ចិត្តរបស់ខ្ញុំ ត្រឡប់ជាក្តៅនៅក្នុងខ្លួន ពេលខ្ញុំរំពឹងគិត នោះភ្លើងក៏ឆួលឡើង ហើយអណ្ដាតខ្ញុំពោលថា៖
យេរេមា 20:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើទូលបង្គំសម្រេចថា មិននិយាយដំណាលពីព្រះអង្គ ឬនិយាយដោយនូវព្រះនាមព្រះអង្គទៀត នោះនៅក្នុងចិត្តទូលបង្គំ កើតមានដូចជាភ្លើងឆេះ ដែលកប់នៅក្នុងឆ្អឹងរបស់ទូលបង្គំ ហើយទូលបង្គំក៏នឿយហត់ដោយខំទ្រាំទប់ ទាល់តែទ្រាំមិនបានទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើទូលបង្គំសម្រេចចិត្តថា ឈប់នឹកនាពីព្រះបន្ទូល ហើយលែងនិយាយក្នុងនាមព្រះអង្គទៀតនោះ ទូលបង្គំនឹងអន្ទះសានៅក្នុងខ្លួន ដូចមានភ្លើងឆាបឆេះរហូតដល់ឆ្អឹង ទូលបង្គំខំប្រឹងពន្លត់ភ្លើងនេះរហូតអស់កម្លាំង តែវាមិនព្រមរលត់ទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបើកាលណាទូលបង្គំសំរេចថា មិននិយាយដំណាលពីទ្រង់ ឬនិយាយដោយនូវព្រះនាមទ្រង់ទៀតឡើយ នោះនៅក្នុងចិត្តទូលបង្គំ កើតមានដូចជាភ្លើងឆេះ ដែលកប់នៅក្នុងឆ្អឹងរបស់ទូលបង្គំ ហើយទូលបង្គំក៏នឿយហត់ដោយខំទ្រាំទប់ ទាល់តែទ្រាំមិនបានទៀត អាល់គីតាប ប្រសិនបើខ្ញុំសម្រេចចិត្តថា ឈប់នឹកនាពីបន្ទូលរបស់ទ្រង់ ហើយលែងនិយាយក្នុងនាមទ្រង់ទៀតនោះ ខ្ញុំនឹងអន្ទះសានៅក្នុងខ្លួន ដូចមានភ្លើងឆាបឆេះរហូតដល់ឆ្អឹង ខ្ញុំខំប្រឹងពន្លត់ភ្លើងនេះរហូតអស់កម្លាំង តែវាមិនព្រមរលត់ទេ។ |
ចិត្តរបស់ខ្ញុំ ត្រឡប់ជាក្តៅនៅក្នុងខ្លួន ពេលខ្ញុំរំពឹងគិត នោះភ្លើងក៏ឆួលឡើង ហើយអណ្ដាតខ្ញុំពោលថា៖
ព្រះយេហូវ៉ាមានព្រះបន្ទូលសួរថា៖ ពាក្យរបស់យើង តើមិនមែនដូចជាភ្លើង ហើយដូចជាញញួរ ដែលបំបែកថ្មខ្ទេចខ្ទីទេឬ?
ពីដំណើរពួកហោរា ចិត្តនៅក្នុងខ្លួនខ្ញុំត្រូវញាំញីហើយ អស់ទាំងឆ្អឹងខ្ញុំក៏ញ័រ ខ្ញុំដូចជាមនុស្សស្រវឹង គឺដូចជាមនុស្សដែលស្រាទំពាំងបាយជូរបានឈ្នះហើយ ដោយព្រោះព្រះយេហូវ៉ា ហើយដោយព្រោះព្រះបន្ទូល ដ៏បរិសុទ្ធរបស់ព្រះអង្គ។
ឱពោះខ្ញុំ ពោះខ្ញុំអើយ ខ្ញុំមានការឈឺចាប់នៅក្នុងចិត្ត បេះដូងខ្ញុំប្រដំនៅក្នុងខ្លួន ខ្ញុំនៅស្ងៀមមិនបានទេ ដ្បិតខ្ញុំ បានឮសូរត្រែ ជាសូរអឺងកងនៃចម្បាំងហើយ។
ដូច្នេះ ខ្លួនខ្ញុំមានពេញដោយសេចក្ដីក្រោធ របស់ព្រះយេហូវ៉ា ខ្ញុំទប់ចិត្តទៀតមិនបានទេ បើដូច្នេះ ចូរចាក់ទៅលើកូនក្មេងតាមផ្លូវ ហើយលើជំនុំពួកកំលោះៗ ដ្បិតនឹងត្រូវចាប់យកទាំងប្ដី និងប្រពន្ធ ទាំងមនុស្សចាស់ជរាផង។
ដូច្នេះ ព្រះវិញ្ញាណព្រះអង្គលើកខ្ញុំឡើងយកទៅ ឯខ្ញុំក៏ទៅដោយមានសេចក្ដីជូរចត់ ហើយដោយសេចក្ដីក្តៅក្រហាយនៃវិញ្ញាណខ្ញុំ ព្រះហស្តនៃព្រះយេហូវ៉ាក៏សណ្ឋិតលើខ្ញុំជាខ្លាំងដែរ។
ព្រះអង្គបង្គាប់ដល់ខ្ញុំថា៖ «កូនមនុស្សអើយ ចូរឲ្យពោះអ្នកទទួលចុះ ហើយឲ្យបានឆ្អែតដោយក្រាំងនេះ ដែលយើងឲ្យដល់អ្នកផង» នោះខ្ញុំក៏បរិភោគទៅ ឯនៅក្នុងមាត់ខ្ញុំ ក្រាំងនោះមានរសផ្អែមដូចជាទឹកឃ្មុំ។
សិង្ហបានគ្រហឹមហើយ តើមានអ្នកណាមិនខ្លាច? ព្រះអម្ចាស់ព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ តើមានអ្នកណាទប់មិនថ្លែងទំនាយបាន?
«ចូរទៅនីនីវេ ជាទីក្រុងធំ ហើយប្រកាសទាស់នឹងក្រុងនោះ ព្រោះអំពើអាក្រក់របស់គេបានសាយឡើង នៅចំពោះមុខយើងហើយ»។
ប៉ុន្តែ ហោរាយ៉ូណាសក្រោកឡើង រត់ទៅឯក្រុងតើស៊ីសវិញ ដើម្បីឲ្យរួចពីព្រះភក្ត្រនៃព្រះយេហូវ៉ា គឺលោកចុះទៅដល់ក្រុងយ៉ុបប៉េ បានជួបនឹងសំពៅមួយ ដែលរៀបចេញទៅក្រុងតើស៊ីស លោកចេញថ្លៃជិះ ក៏ចុះសំពៅនោះទៅឯតើស៊ីសជាមួយគេ ដើម្បីឲ្យរួចពីព្រះភក្ត្រព្រះយេហូវ៉ា។
ព្រះយេស៊ូវមានព្រះបន្ទូលទៅអ្នកនោះថា៖ «អ្នកណាដែលដាក់ដៃកាន់នង្គ័ល ហើយងាកបែរមើលក្រោយ អ្នកនោះមិនសមនឹងព្រះរាជ្យរបស់ព្រះឡើយ»។
កាលលោកប៉ុលកំពុងរង់ចាំអ្នកទាំងពីរនៅក្រុងអាថែន វិញ្ញាណរបស់លោកពុះកញ្ជ្រោលជាខ្លាំង ដោយឃើញមានរូបព្រះនៅពេញក្នុងទីក្រុងនោះ។
កាលលោកស៊ីឡាស និងលោកធីម៉ូថេ បានចុះពីស្រុកម៉ាសេដូនមកដល់ហើយ លោកប៉ុលក៏ចំណាយពេលទាំងអស់ដើម្បីផ្សាយព្រះបន្ទូល ទាំងធ្វើបន្ទាល់ប្រាប់សាសន៍យូដាថា ព្រះយេស៊ូវជាព្រះគ្រីស្ទពិតមែន ។