Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 22:38 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 បាឡាម​ទូល​ទៅ​បាឡាក​ថា៖ «មើល៍ ទូល‌បង្គំ​បាន​មក​គាល់​ព្រះករុណា​ហើយ តែ​ឥឡូវ​នេះ តើ​ទូល‌បង្គំ​មាន​អំណាច​នឹង​និយាយ​អ្វី​បាន? ពាក្យ​ណា​ដែល​ព្រះ‌ទ្រង់​ដាក់​នៅ​ក្នុង​មាត់​ទូល‌បង្គំ ពាក្យ​នោះ​ហើយ​ដែល​ទូលបង្គំ​ត្រូវ​តែ​និយាយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 លោក​បាឡាម​ទូល​ស្ដេច​ថា៖ «ឥឡូវ​នេះ ទូលបង្គំ​មក​គាល់​ព្រះ‌ករុណា​ហើយ។ ក៏​ប៉ុន្តែ ទូលបង្គំ​ពុំ​អាច​ពោល​ពាក្យ​អ្វី​ផ្សេង ក្រៅ​ពី​ព្រះ‌បន្ទូល​ដែល​ព្រះ‌ជាម្ចាស់​បង្គាប់​ឲ្យ​ទូលបង្គំ​ថ្លែង​នោះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 បាឡាម​ក៏​ទូល​តប​ថា មើល ទូលបង្គំ​បាន​មក​ដល់​ទ្រង់​ហើយ តែ​ឥឡូវ​នេះ តើ​ទូលបង្គំ​មាន​អំណាច​នឹង​និយាយ​អ្វី​បាន ឯ​ពាក្យ​ណា​ដែល​ព្រះ‌ទ្រង់​សំរេច​នៅ​មាត់​ទូលបង្គំ គឺ​ពាក្យ​នោះ​ដែល​ទូលបង្គំ​នឹង​និយាយ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

38 បាឡាម​ជម្រាប​ស្តេច​ថា៖ «ឥឡូវ​នេះ ខ្ញុំ​មក​ជួប​ស្តេច​ហើយ។ ក៏​ប៉ុន្តែ ខ្ញុំ​ពុំ អាច​ពោល​ពាក្យ​អ្វី​ផ្សេង ក្រៅ​ពី​ពាក្យ​ដែល​អុលឡោះ​បង្គាប់​ឲ្យ​ខ្ញុំ​ថ្លែង​នោះ​ឡើយ»។

សូមមើលជំពូក ចម្លង




ជន‌គណនា 22:38
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ មីកា‌យ៉ា​ឆ្លើយ​ថា៖ «ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា សេចក្ដី​ណា​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ នោះ​ខ្ញុំ​នឹង​បញ្ចេញ​តាម​សេចក្ដី​នោះ»។


ប៉ុន្តែ ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «តើ​ប៉ុន្មាន​ដង​ហើយ ដែល​យើង​ឲ្យ​អ្នក​ស្បថ​ថា អ្នក​ត្រូវ​តែ​និយាយ​ការ​ពិត​ប្រាប់​យើង ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា?»


តែ​មីកា‌យ៉ា​ឆ្លើយ​ថា៖ «ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា សេចក្ដី​ណា​ដែល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក នោះ​ខ្ញុំ​នឹង​បញ្ចេញ​តាម​សេចក្ដី​នោះ​ឯង»។


ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ការ​ប្រឹក្សា របស់​ជាតិ​សាសន៍​នានា ទៅ​ជា​អសារ​ឥត​ការ ព្រះ‌អង្គ​ធ្វើ​ឲ្យ​គំនិត​របស់​ប្រជាជន​ទាំង‌ឡាយ អសារ​បង់។


៙ ពិត​ប្រាកដ​ជា​សេចក្ដីក្រេវ​ក្រោធ​របស់​មនុស្ស នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ ឯ​សំណល់​សេចក្ដី​ក្រេវ​ក្រោធ ព្រះ‌អង្គ​នឹង​ពាក់​ដូច​ជា​ខ្សែ​ក្រវាត់។


នៅ​ក្នុង​ចិត្ត​មនុស្ស តែង​មាន​គំនិត​គិត​ធ្វើ​ជា​ច្រើន​យ៉ាង មាន​តែ​ដំបូន្មាន​របស់​ព្រះ‌យេហូវ៉ា​ប៉ុណ្ណោះ ដែល​នឹង​ស្ថិត‌ស្ថេរ​នៅ។


យើង​លើក​ទី​សម្គាល់​របស់​ពួក​មនុស្ស​ភូត‌ភរ​ចោល​ចេញ ហើយ​ក៏​ធ្វើ​ឲ្យ​គ្រូ​ថ្លែងទំនាយ​ទៅ​ជា​ឆ្កួត ជា​ពួក​អ្នក​ដែល​បំបែរ​មនុស្ស​មាន​ប្រាជ្ញា​ឲ្យ​វិល​ទៅ​ក្រោយ ឲ្យ​ចំណេះ​របស់​គេ​ទៅ​ជា​ល្ងី‌ល្ងើ​វិញ


តាំង​តែ​ពី​ដើម​ដំបូង យើង​រមែង​សម្ដែង​ប្រាប់ ពី​ការ​ដែល​ត្រូវ​មក ខាង​ចុង​បំផុត ហើយ​តាំង​ពី​បុរាណ​ក៏​ប្រាប់​ពី​ការ​ដែល​មិន​ទាន់​មាន​មក​ដែរ ដោយ​ពាក្យ​ថា គំនិត​សម្រេច​របស់​យើង​នឹង​ស្ថិត‌ស្ថេរ​នៅ យើង​នឹង​ធ្វើ​តាម​បំណង​ចិត្ត​យើង​គ្រប់​ប្រការ។


ចូរ​ឈរ​ឥឡូវ ដោយ​ពឹង​ដល់​វេទ​មន្ត និង​របៀន​របស់​អ្នក​ដែល​មាន​ជា​ច្រើន​នោះ ជា​វិជ្ជា​ដែល​អ្នក​បាន​ខំ​ប្រព្រឹត្ត​តាម តាំង​តែ​ពី​ក្មេង​មក ហើយ​ល​មើល ប្រហែល​ជា​អ្នក​នឹង​បាន​ប្រយោជន៍​ខ្លះ ឬ​ប្រហែល​ជា​អ្នក​អាច​ឈ្នះ។


ប៉ុន្តែ បាឡាម​ឆ្លើយ​តប​ទៅ​ពួក​មហា‌តលិក​របស់​បាឡាក​ថា៖ «ទោះ​ជា​ព្រះ‌បាទ​បាឡាក​ប្រទាន​ដំណាក់​របស់​ទ្រង់​មក​ខ្ញុំ មាន​ពេញ​ដោយ​មាស និង​ប្រាក់​ក៏​ដោយ ក៏​ខ្ញុំ​ពុំ​អាច​រំលង​បង្គាប់​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ខ្ញុំ ទៅ​ធ្វើ​ការ​អ្វី​តិច ឬ​ច្រើន​បាន​ឡើយ។


បាឡាក​មាន​រាជ‌ឱង្ការ​ទៅ​កាន់​បាឡាម​ថា៖ «តើ​យើង​មិន​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​មក​ទេ​ឬ? ហេតុ​អ្វី​បាន​ជា​លោក​មិន​បាន​មក​ជួប​យើង? តើ​យើង​មិន​អាច​លើក​កិត្តិយស​លោក​បាន​ទេ​ឬ?»


ពេល​នោះ បាឡាម​ក៏​ទៅ​ជា‌មួយ​បាឡាក ហើយ​បាន​ទៅ​ដល់​ក្រុង​គារយ៉ាត់-ហាសូត។


បាឡាម​ឆ្លើយ​ទៅ​គេ​ថា៖ «សូម​ស្នាក់​នៅ​ទី​នេះ​មួយ​យប់​សិន ខ្ញុំ​នឹង​ឆ្លើយ​ប្រាប់​អស់​លោក​វិញ តាម​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ»។ ដូច្នេះ ពួក​មន្រ្ដី​របស់​សាសន៍​ម៉ូអាប់​ក៏​ស្នាក់​នៅ​ជា‌មួយ​បាឡាម។


ព្រះ‌យេហូវ៉ា​យាង​មក​ជួប​បាឡាម ហើយ​ដាក់​ព្រះ‌បន្ទូល​ទៅ​ក្នុង​មាត់​របស់​គាត់ រួច​ប្រាប់​ថា៖ «ចូរ​វិល​ទៅ​ជួប​បាឡាក ហើយ​អ្នក​ត្រូវ​និយាយ​ពាក្យ​នេះ»។


ប៉ុន្តែ បាឡាម​ទូល​ឆ្លើយ​ថា៖ «តើ​ទូល‌បង្គំ​មិន​បាន​ទូល​ព្រះ​ករុណា​ថា "សេចក្ដី​ណា​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល នោះ​ទូល‌បង្គំ​ត្រូវ​តែ​ធ្វើ​តាម"ទេ​ឬ?»។


"ទោះ​ជា​ព្រះ‌បាទ​បាឡាក​ប្រទាន​ដំណាក់​របស់​ទ្រង់​មក​ខ្ញុំ មាន​ពេញ​ដោយ​មាស និង​ប្រាក់​ក៏​ដោយ ក៏​ខ្ញុំ​ពុំ​អាច​រំលង​បង្គាប់​ព្រះ‌យេហូវ៉ា ដើម្បី​ធ្វើ​អំពើ​ល្អ ឬ​អាក្រក់​តាម​ចិត្ត​ទៅ​បាន​ឡើយ។ សេចក្ដី​ណា​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល នោះ​ខ្ញុំ​នឹង​ថ្លែង​តែ​សេចក្ដី​នោះ​ឯង"?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម