យេរេមា 13:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ គឺបែបយ៉ាងនេះដែលយើងនឹងបង្ខូចសេចក្ដីអំនួតរបស់ពួកយូដា និងសេចក្ដីអំនួតយ៉ាងធំរបស់ក្រុងយេរូសាឡិមដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «យើងនឹងធ្វើឲ្យចិត្តអួតអាងរបស់ប្រជាជនយូដា និងចិត្តក្រអឺតក្រទមរបស់អ្នកក្រុងយេរូសាឡឹម បានដូចក្រណាត់ពុកនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ គឺបែបយ៉ាងនេះដែលអញនឹងបង្ខូចសេចក្ដីអំនួតរបស់ពួកយូដា នឹងសេចក្ដីអំនួតយ៉ាងធំរបស់ក្រុងយេរូសាឡិមដែរ អាល់គីតាប «យើងនឹងធ្វើឲ្យចិត្តអួតអាងរបស់ប្រជាជនយូដា និងចិត្តក្រអឺតក្រទមរបស់អ្នកក្រុងយេរូសាឡឹម បានដូចក្រណាត់ពុកនោះដែរ។ |
យើងបានឮពីអំនួតរបស់សាសន៍ម៉ូអាប់ គេជាអ្នកអួតអាងណាស់ គេឆ្មើងឆ្មៃ អំនួត និងក្រេវក្រោធផង តែការអួតអាងរបស់គេជាការឥតប្រយោជន៍ទេ។
គឺព្រះយេហូវ៉ានៃពួកពលបរិវារ ដែលបានសម្រេចនឹងធ្វើការនេះទេ ដើម្បីនឹងបង្អាប់សេចក្ដីអំនួត របស់គ្រប់ទាំងការរុងរឿងឧត្តម ហើយនឹងបន្ទាបបណ្ដាសក្តិទាំងប៉ុន្មាន ដែលនៅផែនដីផង។
គឺក្រុងយេរូសាឡិម និងទីក្រុងស្រុកយូដាទាំងប៉ុន្មាន ព្រមទាំងស្ដេច និងពួកចៅហ្វាយរបស់គេផង ដើម្បីឲ្យគេទៅជាទីខូចបង់ ជាទីស្រឡាំងកាំង ជាទីដែលគេធ្វើស៊ីសស៊ូស ហើយជាទីផ្ដាសាដូចជាសព្វថ្ងៃនេះ
យើងបានឮនិយាយពីសេចក្ដីអំនួតរបស់សាសន៍ម៉ូអាប់ថា៖ គេអួតអាងខ្លាំងណាស់ គេមានអំនួត គេវាយឫក និងមានចិត្តឆ្មើងឆ្មៃដែរ។
គេក៏មានចិត្តឆ្មើងឆ្មៃ ហើយបានប្រព្រឹត្តអំពើគួរស្អប់ខ្ពើម នៅចំពោះយើង ហេតុនោះបានជាយើងដកគេចេញតាមដែលយើងឃើញថាគួរ។
ដ្បិតនៅគ្រានៃសេចក្ដីអំនួតរបស់អ្នក នោះឈ្មោះសូដុមជាប្អូនស្រីអ្នក មិនបានចេញពីមាត់អ្នកឡើយ
យើងនឹងបំបាត់សេចក្ដីអំនួតដែលអ្នកអួតពីអំណាចខ្លួន ក៏នឹងឲ្យមេឃដែលនៅពីលើអ្នកប្រែទៅដូចជាដែក ហើយដីរបស់អ្នកដូចជាលង្ហិន។
(ព្រោះព្រះយេហូវ៉ាកំពុងតាំងសេចក្ដីរុងរឿង របស់យ៉ាកុបឡើងវិញ ដូចជាអ៊ីស្រាអែលដែរ ដ្បិតពួកចោរប្លន់បានបំផ្លាញខ្នែង ទំពាំងបាយជូររបស់គេអស់)។
នៅថ្ងៃនោះ អ្នកមិនត្រូវខ្មាស ដោយព្រោះអំពើដែលអ្នកបានប្រព្រឹត្ត ជាការដែលអ្នកបានបះបោរ ទាស់នឹងយើងទៀតនោះឡើយ ដ្បិតនៅគ្រានោះ យើងនឹងដកយកពួកអ្នកដែលអួតអាង ដោយឆ្មើងឆ្មៃ ចេញពីចំណោមអ្នក ហើយអ្នកនឹងលែងមានចិត្តអំនួត នៅលើភ្នំបរិសុទ្ធរបស់យើងទៀត។
ខ្ញុំប្រាប់អ្នករាល់គ្នាថា កាលទៅដល់ផ្ទះ អ្នកនេះបានរាប់ជាសុចរិត ជាងអ្នកមួយនោះ ដ្បិតអស់អ្នកណាដែលលើកតម្កើងខ្លួន នោះនឹងត្រូវបន្ទាបចុះ ហើយអស់អ្នកណាដែលបន្ទាបខ្លួន នោះនឹងត្រូវបានលើកតម្កើងវិញ»។
ប៉ុន្ដែ ព្រះអង្គផ្តល់ព្រះគុណខ្លាំងជាងនេះទៅទៀត។ ហេតុនេះហើយបានជាបទគម្ពីរចែងថា៖ «ព្រះទ្រង់ប្រឆាំងនឹងមនុស្សមានអំនួត តែទ្រង់ផ្តល់ព្រះគុណដល់មនុស្សដែលបន្ទាបខ្លួនវិញ» ។
អ្នករាល់គ្នាដែលនៅក្មេងក៏ដូច្នោះដែរ ត្រូវចុះចូលនឹងពួកចាស់ទុំ។ គ្រប់គ្នាត្រូវប្រដាប់កាយដោយចិត្តសុភាពចំពោះគ្នាទៅវិញទៅមក ដ្បិត «ព្រះប្រឆាំងនឹងមនុស្សអួតខ្លួន តែទ្រង់ផ្តល់ព្រះគុណដល់មនុស្សដែលដាក់ខ្លួនវិញ» ។