យេរេមា 13:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើសាសន៍អេធីយ៉ូពី នឹងបំផ្លាស់បំប្រែ សម្បុរស្បែករបស់ខ្លួនបានឬទេ? ឬខ្លារខិននឹងផ្លាស់សម្បុរពព្លាក់របស់វាទៅបានដែរទេ? បើបាន នោះអ្នករាល់គ្នាដែលធ្លាប់ប្រព្រឹត្តអាក្រក់ នឹងអាចប្រព្រឹត្តល្អវិញក៏បានដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើជនជាតិស្បែកខ្មៅអាចដូរពណ៌សម្បុរ ហើយខ្លារខិនអាចដូរស្នាមនៅលើ ស្បែករបស់វាបានឬទេ? រីឯអ្នករាល់គ្នាក៏ដូច្នោះដែរ អ្នករាល់គ្នាធ្លាប់តែប្រព្រឹត្តអំពើអាក្រក់ ហើយពុំអាចប្រព្រឹត្តល្អឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើសាសន៍អេធីយ៉ូពីនឹងបំផ្លាស់បំប្រែសម្បុរស្បែករបស់ខ្លួនបានឬទេ ឬខ្លារខិននឹងផ្លាស់សម្បុរពព្លាក់របស់វាទៅបានដែរ បើបាន នោះឯងរាល់គ្នាដែលធ្លាប់ប្រព្រឹត្តអាក្រក់ នឹងអាចប្រព្រឹត្តល្អវិញក៏បានដែរ អាល់គីតាប តើជនជាតិស្បែកខ្មៅអាចដូរពណ៌សម្បុរ ហើយខ្លារខិនអាចដូរស្នាមនៅលើ ស្បែករបស់វាបានឬទេ? រីឯអ្នករាល់គ្នាក៏ដូច្នោះដែរ អ្នករាល់គ្នាធ្លាប់តែប្រព្រឹត្តអំពើអាក្រក់ ហើយពុំអាចប្រព្រឹត្តល្អបានឡើយ។ |
ទោះបើនឹងបុកមនុស្សល្ងីល្ងើ នៅក្នុងត្បាល់ជាមួយស្រូវក៏ដោយ គង់តែសេចក្ដីចម្កួតរបស់វា មិនព្រមរបកចេញពីវាឡើយ។
របស់ណាដែលវៀច នោះនឹងធ្វើឲ្យត្រង់ឡើងវិញមិនបាន ហើយរបស់អ្នកណាដែលខ្វះខាត នោះនឹងរាប់មិនបានដែរ។
ហេតុអ្វីអ្នករាល់គ្នាចង់ត្រូវរំពាត់? ហេតុអ្វីចេះតែបះបោរកាន់តែច្រើនឡើងដូច្នេះ? ក្បាលរបស់អ្នករាល់គ្នាក៏ឈឺ ហើយគ្រប់គ្នាមានចិត្តល្វើយហើយ។
ឯចិត្តជាគ្រឿងបព្ឆោាតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង តើអ្នកណាអាចស្គាល់បាន
ទោះបើអ្នកលាងខ្លួនដោយក្បុង ហើយប្រើសាប៊ូជាច្រើនក៏ដោយ គង់តែព្រះអម្ចាស់យេហូវ៉ា ព្រះអង្គមានព្រះបន្ទូលថា៖ អំពើទុច្ចរិតរបស់អ្នក នៅមានកត់ជាប់ ចំពោះយើងនៅឡើយដែរ។
ការដែលយើងបានវាយផ្ចាលពួកកូនចៅអ្នក នោះជាឥតអំពើទេ វាមិនព្រមរាងចាលឡើយ គឺជាដាវរបស់ខ្លួនអ្នករាល់គ្នា ដែលបានត្របាក់លេបពួកហោរារបស់អ្នក ដូចជាសិង្ហដែលហែកបំផ្លាញវិញ។
ពិតប្រាកដជាប្រជារាស្ត្ររបស់យើងល្ងីល្ងើ គេមិនស្គាល់យើងសោះ គេសុទ្ធតែជាកូនវង្វេងវង្វាន់ ឥតមានយោបល់ឡើយ គេមានប្រាជ្ញាខាងឯផ្លូវប្រព្រឹត្តអាក្រក់ តែគ្មានចំណេះខាងឯការល្អសោះ។
ឱព្រះយេហូវ៉ា ព្រះនេត្ររបស់ព្រះអង្គ តើទតមិនឃើញសេចក្ដីពិតទេឬ? ព្រះអង្គបានវាយគេ តែគេមិនបង្រះសោះ ព្រះអង្គបានធ្វើឲ្យគេអន្តរធានទៅ តែគេមិនព្រមទទួលសេចក្ដីប្រៀនប្រដៅទេ គេបានតាំងមុខរឹងជាងថ្ម គេមិនព្រមវិលមកវិញឡើយ។
គ្រប់គ្នានឹងបព្ឆោាតអ្នកជិតខាងខ្លួន ហើយមិនព្រមពោលសេចក្ដីពិតទេ គេបានបង្វឹកអណ្ដាតឲ្យកុហក គេខំអស់ពីចិត្តនឹងប្រព្រឹត្តអាក្រក់។
កាលដំណឹងនោះបានឮទៅដល់ស្ដេចសូល ទ្រង់ចាត់មួយពួកទៀតឲ្យទៅ តែអ្នកទាំងនោះក៏ថ្លែងទំនាយដែរ ស្ដេចសូលចាត់មនុស្សឲ្យទៅជាគម្រប់បីដង តែគេថ្លែងទំនាយដូចគ្នាទាំងអស់។