ដូច្នេះ ចូរផ្លាស់ប្ដូរគំនិត និងកិរិយារបស់អ្នករាល់គ្នាឥឡូវ ហើយស្តាប់តាមព្រះបន្ទូលព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាចុះ នោះព្រះយេហូវ៉ានឹងប្រែគំនិតចេញពីសេចក្ដីអាក្រក់ ដែលព្រះអង្គបានប្រកាសទាស់នឹងអ្នករាល់គ្នាវិញ។
ម៉ាថាយ 3:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរអ្នករាល់គ្នាបង្កើតផលឲ្យសមនឹងការប្រែចិត្តចុះ ព្រះគម្ពីរខ្មែរសាកល បើដូច្នេះ ចូរបង្កើតផលឲ្យសមនឹងការកែប្រែចិត្តចុះ! Khmer Christian Bible ហេតុនេះ ចូរបង្កើតផលផ្លែឲ្យស័ក្តិសមនឹងការប្រែចិត្ដចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរប្រព្រឹត្តអំពើល្អ ដើម្បីបញ្ជាក់ថាអ្នករាល់គ្នាបានកែប្រែចិត្តគំនិតមែន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើយ៉ាងនេះ ចូរអ្នករាល់គ្នាបង្កើតផលដែលសំណំនឹងសេចក្ដីប្រែចិត្តនោះចុះ អាល់គីតាប ចូរប្រព្រឹត្ដអំពើល្អ ដើម្បីបញ្ជាក់ថាអ្នករាល់គ្នាបានកែប្រែចិត្ដគំនិតមែន។ |
ដូច្នេះ ចូរផ្លាស់ប្ដូរគំនិត និងកិរិយារបស់អ្នករាល់គ្នាឥឡូវ ហើយស្តាប់តាមព្រះបន្ទូលព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាចុះ នោះព្រះយេហូវ៉ានឹងប្រែគំនិតចេញពីសេចក្ដីអាក្រក់ ដែលព្រះអង្គបានប្រកាសទាស់នឹងអ្នករាល់គ្នាវិញ។
ប្រហែលជាពួកវង្សយូដានឹងស្តាប់អស់ទាំងសេចក្ដីអាក្រក់ ដែលយើងសម្រេចនឹងធ្វើដល់គេទេដឹង ប្រយោជន៍ឲ្យគេបានវិលមកពីផ្លូវអាក្រក់របស់គេរៀងខ្លួន ដើម្បីឲ្យយើងបានអត់ទោសចំពោះអំពើទុច្ចរិត និងអំពើបាបរបស់គេ។
ដ្បិតលោកយ៉ូហានបានមករកអ្នករាល់គ្នាក្នុងផ្លូវសុចរិត តែអ្នករាល់គ្នាមិនបានជឿលោកទេ រីឯពួកអ្នកទារពន្ធ និងពួកស្ត្រីពេស្យាបានជឿលោក ទោះជាអ្នករាល់គ្នាបានឃើញ ក៏អ្នករាល់គ្នានៅតែមិនបានដូរគំនិត ហើយជឿលោកដែរ»។
ចូរបង្កើតផលឲ្យសមនឹងការប្រែចិត្តចុះ។ មិនត្រូវចាប់ផ្ដើមនឹកក្នុងចិត្តថា "យើងមានលោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើង" នោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអាចនឹងបង្កើតកូនឲ្យលោកអ័ប្រាហាំពីថ្មទាំងនេះក៏បាន។
គឺទូលបង្គំបានប្រាប់អស់អ្នកដែលនៅក្រុងដាម៉ាសមុនគេ បន្ទាប់មក នៅក្រុងយេរូសាឡិម និងស្រុកយូដាទាំងមូល ហើយដល់សាសន៍ដទៃដែរ ដើម្បីឲ្យគេប្រែចិត្ត ហើយងាកបែរមករកព្រះ ទាំងប្រព្រឹត្តអំពើដែលបង្ហាញពីការប្រែចិត្តផង។
ដ្បិតកាលពីដើម អ្នករាល់គ្នាងងឹតមែន តែឥឡូវនេះ អ្នករាល់គ្នាជាពន្លឺក្នុងព្រះអម្ចាស់ ដូច្នេះ ចូររស់នៅដូចជាកូននៃពន្លឺចុះ
ក៏មានពេញដោយផលនៃសេចក្តីសុចរិត មកតាមរយៈព្រះយេស៊ូវគ្រីស្ទ សម្រាប់ជាសិរីល្អ និងជាការសរសើរដល់ព្រះ។