នៅលើភ្នំនេះ ព្រះអង្គនឹងបំផ្លាញស្បៃ ដែលបាំងមុខគ្រប់ទាំងសាសន៍ ព្រមទាំងគម្របដែលគ្របលើជនជាតិទាំងប៉ុន្មានផង។
ម៉ាថាយ 27:59 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ូសែបបានយកព្រះសពមក ហើយរុំនឹងក្រណាត់ទេសឯកយ៉ាងស្អាត ព្រះគម្ពីរខ្មែរសាកល នៅពេលយកព្រះសពហើយ យ៉ូសែបក៏រុំព្រះសពនឹងក្រណាត់ផាឌិបស្អាត Khmer Christian Bible លោកយ៉ូសែបបានយកសពរុំនឹងសំពត់ទេសឯកស្អាតមួយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូសែបយកព្រះសពមករុំនឹងក្រណាត់ផាឌិបថ្មី ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចកាលយ៉ូសែបបានយកព្រះសពមក នោះក៏រុំនឹងសំពត់ទេសឯកយ៉ាងស្អាត អាល់គីតាប យូសុះយកសពមករុំនឹងក្រណាត់ផាឌិបថ្មី |
នៅលើភ្នំនេះ ព្រះអង្គនឹងបំផ្លាញស្បៃ ដែលបាំងមុខគ្រប់ទាំងសាសន៍ ព្រមទាំងគម្របដែលគ្របលើជនជាតិទាំងប៉ុន្មានផង។
គាត់បានចូលទៅជួបលោកពីឡាត់ ហើយសុំយកព្រះសពព្រះយេស៊ូវ។ លោកពីឡាត់ក៏បង្គាប់ឲ្យគេប្រគល់ព្រះសពដល់គាត់។
រួចដាក់ព្រះសពនៅក្នុងផ្នូរថ្មីរបស់គាត់ ជាផ្នូរដែលគាត់បានដាប់ក្នុងថ្ម។ បន្ទាប់មក គាត់ប្រមៀលថ្មមួយផ្ទាំងធំបិទមាត់ផ្នូរ ហើយចេញទៅ។
លោកទិញសំពត់ទេសឯក យកព្រះសពព្រះអង្គចុះ រុំនឹងសំពត់ទេសឯកនោះ បញ្ចុះទៅក្នុងផ្នូរដែលបានដាប់នៅក្នុងថ្ម រួចប្រមៀលថ្មមួយផ្ទាំង បិទមាត់ផ្នូរ។
ពេលយកព្រះសពចុះមកបានហើយ នោះក៏រុំនឹងសំពត់ទេសឯក យកទៅបញ្ចុះក្នុងផ្នូរមួយ ដែលគេដាប់ក្នុងថ្ម ហើយមិនទាន់មានបញ្ចុះសពណានៅឡើយ។