ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 9:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ គេ​ចេញ​ទៅ ហើយ​ផ្សព្វ‌ផ្សាយ​ឲ្យ​គេ​ដឹង​អំពី​ព្រះ‌អង្គ​ពាស‌ពេញ​ស្រុក​នោះ​ទាំង​មូល។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​បុរសពីរនាក់​នោះ​ក៏​ចេញទៅ ហើយ​ផ្សាយ​អំពី​ព្រះអង្គ​ក្នុង​តំបន់​នោះ​ទាំងមូល​។

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​ពេល​អ្នក​ទាំង​ពីរ​នោះ​ចេញ​ទៅ​ ក៏​ផ្សព្វ​ផ្សាយ​ប្រាប់​គេ​ពី​ព្រះអង្គ​ពាស​ពេញ​តំបន់​នោះ​ទាំង​មូល។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ បុរស​ទាំង​ពីរ​ចេញ​ទៅ​ផ្សព្វ‌ផ្សាយ​រឿង​នោះ​ឲ្យ​គេ​ដឹង​ពាស‌ពេញ​ស្រុក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​កាល​គេ​ចេញ​ទៅ​ហើយ នោះ​ក៏​ផ្សាយ​ប្រាប់​ពី​ទ្រង់ សុស​សាយ​ពេញ​ក្នុង​ស្រុក​នោះ។

សូមមើលជំពូក

អាល់គីតាប

ប៉ុន្ដែ បុរស​ទាំង​ពីរ​ចេញ​ទៅ​ផ្សព្វ‌ផ្សាយ​រឿង​នោះ​ឲ្យ​គេ​ដឹង ពាស‌ពេញ​ស្រុក។

សូមមើលជំពូក



ម៉ាថាយ 9:31
11 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ ព្រះ‌បាទ​ហេរ៉ូឌ ជា​ស្តេច​អនុរាជ បាន​ឮ​ដំណឹង​អំពី​ព្រះ‌យេស៊ូវ


ដូច្នេះ គេ​ក៏​ទទួល​យក​ប្រាក់​នោះ ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​គេ​បង្គាប់។ រឿង​នេះ​នៅ​តែ​មាន​ឮ​សុស‌សាយ​ក្នុង​ចំណោម​ពួក​សាសន៍​យូដា រហូត​ដល់​សព្វ​ថ្ងៃ។


ដូច្នេះ ព្រះ‌កិត្តិនាម​របស់​ព្រះ‌អង្គ​ក៏​ឮ​សុស‌សាយ​ពេញ​ស្រុក​ស៊ីរី​ទាំង​មូល ហើយ​គេ​នាំ​មនុស្ស​ដែល​មាន​ជំងឺ​រោគា​ផ្សេងៗ មាន​មនុស្ស​អារក្ស​ចូល មនុស្ស​ឆ្កួត​ជ្រូក និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង មក​រក​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ប្រោស​គេ​ឲ្យ​បាន​ជា។


ដំណឹង​នោះ​ក៏​លេច​ឮ​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ​ស្រុក​នោះ​ទាំង​មូល។


ភ្លាមនោះ ព្រះ‌កិត្តិនាម​របស់​ព្រះ‌អង្គ​ក៏​ចាប់​ផ្ដើម​ឮ​សុសសាយ​គ្រប់​ទី​កន្លែង ពាស​ពេញ​តំបន់​កាលី‌ឡេ​ទាំង​មូល។


ពេល​នោះ ព្រះ‌អង្គ​ហាម​គេ​មិន​ឲ្យ​ប្រាប់​អ្នក​ណា​ឡើយ ប៉ុន្តែ ព្រះ‌អង្គ​ហាម​គេ​ខ្លាំង​យ៉ាង​ណា គេ​រឹត​តែ​ប្រកាស​ពី​ហេតុ‌ការណ៍​នោះ​កាន់​តែ​ខ្លាំង​យ៉ាង​នោះ​ដែរ។


បន្ទាប់​មក ព្រះ‌យេស៊ូវ​យាង​ត្រឡប់​ទៅ​ស្រុក​កាលីឡេ​វិញ ទាំង​ពេញ​ដោយ​ព្រះ‌ចេស្តា​នៃ​ព្រះ‌វិញ្ញាណ ហើយ​ដំណឹង​អំពី​ព្រះ‌អង្គ​លេច​ឮ​សុស‌សាយ ពាស​ពេញ​ស្រុក​ដែល​នៅ​ជុំ‌វិញ។


ឯ​ដំណឹង​អំពី​ព្រះ‌អង្គ​ក៏​ល្បី​សុស‌សាយ​គ្រប់​ទី​កន្លែង​ពាស​ពេញ​ក្នុង​តំបន់​នោះ។


ប៉ុន្តែ ដំណឹង​អំពី​ព្រះ‌អង្គ​ឮ​សុសសាយ​កាន់​តែ​ខ្លាំង​ឡើង ហើយ​មហា‌ជន​ជា​ច្រើន​មក​ប្រជុំ​គ្នា​ស្តាប់​ព្រះ‌អង្គ និង​ដើម្បី​ឲ្យ​បាន​ជា​ពី​ជំងឺ​ផ្សេងៗ​របស់​គេ។


ពាក្យ​គេ​និយាយ​អំពី​អង្គ​នេះ បាន​ឮ​សុស‌សាយ​ពាស​ពេញ​ក្នុង​ស្រុក​យូដា និង​ស្រុក​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ។