ហើយអ្នកនឹងត្រូវចេញពីស្រុកនោះ ទៅទាំងដៃខ្ទប់ក្បាល ពីព្រោះព្រះយេហូវ៉ា មិនព្រមទទួលពួកដែលអ្នកយកជាទីពឹងនោះទេ ហើយអ្នកនឹងមិនបានចម្រើននៅជាមួយគេដែរ។
យេរេមា 14:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពីព្រោះដីបែកក្រហែង ដោយគ្មានភ្លៀងធ្លាក់មកលើស្រុកសោះ ពួកអ្នកភ្ជួររាស់ក៏ខ្មាស គេឃ្លុំក្បាលដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកស្រែចម្ការខកចិត្តជាខ្លាំង ហើយអស់សង្ឃឹម ដោយឃើញដីបែកក្រហែង ព្រោះគ្មានភ្លៀងធ្លាក់មកលើស្រុកនោះទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះដីបែកក្រហែង ដោយគ្មានភ្លៀងធ្លាក់មកលើស្រុកសោះ ពួកអ្នកភ្ជួររាស់ក៏ខ្មាស គេគ្រលុំក្បាលដែរ អាល់គីតាប អ្នកស្រែចម្ការខកចិត្តជាខ្លាំង ហើយអស់សង្ឃឹម ដោយឃើញដីបែកក្រហែង ព្រោះគ្មានភ្លៀងធ្លាក់មកលើស្រុកនោះទេ។ |
ហើយអ្នកនឹងត្រូវចេញពីស្រុកនោះ ទៅទាំងដៃខ្ទប់ក្បាល ពីព្រោះព្រះយេហូវ៉ា មិនព្រមទទួលពួកដែលអ្នកយកជាទីពឹងនោះទេ ហើយអ្នកនឹងមិនបានចម្រើននៅជាមួយគេដែរ។
ហេតុនោះបានជាឥតមានភ្លៀងមួយមេឡើយ ហើយភ្លៀងចុងរដូវក៏គ្មានដែរ ម៉្លឹងហើយ អ្នកនៅមានមុខងងើលដូចជាស្រីពេស្យាទៀត អ្នកមិនព្រមអៀនខ្មាសសោះ។
ឱពួកអ្នកធ្វើស្រែចម្ការអើយ ចូរស្រងាកចិត្តទៅ ឱពួកអ្នកធ្វើចម្ការទំពាំងបាយជូរអើយ ចូរទ្រហោយំចុះ ដោយព្រោះស្រូវសាលី និងស្រូវឱក ដ្បិតចម្រូតនៅស្រែចម្ការខូចអស់ហើយ។
គ្រាប់ពូជពង្រោះរលួយអស់នៅក្នុងដី ឃ្លាំងនៅទទេ ហើយជង្រុកស្រូវក៏រលំអស់ ព្រោះស្រូវស្វិតក្រៀមអស់ហើយ។
បើអ្នករាល់គ្នានៅតែមិនស្តាប់តាមយើងទៀត នោះយើងនឹងវាយផ្ចាលប្រាំពីរដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់អ្នក។
ដូច្នេះ ទីក្រុងពីរ ឬទីក្រុងបីក៏ដើរត្រាច់ចរទៅទីក្រុងទៀត ដើម្បីផឹកទឹក តែមិនបានឆ្អែតឡើយ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាមិនព្រមវិលមករកវិញដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
គឺស្រុកទាំងមូលត្រូវឆេះដោយស្ពាន់ធ័រ និងអំបិល គ្មានអ្វីបានសាបព្រោះ គ្មានអ្វីបានលូតលាស់ គ្មានរុក្ខជាតិណាចេញពន្លក ហើយត្រូវបំផ្លាញដូចនៅក្រុងសូដុម ក្រុងកូម៉ូរ៉ា ក្រុងអាត់ម៉ា និងក្រុងសេបោមដែរ ជាទីក្រុងដែលព្រះយេហូវ៉ាបានបំផ្លាញ ដោយសេចក្ដីខ្ញាល់ និងសេចក្ដីក្រោធរបស់ព្រះអង្គ