ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 19:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហោរា​យេរេមា​ក៏​វិល​មក​ពី​តូផែត ជា​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាត់​ឲ្យ​លោក​ទៅ​ថ្លែងទំនាយ​នោះ លោក​ក៏​ឈរ​នៅ​ទី‌លាន​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា មាន​ប្រសាសន៍​ដល់​បណ្ដា‌ជន​ទាំង‌ឡាយ​ថា៖

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យេរេមា​វិល​ត្រឡប់​មក​ពី​តូផេត ជា​កន្លែង​ដែល​ព្រះ‌អម្ចាស់​ចាត់​លោក​ឲ្យ​ទៅ​ថ្លែង​ព្រះ‌បន្ទូល។ បន្ទាប់​មក លោក​ទៅ​ឈរ​នៅ​ក្នុង​ទីធ្លា​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ហើយ​ពោល​ទៅ​កាន់​ប្រជា‌ជន​ទាំង​អស់​ដូច​ត​ទៅ៖

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​យេរេមា​ក៏​វិល​មក​ពី​តូផែត ជា​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាត់​ឲ្យ​លោក​ទៅ​ទាយ​នោះ លោក​ក៏​ឈរ​នៅ​ទីលាន​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា មាន​ប្រសាសន៍​ដល់​បណ្តាជន​ទាំង‌ឡាយ​ថា

សូមមើលជំពូក

អាល់គីតាប

យេរេមា​វិល​ត្រឡប់​មក​ពី​តូផេត ជា​កន្លែង​ដែលអុលឡោះ‌តាអាឡា​ចាត់​គាត់​ឲ្យ​ទៅ​ថ្លែង​បន្ទូល​នៃ​ទ្រង់។ បន្ទាប់​មក គាត់​ទៅ​ឈរ​នៅ​ក្នុង​ទីធ្លា​ដំណាក់​របស់អុលឡោះ‌តាអាឡា ហើយ​ពោល​ទៅ​កាន់​ប្រជា‌ជន​ទាំង​អស់​ដូច​ត​ទៅ៖

សូមមើលជំពូក



យេរេមា 19:14
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​យេ‌ហូសា‌ផាត​ឈរ​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ចំ​មុខ​ទី‌លាន​ថ្មី នៅ​កណ្ដាល​ជំនុំ​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម ទូល​ថា៖


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា៖ ចូរ​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ក្រុង​នៃ​ពួក​កូន​ចៅ​ជន​ជាតិ​នេះ ជា​ទ្វារ​ដែល​ពួក​ស្តេច​យូដា​ធ្លាប់​ចេញ​ចូល ហើយ​នៅ​ត្រង់​ទ្វារ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​ដែរ


ជា​សេចក្ដី​ដែល​ហោរា​យេរេមា​បាន​ប្រាប់​ដល់​បណ្ដា‌ជន​នៅ​ស្រុក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​ថា៖


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​បង្គាប់​ដូច្នេះ​ថា ចូរ​ទៅ​ឈរ​ក្នុង​ទី‌លាន​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ចុះ ហើយ​ប្រាប់​ដល់​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ទី​ក្រុង​នៃ​ស្រុក​យូដា ដែល​មក​ថ្វាយ‌បង្គំ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា គ្រប់​ពាក្យ​ដែល​យើង​បង្គាប់​ឲ្យ​អ្នក​ប្រាប់​ដល់​គេ កុំ​ឲ្យ​បន្ថយ​ពាក្យ​ណា​មួយ​ឡើយ


បន្ទាប់​មក ហោរា​យេរេមា​ក៏​និយាយ​នឹង​ហោរាហាណានា នៅ​ចំពោះ​ពួក​សង្ឃ និង​បណ្ដា‌ជន​ដែល​ឈរ​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា


«ចូរ​ទៅ​ឈរ​ក្នុង​ព្រះ‌វិហារ ហើយ​ប្រកាស​ឲ្យ​ប្រជា‌ជនស្ដាប់ គ្រប់​ទាំង​ព្រះ‌បន្ទូល​នៃ​ជីវិត​នេះ​ទៅ»។