៙ ព្រះអង្គបានធ្វើឲ្យគូកនរបស់ទូលបង្គំ គេចមុខពីទូលបង្គំ ក៏បានធ្វើឲ្យទូលបង្គំ ត្រឡប់ជាទីខ្ពើមឆ្អើមដល់គេ ទូលបង្គំត្រូវបង្ខាំង មិនអាចគេចចេញបានឡើយ។
ម៉ាថាយ 27:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកទេសាភិបាលមានប្រសាសន៍ទៅគេម្ដងទៀតថា៖ «ក្នុងចំណោមអ្នកទាំងពីរនេះ តើចង់ឲ្យខ្ញុំលែងអ្នកណាឲ្យអ្នករាល់គ្នា?» គេឆ្លើយថា៖ «បារ៉ាបាស»។ ព្រះគម្ពីរខ្មែរសាកល អភិបាលសួរពួកគេថា៖ “ក្នុងចំណោមអ្នកទាំងពីរនេះ តើចង់ឲ្យខ្ញុំដោះលែងមួយណាដល់អ្នករាល់គ្នា?”។ ពួកគេឆ្លើយថា៖ “បារ៉ាបាស!”។ Khmer Christian Bible លោកអភិបាលឆ្លើយទៅពួកគេថា៖ «ក្នុងចំណោមអ្នកទាំងពីរនេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងអ្នកណា?» ពួកគេនិយាយថា៖ «បារ៉ាបាស» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកទេសាភិបាលមានប្រសាសន៍ទៅគេថា៖ «ក្នុងចំណោមអ្នកទាំងពីរនេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងអ្នកណា?»។ ពួកគេឆ្លើយថា៖ «បារ៉ាបាស!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះលោកចៅហ្វាយចាប់ពាក្យសួរគេថា ក្នុងមនុស្ស២នាក់នេះ តើចង់ឲ្យខ្ញុំលែងអ្នកណា គេឆ្លើយឡើងថា សូមលែងបារ៉ាបាសចុះ អាល់គីតាប លោកទេសាភិបាលសួរទៅគេថា៖ «ក្នុងចំណោមអ្នកទាំងពីរនេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងអ្នកណា?»។ ពួកគេឆ្លើយថា៖ «បារ៉ាបាស!»។ |
៙ ព្រះអង្គបានធ្វើឲ្យគូកនរបស់ទូលបង្គំ គេចមុខពីទូលបង្គំ ក៏បានធ្វើឲ្យទូលបង្គំ ត្រឡប់ជាទីខ្ពើមឆ្អើមដល់គេ ទូលបង្គំត្រូវបង្ខាំង មិនអាចគេចចេញបានឡើយ។
ដូច្នេះ កាលគេបានជួបជុំគ្នាហើយ លោកពីឡាត់សួរគេថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងអ្នកណាឲ្យអ្នករាល់គ្នា បារ៉ាបាស ឬយេស៊ូវ ហៅព្រះគ្រីស្ទ?»
តែពួកសង្គ្រាជ និងពួកចាស់ទុំនាំគ្នាបញ្ចុះបញ្ចូលមហាជន ឲ្យសុំដោះលែងបារ៉ាបាស ហើយសម្លាប់ព្រះយេស៊ូវ។
លោកពីឡាត់សួរគេថា៖ «ដូច្នេះ តើឲ្យខ្ញុំធ្វើដូចម្តេចជាមួយយេស៊ូវ ហៅព្រះគ្រីស្ទនេះ?» គេទាំងអស់គ្នាឆ្លើយថា៖ «ឆ្កាងវាទៅ!»
ប៉ុន្តែ ពេលពួកធ្វើចម្ការបានឃើញ គេរិះគិតគ្នាថា "នេះជាកូនគ្រងមត៌ក ចូរយើងសម្លាប់វាចោលទៅ ដើម្បីឲ្យមត៌កធ្លាក់មកលើយើងវិញ"។