យេរេមា 26:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
13 ដូច្នេះ ចូរផ្លាស់ប្ដូរគំនិត និងកិរិយារបស់អ្នករាល់គ្នាឥឡូវ ហើយស្តាប់តាមព្រះបន្ទូលព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាចុះ នោះព្រះយេហូវ៉ានឹងប្រែគំនិតចេញពីសេចក្ដីអាក្រក់ ដែលព្រះអង្គបានប្រកាសទាស់នឹងអ្នករាល់គ្នាវិញ។
សូមមើលជំពូក ចម្លង
13 ឥឡូវនេះ សូមកែប្រែកិរិយាមារយាទឲ្យបានល្អត្រឹមត្រូវឡើង។ សូមត្រងត្រាប់ស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះរបស់បងប្អូន នោះព្រះអង្គមុខជាមិនដាក់ទោសបងប្អូន ដូចព្រះអង្គបានសម្រេចទេ។
សូមមើលជំពូក ចម្លង
13 ដូច្នេះ ចូរកែផ្លូវ នឹងកិរិយារបស់អ្នករាល់គ្នាឥឡូវ ហើយស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាចុះ នោះព្រះយេហូវ៉ាទ្រង់នឹងប្រែគំនិតចេញពីសេចក្ដីអាក្រក់ ដែលទ្រង់បានប្រកាសទាស់នឹងអ្នករាល់គ្នាវិញ
សូមមើលជំពូក ចម្លង
13 ឥឡូវនេះ សូមកែប្រែកិរិយាមារយាទឲ្យបានល្អត្រឹមត្រូវឡើង។ សូមត្រងត្រាប់ស្ដាប់បន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់របស់បងប្អូន នោះទ្រង់មុខជាមិនដាក់ទោសបងប្អូន ដូចទ្រង់បានសម្រេចទេ។
សូមមើលជំពូក ចម្លង