«ព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងស្បថដោយនាមរបស់យើង ដោយអ្នកបានធ្វើដូច្នេះ គឺមិនបានសំចៃទុកកូនតែមួយរបស់អ្នកចំពោះយើង
យេរេមា 22:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ បើអ្នករាល់គ្នាមិនព្រមស្តាប់តាមពាក្យទាំងនេះទេ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ យើងស្បថនឹងខ្លួនយើងថា ដំណាក់នេះនឹងត្រូវបំផ្លាញអស់រលីង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់ពាក្យនេះទេ យើងសូមស្បថក្នុងនាមយើងផ្ទាល់ថា វាំងនេះនឹងក្លាយទៅជាគំនរឥដ្ឋ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបើឯងរាល់គ្នាមិនព្រមស្តាប់តាមពាក្យទាំងនេះទេ នោះព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះ អញស្បថនឹងខ្លួនអញថា ដំណាក់នេះនឹងត្រូវបំផ្លាញអស់រលីង អាល់គីតាប ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់ពាក្យនេះទេ យើងសូមស្បថក្នុងនាមយើងផ្ទាល់ថា វាំងនេះនឹងក្លាយទៅជាគំនរឥដ្ឋ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា»។ |
«ព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងស្បថដោយនាមរបស់យើង ដោយអ្នកបានធ្វើដូច្នេះ គឺមិនបានសំចៃទុកកូនតែមួយរបស់អ្នកចំពោះយើង
ប៉ុន្តែ បើអ្នកងាកបែរចេញ ហើយបោះបង់ចោលបញ្ញត្តិ និងក្រឹត្យក្រមទាំងប៉ុន្មាន ដែលយើងបានដាក់សម្ញែងនៅមុខអ្នករាល់គ្នា ទៅគោរពប្រតិបត្តិថ្វាយបង្គំដល់ព្រះដទៃវិញ
ឯដំណាក់ដ៏ស្កឹមស្កៃនេះ អស់អ្នកណាដែលដើរតាមនេះ នឹងមានសេចក្ដីប្លែកក្នុងចិត្តថា "ហេតុអ្វីបានជាព្រះយេហូវ៉ាប្រព្រឹត្តយ៉ាងដូច្នេះ ចំពោះស្រុកនេះ និងព្រះវិហារនេះ?"
គេនឹងឆ្លើយឡើងថា "គឺដោយព្រោះគេបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់គេ ដែលទ្រង់បាននាំគេចេញពីស្រុកអេស៊ីព្ទមក ហើយបានទៅចាប់កាន់តាមព្រះដទៃ ព្រមទាំងថ្វាយបង្គំ និងគោរពប្រតិបត្តិដល់ព្រះទាំងនោះផង ហេតុនោះបានជាទ្រង់បណ្ដាលឲ្យសេចក្ដីអាក្រក់ទាំងនេះកើតឡើងដល់គេ"»។
ហេតុនេះ យើងបានស្បថទាំងកំហឹង របស់យើងថា «ពួកគេមិនត្រូវចូលទៅក្នុងសេចក្ដីសម្រាក របស់យើងឡើយ»។
តែបើអ្នកមិនព្រមវិញ ហើយបះបោរផង នោះអ្នកនឹងត្រូវលេបបាត់ដោយមុខដាវ ពីព្រោះព្រះឧស្ឋនៃព្រះយេហូវ៉ា បានមានព្រះបន្ទូលស្រេចហើយ។
យើងបានលះលែងគ្រួសាររបស់យើងហើយ ក៏បានបោះបង់ចោលមត៌ករបស់យើងដែរ ឯអ្នកស្ងួនសម្លាញ់នៃដួងចិត្តយើង នោះបានប្រគល់ទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ។
តែបើអ្នករាល់គ្នាមិនព្រមស្តាប់តាមយើង ដើម្បីញែកថ្ងៃសប្ប័ទទុកជាថ្ងៃបរិសុទ្ធ ហើយឈប់លីសែងបន្ទុកចូលតាមទ្វារក្រុងយេរូសាឡិមនៅថ្ងៃសប្ប័ទ នោះយើងនឹងបង្កាត់ភ្លើងនៅទ្វារក្រុងទាំងប៉ុន្មាន ហើយភ្លើងនោះនឹងឆេះបំផ្លាញអស់ទាំងដំណាក់ នៅក្រុងយេរូសាឡិមទៅ ឥតដែលរលត់ឡើយ។
អ្នកត្រូវប្រាប់គេថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ បើអ្នករាល់គ្នាមិនព្រមស្តាប់តាមយើង ហើយដើរតាមច្បាប់ ដែលយើងបានដាក់នៅមុខអ្នករាល់គ្នា
ពួកខាល់ដេក៏ដុតព្រះរាជវាំង និងផ្ទះទាំងប៉ុន្មានរបស់បណ្ដាជនចោល ព្រមទាំងរំលំកំផែងក្រុងយេរូសាឡិមផង។
នែ៎ ពួកយូដាទាំងប៉ុន្មាន ដែលអាស្រ័យក្នុងស្រុកអេស៊ីព្ទអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា "យើងបានស្បថដោយឈ្មោះដ៏ធំរបស់យើងថា ឈ្មោះយើងនឹងមិនដែលចេញពីមាត់របស់ពួកយូដាណាមួយ ដែលអាស្រ័យនៅក្នុងស្រុកអេស៊ីព្ទទៀត តាមសម្បថដែលគេធ្លាប់ស្បថថា ដូចជាព្រះអម្ចាស់យេហូវ៉ា ព្រះអង្គមានព្រះជន្មរស់នៅនោះឡើយ។
ព្រះអម្ចាស់ព្រះយេហូវ៉ាបានស្បថដោយអង្គទ្រង់ថា (នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ) យើងខ្ពើមអំនួតរបស់យ៉ាកុប ហើយស្អប់ទីមាំមួនរបស់គេ យើងនឹងប្រគល់ទីក្រុង និងរបស់ទាំងអស់ដែលនៅក្នុងក្រុងនេះ ទៅក្នុងកណ្ដាប់ដៃរបស់សត្រូវ។
ដូច្នេះ ក្រុងស៊ីយ៉ូននឹងត្រូវគេភ្ជួររាស់ដូចជាស្រែចម្ការ ដោយព្រោះឯងរាល់គ្នា ហើយក្រុងយេរូសាឡិមនឹងត្រឡប់ជាគំនរ ឯភ្នំជាទីតាំងព្រះវិហារ គឺដូចជាទីខ្ពស់នៅព្រៃវិញ។
តើព្រះអង្គបានស្បថនឹងអ្នកណាថា ពួកគេមិនត្រូវចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះអង្គ? តើមិនមែននឹងអស់អ្នកដែលមិនព្រមស្តាប់បង្គាប់ទេឬ?
កាលព្រះទ្រង់មានព្រះបន្ទូលសន្យានឹងលោកអ័ប្រាហាំ ព្រះអង្គបានយកព្រះអង្គទ្រង់ផ្ទាល់មកស្បថ ព្រោះគ្មានអ្នកណាធំជាង ដើម្បីឲ្យព្រះអង្គយកអ្នកនោះមកស្បថបានឡើយ។
ដូច្នេះ នៅពេលព្រះសព្វព្រះហឫទ័យចង់បង្ហាញឲ្យបានរឹតតែច្បាស់ ដល់អស់អ្នកដែលត្រូវទទួលសេចក្ដីសន្យាទុកជាមត៌ក អំពីបំណងដែលមិនចេះប្រែប្រួលរបស់ព្រះអង្គ ព្រះអង្គក៏ធានាសេចក្ដីសន្យានោះ ដោយពាក្យសម្បថ