"ខ្ញុំស្អាត ឥតមានមន្ទិលឡើយ ខ្ញុំគ្មានទោស ក៏គ្មានអំពើទុច្ចរិតណានៅក្នុងខ្លួនខ្ញុំដែរ។
យេរេមា 2:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ អ្នកថា ខ្ញុំគ្មានទោសទេ ប្រាកដជាសេចក្ដីក្រោធរបស់ព្រះអង្គ បានបែរចេញពីខ្ញុំហើយ យើងនឹងកាត់ទោសអ្នកដោយព្រោះអ្នកថា អ្នកគ្មានធ្វើបាបឡើយដូច្នេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះជាយ៉ាងនេះក្ដី អ្នកហ៊ានពោលថា “ខ្ញុំគ្មានកំហុសអ្វីសោះ ព្រះអង្គមុខជាមិនព្រះពិរោធនឹងខ្ញុំទេ”។ ដោយអ្នកពោលថា ខ្លួនពុំបានធ្វើអ្វីខុសទេនោះ យើងនឹងនាំអ្នកទៅតុលាការ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែឯងថា ខ្ញុំគ្មានទោសទេ ប្រាកដជាសេចក្ដីខ្ញាល់របស់ទ្រង់បានបែរចេញពីខ្ញុំហើយ មើល អញនឹងកាត់ទោសឯងដោយព្រោះឯងថា ឯងគ្មានធ្វើបាបឡើយដូច្នេះ អាល់គីតាប ទោះជាយ៉ាងនេះក្តី អ្នកហ៊ានពោលថា “ខ្ញុំគ្មានកំហុសអ្វីសោះ ទ្រង់មុខជាមិនខឹងនឹងខ្ញុំទេ”។ ដោយអ្នកពោលថា ខ្លួនពុំបានធ្វើអ្វីខុសទេនោះ យើងនឹងនាំអ្នកទៅតុលាការ។ |
"ខ្ញុំស្អាត ឥតមានមន្ទិលឡើយ ខ្ញុំគ្មានទោស ក៏គ្មានអំពើទុច្ចរិតណានៅក្នុងខ្លួនខ្ញុំដែរ។
អ្នកណាដែលគ្រប់បាំងការរំលងរបស់ខ្លួន នោះនឹងមិនចម្រើនឡើងទេ តែអ្នកណាដែលលន់តួ ហើយលះបង់អំពើនោះ នឹងប្រទះបានសេចក្ដីមេត្តាករុណាវិញ។
គេពោលថា យើងខ្ញុំបានតមអត់ ហេតុអ្វីបានជាព្រះអង្គមិនឃើញសោះ? យើងខ្ញុំបានបញ្ឈឺចិត្តខ្លួន ហេតុអ្វីបានជាព្រះអង្គមិនយកចិត្តទុកដាក់ដូច្នេះ? នេះព្រោះតែនៅថ្ងៃដែលអ្នករាល់គ្នាតមអត់នោះ គឺអ្នកធ្វើដើម្បីជាប្រយោជន៍ដល់ខ្លួន ហើយក៏សង្កត់សង្កិនពួកកម្មករ។
ពេលណាអ្នកបានប្រាប់ពាក្យទាំងនេះដល់ជនជាតិនេះរួចជាស្រេច ហើយគេសួរអ្នកថា៖ ហេតុអ្វីបានជាព្រះយេហូវ៉ាមានព្រះបន្ទូល ពីការអាក្រក់យ៉ាងធំទាំងនេះទាស់នឹងយើងដូច្នេះ? តើយើងមានអំពើទុច្ចរិតណា ឬបានប្រព្រឹត្តអំពើបាបយ៉ាងណា ទាស់នឹងព្រះយេហូវ៉ាជាព្រះនៃយើង?
ធ្វើដូចម្តេចឲ្យអ្នកបានថា អ្នកមិនសៅហ្មង ហើយមិនបានគោរពតាមអស់ទាំងព្រះបាលសោះ។ ចូរមើលស្នាមផ្លូវដែលអ្នកដើរនៅវាលច្រកភ្នំ ហើយយល់ពីការដែលអ្នកបានធ្វើនោះចុះ អ្នកជាសត្វអូដ្ឋក្រមុំយ៉ាងលឿន ហើយសាវា។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ហេតុអ្វីបានជាអ្នករាល់គ្នាចង់តនឹងយើងដូច្នេះ? អ្នករាល់គ្នាបានរំលងចំពោះយើងហើយ
ហេតុដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងតវ៉ានឹងអ្នករាល់គ្នាទៀត ព្រមទាំងកូនចៅរបស់អ្នកតទៅដែរ
ព្រះសូរសៀងនឹងឮរហូតដល់ចុងបំផុតផែនដី ដ្បិតព្រះយេហូវ៉ាមានការណ៍ទាស់ទទឹង នឹងសាសន៍ទាំងប៉ុន្មាន ព្រះអង្គនឹងកាត់ក្ដីមនុស្សគ្នា ឯពួកមនុស្សអាក្រក់ ព្រះអង្គនឹងប្រគល់ដល់ដាវ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
យើងនឹងលាតមងយើងទៅលើគេ ហើយនឹងត្រូវជាប់នៅក្នុងអន្ទាក់របស់យើង យើងនឹងនាំគេទៅក្រុងបាប៊ីឡូន ហើយនឹងមានរឿងនៅទីនោះ ដោយព្រោះអំពើរំលងដែលគេបានប្រព្រឹត្តនឹងយើង។