ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 1:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កុំ​ឲ្យ​ថា​អ្នក​ជា​មនុស្ស​ក្មេង​ឡើយ ដ្បិត​បើ​យើង​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​អ្នក​ណា នោះ​អ្នក​ត្រូវ​តែ​ទៅ ហើយ​សេចក្ដី​អ្វី ដែល​យើង​បង្គាប់​អ្នក នោះ​អ្នក​ត្រូវ​តែ​ប្រាប់​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កុំ​ពោល​ថា​“ខ្ញុំ​នៅ​ក្មេង​ពេក”​នោះ​ឡើយ អ្នក​ត្រូវ​តែ​ទៅ​ជួប​អស់​អ្នក​ដែល​យើង ចាត់​ឲ្យ​ទៅ​ជួប ហើយ​ប្រកាស​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​នឹង​បង្គាប់​អ្នក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា កុំ​ឲ្យ​ថា​ឯង​ជា​មនុស្ស​ក្មេង​ឡើយ ដ្បិត​បើ​អញ​ចាត់​ឯង​ឲ្យ​ទៅ​ឯ​អ្នក​ណា នោះ​ឯង​ត្រូវ​តែ​ទៅ ហើយ​សេចក្ដី​អ្វី​ដែល​អញ​បង្គាប់​ឯង នោះ​ឯង​ត្រូវ​តែ​ប្រាប់​ដែរ

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «កុំ​ពោល​ថា​“ខ្ញុំ​នៅ​ក្មេង​ពេក”​នោះ​ឡើយ អ្នក​ត្រូវ​តែ​ទៅ​ជួប​អស់​អ្នក​ដែល​យើង ចាត់​ឲ្យ​ទៅ​ជួប ហើយ​ប្រកាស​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​នឹង​បង្គាប់​អ្នក។

សូមមើលជំពូក



យេរេមា 1:7
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ មីកា‌យ៉ា​ឆ្លើយ​ថា៖ «ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា សេចក្ដី​ណា​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ នោះ​ខ្ញុំ​នឹង​បញ្ចេញ​តាម​សេចក្ដី​នោះ»។


ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ព្រះ‌អង្គ​បាន​តាំង​ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ឡើង​ធ្វើ​ជា​ស្តេច​ជំនួស​ដាវីឌ​បិតា​ទូល‌បង្គំ តែ​ទូល‌បង្គំ​ដូច​ជា​ក្មេង​តូច ឥត​ដឹង​ជា​ត្រូវ​ចេញ​ចូល​យ៉ាង​ណា​ឡើយ។


តែ​មីកា‌យ៉ា​ឆ្លើយ​ថា៖ «ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា សេចក្ដី​ណា​ដែល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក នោះ​ខ្ញុំ​នឹង​បញ្ចេញ​តាម​សេចក្ដី​នោះ​ឯង»។


ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​មក​កាន់​លោក​ថា៖ «យើង​ជា​ព្រះ‌យេហូវ៉ា ចូរ​ប្រាប់​ផារ៉ោន​ជា​ស្តេច​ស្រុក​អេស៊ីព្ទ​គ្រប់​ទាំង​សេចក្ដី​ដែល​យើង​បង្គាប់​អ្នក»។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​បង្គាប់​ដូច្នេះ​ថា ចូរ​ទៅ​ឈរ​ក្នុង​ទី‌លាន​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ចុះ ហើយ​ប្រាប់​ដល់​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ទី​ក្រុង​នៃ​ស្រុក​យូដា ដែល​មក​ថ្វាយ‌បង្គំ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា គ្រប់​ពាក្យ​ដែល​យើង​បង្គាប់​ឲ្យ​អ្នក​ប្រាប់​ដល់​គេ កុំ​ឲ្យ​បន្ថយ​ពាក្យ​ណា​មួយ​ឡើយ


ពេល​ហោរា​យេរេមា​ប្រាប់​បណ្ដា‌ជន​ទាំង‌ឡាយ តាម​អស់​ទាំង​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​គេ គឺ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​គេ​បាន​ចាត់​លោក​ឲ្យ​ទៅ​ប្រាប់​ចប់​ហើយ


អ្នក​ត្រូវ​ប្រាប់​ដល់​គេ​តាម​អស់​ទាំង​ពាក្យ​នេះ តែ​គេ​នឹង​មិន​ស្តាប់​តាម​អ្នក​ទេ ហើយ​អ្នក​នឹង​ស្រែក​ហៅ​គេ​ដែរ តែ​គេ​មិន​ព្រម​ឆ្លើយ​តប​ឡើយ។


អ្នក​ត្រូវ​ថ្លែង​ពាក្យ​របស់​យើង​ប្រាប់​គេ ទោះ​បើ​គេ​ព្រម​ស្តាប់ ឬ​មិន​ព្រម​ក្តី ដ្បិត​គេ​រឹង​ចចេស​ណាស់។


ប៉ុន្តែ កាល​ណា​យើង​និយាយ​នឹង​អ្នក នោះ​យើង​នឹង​បើក​មាត់​អ្នក​ឡើង ហើយ​អ្នក​នឹង​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ អ្នក​ណា​ដែល​ស្តាប់ ចូរ​ស្តាប់​ចុះ អ្នក​ណា​ដែល​មិន​ព្រម​ស្តាប់​ទេ នោះ​ក៏​តាម​ចិត្ត​ចុះ ដ្បិត​គេ​ជា​ពូជ‌ពង្ស​រឹង​ចចេស​ហើយ»។


ប៉ុន្ដែ ព្រះ‌យេហូវ៉ា​បាន​យក​ខ្ញុំ​ចេញ​ពី​ការ​ឃ្វាល​ហ្វូង​សត្វ ហើយ​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា "ចូរ​ទៅ​ថ្លែង​ទំនាយ​ប្រាប់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង"។


«ចូរ​ក្រោក​ឡើង​ទៅ​ឯ​នីនីវេ ជា​ក្រុង​ធំ ហើយ​ប្រកាស​ប្រាប់​គេ តាម​សេចក្ដី​ដែល​យើង​បង្គាប់»។


នៅ​វេលា​យប់​នោះ ព្រះ‌ទ្រង់​យាង​មក​ជួប​បាឡាម មាន​ព្រះ‌បន្ទូល​ថា៖ «ប្រសិន‌បើ​អ្នក​ទាំង​នោះ​បាន​មក​ហៅ​អ្នក​ទៅ​ហើយ ចូរ​ក្រោក​ឡើង ទៅ​ជា‌មួយ​គេ​ចុះ។ ប៉ុន្តែ ត្រូវ​ធ្វើ​តែ​អ្វី​ដែល​យើង​បង្គាប់​អ្នក​ឲ្យ​ធ្វើ​ប៉ុណ្ណោះ»។


បាឡាម​ទូល​ទៅ​បាឡាក​ថា៖ «មើល៍ ទូល‌បង្គំ​បាន​មក​គាល់​ព្រះករុណា​ហើយ តែ​ឥឡូវ​នេះ តើ​ទូល‌បង្គំ​មាន​អំណាច​នឹង​និយាយ​អ្វី​បាន? ពាក្យ​ណា​ដែល​ព្រះ‌ទ្រង់​ដាក់​នៅ​ក្នុង​មាត់​ទូល‌បង្គំ ពាក្យ​នោះ​ហើយ​ដែល​ទូលបង្គំ​ត្រូវ​តែ​និយាយ»។


ហើយ​បង្រៀន​ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្តី​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា ហើយ​មើល៍ ខ្ញុំ​ក៏​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​គ្រា​ចុង​បំផុត»។ អាម៉ែន។:៚


ដ្បិត​ខ្ញុំ​មិន​បាន​ខាន​នឹង​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា ពី​បំណង​ទាំង​មូល​របស់​ព្រះ​ឡើយ។