ក៏បានបោះចោលព្រះរបស់គេ ទៅក្នុងភ្លើងដែរ ដ្បិតមិនមែនជាព្រះទេ គឺជាស្នាដៃដែលមនុស្សធ្វើ ពីឈើ ពីថ្ម។ ហេតុនោះបានជាគេបំផ្លាញបាន
យេរេមា 16:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើមានទំនងឲ្យមនុស្សធ្វើព្រះសម្រាប់ខ្លួន ដែលមិនមែនជាព្រះពិតដែរឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើមនុស្សលោកដែលមិនមែនជាព្រះ អាចបង្កើតព្រះដូចម្ដេចបាន?” ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើមានទំនងឲ្យមនុស្សធ្វើព្រះសំរាប់ខ្លួន ដែលមិនមែនជាព្រះពិតដែរឬ អាល់គីតាប តើមនុស្សលោកដែលមិនមែនជាម្ចាស់ អាចបង្កើតម្ចាស់របស់ខ្លួនដូចម្ដេចបាន?” |
ក៏បានបោះចោលព្រះរបស់គេ ទៅក្នុងភ្លើងដែរ ដ្បិតមិនមែនជាព្រះទេ គឺជាស្នាដៃដែលមនុស្សធ្វើ ពីឈើ ពីថ្ម។ ហេតុនោះបានជាគេបំផ្លាញបាន
តើព្រះរបស់ពួកក្រុងហាម៉ាត និងក្រុងអើផាឌនៅឯណា? តើព្រះរបស់ពួកក្រុងសេផាវែមនៅឯណា? តើព្រះទាំងនោះជួយពួកសាម៉ារី ឲ្យរួចពីកណ្ដាប់ដៃយើងបានឬ?
ក៏បានបោះចោលព្រះរបស់គេទៅក្នុងភ្លើងដែរ ដ្បិតមិនមែនជាព្រះទេ គឺជាស្នាដៃដែលមនុស្សធ្វើមកពីឈើ និងពីថ្មវិញ ហេតុនោះបានជាគេបំផ្លាញទៅបាន។
តើដែលមានសាសន៍ណាផ្លាស់ព្រះរបស់ខ្លួន ដែលមិនមែនជាព្រះផងឬទេ? តែប្រជារាស្ត្ររបស់យើងបានដូរព្រះ ដ៏ជាសិរីល្អរបស់ខ្លួន ឲ្យបានតែរបស់ ដែលឥតមានប្រយោជន៍វិញ។
ធ្វើដូចម្តេចឲ្យយើងអត់ទោសឲ្យអ្នកបាន? ពួកកូនចៅរបស់អ្នកបានបោះបង់ចោលយើងអស់ហើយ ក៏បានស្បថនឹងរបស់ដែលមិនមែនជាព្រះផង កាលយើងបានឲ្យគេស៊ីឆ្អែតជាបរិបូរ នោះគេក៏បែរជាផិតយើងវិញ ហើយប្រជុំគ្នាទាំងហ្វូងនៅឯផ្ទះស្រីពេស្យា។
ព្រះបាទនេប៊ូក្នេសាបានធ្វើរូបបដិមាករមួយពីមាស មានកម្ពស់ហុកសិបហត្ថ ទទឹងប្រាំមួយហត្ថ។ ស្ដេចដំឡើងរូបនោះនៅវាលទំនាបឌូរ៉ា ក្នុងអាណាខេត្តបាប៊ីឡូន។
អ្នកក៏ឃើញ ហើយឮថា ឈ្មោះប៉ុលនេះបានបញ្ចុះបញ្ចូល ព្រមទាំងបង្វែរមនុស្សជាច្រើន មិនត្រឹមតែនៅក្រុងអេភេសូរនេះប៉ុណ្ណោះទេ គឺស្ទើរតែពេញស្រុកអាស៊ីទាំងមូល ដោយពោលថា ព្រះដែលដៃមនុស្សធ្វើ មិនមែនជាព្រះឡើយ។
ប៉ុន្តែ ប្រសិនបើយើងខ្ញុំ ឬទេវតាពីស្ថានសួគ៌ ប្រាប់ដំណឹងណាមកអ្នករាល់គ្នា ខុសពីដំណឹងល្អដែលយើងបានប្រកាសប្រាប់អ្នករាល់គ្នា សូមឲ្យអ្នកនោះត្រូវបណ្ដាសាចុះ។
ពីដើម កាលអ្នករាល់គ្នាមិនទាន់ស្គាល់ព្រះ អ្នករាល់គ្នានៅជាប់ជាបាវបម្រើដល់អស់ទាំងរបស់ដែលមិនមែនជាព្រះពិតប្រាកដ។