Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 19:14 - អាល់គីតាប

14 យេរេមា​វិល​ត្រឡប់​មក​ពី​តូផេត ជា​កន្លែង​ដែលអុលឡោះ‌តាអាឡា​ចាត់​គាត់​ឲ្យ​ទៅ​ថ្លែង​បន្ទូល​នៃ​ទ្រង់។ បន្ទាប់​មក គាត់​ទៅ​ឈរ​នៅ​ក្នុង​ទីធ្លា​ដំណាក់​របស់អុលឡោះ‌តាអាឡា ហើយ​ពោល​ទៅ​កាន់​ប្រជា‌ជន​ទាំង​អស់​ដូច​ត​ទៅ៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ហោរា​យេរេមា​ក៏​វិល​មក​ពី​តូផែត ជា​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាត់​ឲ្យ​លោក​ទៅ​ថ្លែងទំនាយ​នោះ លោក​ក៏​ឈរ​នៅ​ទី‌លាន​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា មាន​ប្រសាសន៍​ដល់​បណ្ដា‌ជន​ទាំង‌ឡាយ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 លោក​យេរេមា​វិល​ត្រឡប់​មក​ពី​តូផេត ជា​កន្លែង​ដែល​ព្រះ‌អម្ចាស់​ចាត់​លោក​ឲ្យ​ទៅ​ថ្លែង​ព្រះ‌បន្ទូល។ បន្ទាប់​មក លោក​ទៅ​ឈរ​នៅ​ក្នុង​ទីធ្លា​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ហើយ​ពោល​ទៅ​កាន់​ប្រជា‌ជន​ទាំង​អស់​ដូច​ត​ទៅ៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 រួច​យេរេមា​ក៏​វិល​មក​ពី​តូផែត ជា​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាត់​ឲ្យ​លោក​ទៅ​ទាយ​នោះ លោក​ក៏​ឈរ​នៅ​ទីលាន​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា មាន​ប្រសាសន៍​ដល់​បណ្តាជន​ទាំង‌ឡាយ​ថា

សូមមើលជំពូក ចម្លង




យេរេមា 19:14
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​យ៉ូសា‌ផាត​ឈរ​នៅ​កណ្តាល​ចំណោម​អង្គ​ប្រជុំ​របស់​ជន‌ជាតិ​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា ខាង​មុខ​ព្រលាន​ថ្មី។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ទៅ​ឈរ​នៅ​មាត់ “ទ្វារ​ប្រជា‌ជន” ជា​ទ្វារ​ដែល​ស្ដេច​ស្រុក​យូដា​តែងតែ​ចេញ​ចូល និង​ទ្វារ​ទាំង​ប៉ុន្មាន​ទៀត​នៅ​ក្រុង​យេរូ‌សាឡឹម។


ណាពី​យេរេមា​ប្រកាស​បន្ទូល​នេះ​ដល់​អ្នក​ស្រុក​យូដា​ទាំង​អស់ និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល ដូច​ត​ទៅ:


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ចូរ​ទៅ​ឈរ​ក្នុង​ទី‌លាន​ដំណាក់​របស់អុលឡោះ‌តាអាឡា ហើយ​នាំ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់​អ្នក ទៅ​ប្រកាស​ប្រាប់​ប្រជា‌ជន​ពី​គ្រប់​ទីក្រុង​ក្នុង​ស្រុក​យូដា ដែល​មក​ថ្វាយ‌បង្គំ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។ ចូរ​ប្រកាស​ប្រាប់​គេ ឥត​ចន្លោះ​ពាក្យ​ណា​មួយ​ឡើយ។


ណាពី​យេរេមា​បាន​តប​ទៅ​ណាពី​ហាណា‌នា នៅ​ចំពោះ​មុខ​ក្រុម​អ៊ីមុាំ និង​ប្រជា‌ជន​ទាំង​មូល ដែល​ស្ថិត​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា​ថា៖


«សូម​អញ្ជើញ​ទៅ​ឈរ​ក្នុង​ម៉ាស្ជិទ ហើយ​ប្រកាស​បន្ទូល​ទាំង​អស់​ដែល​ផ្ដល់​ជីវិត​នេះ​ឲ្យ​ប្រជា‌ជន​ស្ដាប់​ទៅ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម