាក់ទោសពួកពពែឈ្មោល ដ្បិតព្រះយេហូវ៉ានៃពលបរិវារបានថែរក្សាហ្វូងចៀមរបស់ព្រះអង្គ គឺវង្សត្រកូលយូដា ហើយព្រះអង្គនឹងធ្វើឲ្យពួកគេបានដូចជាសេះដ៏ខ្លាំងពូកែរបស់ព្រះអង្គក្នុងចម្បាំង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 «យើងខឹងនឹងពួកគង្វាលខ្លាំងណាស់ យើងនឹងដាក់ទោសជនបរទេសដែលដឹកនាំ ប្រជារាស្ត្ររបស់យើង»។ ព្រះអម្ចាស់នៃពិភពទាំងមូលនឹងយាងមករំដោះ កូនចៅយូដាដែលជាហ្វូងចៀមរបស់ព្រះអង្គ។ ព្រះអង្គប្រោសប្រទានឲ្យពួកគេ ទទួលកិត្តិយស ដូចសេះចម្បាំងដ៏ចំណាន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 សេចក្ដីកំហឹងរបស់អញបានឆួលឡើង ទាស់នឹងពួកអ្នកគង្វាល ហើយអញនឹងវាយផ្ចាលពួកពពែឈ្មោល ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានប្រោសហ្វូងចៀមរបស់ទ្រង់ គឺជាពួកវង្សយូដា ហើយទ្រង់នឹងធ្វើឲ្យគេបានដូចជាសេះយ៉ាងល្អរបស់ទ្រង់ ក្នុងការសង្គ្រាម សូមមើលជំពូកអាល់គីតាប3 «យើងខឹងនឹងពួកគង្វាលខ្លាំងណាស់ យើងនឹងដាក់ទោសជនបរទេសដែលដឹកនាំ ប្រជារាស្ត្ររបស់យើង»។ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលនឹងមករំដោះ កូនចៅយូដាដែលជាហ្វូងចៀមរបស់ទ្រង់។ ទ្រង់ប្រោសប្រទានឲ្យពួកគេ ទទួលកិត្តិយស ដូចសេះចំបាំងដ៏ចំណាន។ សូមមើលជំពូក |