មានពេលសម្រាប់កើតមក ពេលសម្រាប់ស្លាប់ទៅ មានពេលសម្រាប់ដាំ និងពេលដករបស់ដែលបានដាំនោះ
យេរេមា 18:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើពេលណាយើងនិយាយពីសាសន៍ណា ឬនគរណា ថានឹងស្អាងគេ ហើយតាំងគេឡើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជួនកាលយើងសម្រេចថា កសាង និងបណ្ដុះបណ្ដាលប្រជាជាតិណាមួយ ឬនគរណាមួយឡើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនៅវេលាណាដែលអញនិយាយពីសាសន៍ណា ឬនគរណា ថានឹងស្អាងគេ ហើយតាំងគេឡើង អាល់គីតាប ជួនកាលយើងសម្រេចថា កសាង និងបណ្ដុះបណ្ដាលប្រជាជាតិណាមួយ ឬនគរណាមួយឡើង។ |
មានពេលសម្រាប់កើតមក ពេលសម្រាប់ស្លាប់ទៅ មានពេលសម្រាប់ដាំ និងពេលដករបស់ដែលបានដាំនោះ
មើល៍ នៅថ្ងៃនេះយើងតាំងអ្នកលើអស់ទាំងសាសន៍ និងលើនគរទាំងប៉ុន្មាន ដើម្បីឲ្យបានដករំលើង រុះទម្លាក់ ហើយបំផ្លាញរំលំចុះ ព្រមទាំងសង់ឡើងវិញ ហើយដាំទៀតផង»។
ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារដែលបានដាំអ្នក ព្រះអង្គបានប្រកាសសេចក្ដីអាក្រក់ទាស់នឹងអ្នក ដោយព្រោះអំពើអាក្រក់របស់ពួកវង្សអ៊ីស្រាអែល និងពួកវង្សយូដា ជាការដែលគេបានប្រព្រឹត្តដល់ខ្លួនគេ ដោយបណ្ដាលឲ្យយើងខឹង ព្រោះការដែលដុតកំញានថ្វាយដល់ព្រះបាល។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ មើល៍! យើងនឹងនាំពួកឈ្លើយ ដែលចាប់ពីត្រសាលរបស់យ៉ាកុបឲ្យត្រឡប់មកវិញ យើងនឹងមានសេចក្ដីអាសូរដល់ទីលំនៅរបស់គេ ហើយទីក្រុងនឹងបានសង់ឡើងវិញនៅលើគំនរចាស់ ហើយដំណាក់នឹងមាននៅដូចពីដើម។
ដែលយើងបានមើលគេ ដើម្បីនឹងដករំលើង កាច់បំបាក់ រំលំ បំផ្លាញ ហើយធ្វើទុក្ខជាយ៉ាងណា នោះយើងនឹងមើលគេ ដើម្បីនឹងសង់គេឡើង ហើយដាំគេយ៉ាងនោះដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ មើល៍! នឹងមានគ្រាមកដល់ ដែលទីក្រុងនេះនឹងបានសង់ឡើងថ្វាយព្រះយេហូវ៉ា ចាប់តាំងពីប៉មហាណានាល រហូតដល់ទ្វារជ្រុងកំផែង។
ឱនាងព្រហ្មចារីអ៊ីស្រាអែលអើយ! យើងនឹងសង់អ្នកឡើងវិញម្ដងទៀត ហើយអ្នកនឹងបានតាំងឡើង អ្នកនឹងបានតាក់តែងដោយក្រាប់ជាថ្មី ព្រមទាំងចេញទៅលោតកព្ឆោង ជាមួយពួកអ្នកដែលលេងសប្បាយ។
យើងនឹងយកគេជាទីរីករាយចិត្ត ដើម្បីនឹងប្រោសសេចក្ដីល្អដល់គេ ពិតប្រាកដជាយើងនឹងដាំគេចុះ នៅក្នុងស្រុកនេះ ឲ្យអស់ពីចិត្ត ហើយអស់ពីព្រលឹងយើង។