Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 1:7 - អាល់គីតាប

7 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «កុំ​ពោល​ថា​“ខ្ញុំ​នៅ​ក្មេង​ពេក”​នោះ​ឡើយ អ្នក​ត្រូវ​តែ​ទៅ​ជួប​អស់​អ្នក​ដែល​យើង ចាត់​ឲ្យ​ទៅ​ជួប ហើយ​ប្រកាស​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​នឹង​បង្គាប់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ប៉ុន្តែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កុំ​ឲ្យ​ថា​អ្នក​ជា​មនុស្ស​ក្មេង​ឡើយ ដ្បិត​បើ​យើង​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​អ្នក​ណា នោះ​អ្នក​ត្រូវ​តែ​ទៅ ហើយ​សេចក្ដី​អ្វី ដែល​យើង​បង្គាប់​អ្នក នោះ​អ្នក​ត្រូវ​តែ​ប្រាប់​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កុំ​ពោល​ថា​“ខ្ញុំ​នៅ​ក្មេង​ពេក”​នោះ​ឡើយ អ្នក​ត្រូវ​តែ​ទៅ​ជួប​អស់​អ្នក​ដែល​យើង ចាត់​ឲ្យ​ទៅ​ជួប ហើយ​ប្រកាស​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​នឹង​បង្គាប់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា កុំ​ឲ្យ​ថា​ឯង​ជា​មនុស្ស​ក្មេង​ឡើយ ដ្បិត​បើ​អញ​ចាត់​ឯង​ឲ្យ​ទៅ​ឯ​អ្នក​ណា នោះ​ឯង​ត្រូវ​តែ​ទៅ ហើយ​សេចក្ដី​អ្វី​ដែល​អញ​បង្គាប់​ឯង នោះ​ឯង​ត្រូវ​តែ​ប្រាប់​ដែរ

សូមមើលជំពូក ចម្លង




យេរេមា 1:7
20 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​មីកា‌យ៉ា​ឆ្លើយ​ថា៖ «ខ្ញុំ​សូម​ជម្រាប​លោក​ក្នុង​នាមអុលឡោះ‌តាអាឡា ដែល​នៅ​អស់‌កល្ប​ថា អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​យ៉ាង​ណា ខ្ញុំ​នឹង​ប្រកាស​យ៉ាង​នោះ!»។


អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ខ្ញុំ ទ្រង់​បាន​តែង‌តាំង​ខ្ញុំ ឲ្យ​ឡើង​ស្នង​រាជ្យ​របស់​ស្តេច​ទត​ជា​បិតា​ខ្ញុំ។ ប៉ុន្តែ ខ្ញុំ​នៅ​ក្មេង​ខ្ចី​ពេក មិន​ទាន់​ចេះ​គ្រប់‌គ្រង​ស្រុក​នៅ​ឡើយ។


លោក​មីកា‌យ៉ា​ឆ្លើយ​ថា៖ «ខ្ញុំ​សូម​ជម្រាប​លោក​ក្នុង​នាមអុលឡោះ‌តាអាឡា​ដែល​នៅ​អស់‌កល្ប​ថា ម្ចាស់​របស់​ខ្ញុំ​មាន​បន្ទូល​មក​ខ្ញុំ​យ៉ាង​ណា ខ្ញុំ​នឹង​ប្រកាស​យ៉ាង​នោះ!»។


ទ្រង់​មាន​បន្ទូល​មក​គាត់​ថា៖ «យើង​ជាអុលឡោះ‌តាអាឡា! ចូរ​នាំ​សេចក្តី​ទាំង​ប៉ុន្មាន ដែល​យើង​បង្គាប់​ដល់​អ្នក យក​ទៅ​ប្រាប់​ហ្វៀរ៉អ៊ូន​ជា​ស្តេច​ស្រុក​អេស៊ីប»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ចូរ​ទៅ​ឈរ​ក្នុង​ទី‌លាន​ដំណាក់​របស់អុលឡោះ‌តាអាឡា ហើយ​នាំ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់​អ្នក ទៅ​ប្រកាស​ប្រាប់​ប្រជា‌ជន​ពី​គ្រប់​ទីក្រុង​ក្នុង​ស្រុក​យូដា ដែល​មក​ថ្វាយ‌បង្គំ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។ ចូរ​ប្រកាស​ប្រាប់​គេ ឥត​ចន្លោះ​ពាក្យ​ណា​មួយ​ឡើយ។


កាល​យេរេមា​ថ្លែង​ប្រាប់​ប្រជា‌ជន​ទាំង​មូល​នូវ​បន្ទូល​ទាំង​ប៉ុន្មាន​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ពួក​គេ គឺ​បន្ទូល​ដែល​ទ្រង់​ប្រគល់​ឲ្យ​គាត់​នាំ​មក​ប្រាប់​ពួក​គេ ចប់​សព្វ​គ្រប់​ហើយ


«ពេល​អ្នក​យក​ពាក្យ​ទាំង​នេះ​ទៅ​ថ្លែង​ប្រាប់​ពួក​គេ ពួក​គេ​មិន​ព្រម​ស្ដាប់ ពេល​អ្នក​ហៅ​ពួក​គេ ពួក​គេ​មិន​ព្រម​ឆ្លើយ។


ទោះ​បី​ពួក​គេ​ស្ដាប់ ឬ​មិន​ស្ដាប់​ក្ដី -ដ្បិត​ពួក​គេ​ជា​មនុស្ស​បះ‌បោរ - អ្នក​ត្រូវ​តែ​នាំ​ពាក្យ​យើង​ទៅ​ប្រាប់​ពួក​គេ។


ប៉ុន្តែ ពេល​ណា​យើង​និយាយ​ទៅ​កាន់​អ្នក យើង​នឹង​បើក​មាត់​របស់​អ្នក ដើម្បី​ឲ្យ​ពោល​ទៅ​ពួក​គេ​ថា “នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។ មាន​អ្នក​ខ្លះ​ចង់​ស្ដាប់ ហើយ​អ្នក​ខ្លះ​ទៀត​មិន​ចង់​ស្ដាប់​ទេ ដ្បិត​ពួក​គេ​ជា​ពូជ​អ្នក​បះ‌បោរ»។


ប៉ុន្តែ អុលឡោះ‌តាអាឡា​យក​ខ្ញុំ​ពី​ក្រោយ​ហ្វូង​គោ ហើយ​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា: “ទៅ! ចូរ​នាំ​ពាក្យ​យើង​ទៅ​ថ្លែង​ប្រាប់​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​ក្នុង​នាម​យើង”។


«ចូរ​ក្រោក​ឡើង ធ្វើ​ដំណើរ​ទៅ​ក្រុង​នីនីវេ​មហា​នគរ​ជា​បន្ទាន់ ហើយ​ប្រកាស​ប្រាប់​អ្នក​ក្រុង​នោះ​ឲ្យ​ដឹង​អំពី​សេចក្ដី ដែល​យើង​នឹង​ប្រាប់​អ្នក!»។


នៅ​ពេល​យប់​អុលឡោះ​មក​ជួប​បាឡាម មាន​បន្ទូល​ថា៖ «ដោយ​អ្នក​ទាំង​នោះ​នាំ​គ្នា​មក​ហៅ​អ្នក​ដូច្នេះ ចូរ​ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​ជា​មួយ​ពួក​គេ​ចុះ។ ប៉ុន្តែ ត្រូវ​ធ្វើ​តាម​សេចក្តី​ណា​ដែល​យើង​នឹង​បង្គាប់​ឲ្យ​អ្នក​ធ្វើ»។


បាឡាម​ជម្រាប​ស្តេច​ថា៖ «ឥឡូវ​នេះ ខ្ញុំ​មក​ជួប​ស្តេច​ហើយ។ ក៏​ប៉ុន្តែ ខ្ញុំ​ពុំ អាច​ពោល​ពាក្យ​អ្វី​ផ្សេង ក្រៅ​ពី​ពាក្យ​ដែល​អុលឡោះ​បង្គាប់​ឲ្យ​ខ្ញុំ​ថ្លែង​នោះ​ឡើយ»។


ត្រូវ​បង្រៀន​គេ​ឲ្យ​ប្រតិបត្ដិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា។ ចូរ​ដឹង​ថា ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​អវសាន​កាល​នៃ​ពិភព​លោក»។


ដ្បិត​ខ្ញុំ​បាន​ជម្រាប​បង​ប្អូន អំពី​គម្រោង‌ការ​ទាំង​មូល​របស់​អុលឡោះ​រួច​ហើយ ឥត​មាន​លាក់​លៀម​ត្រង់​ណា​សោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម