លោកឆ្លើយថា៖ «បាទ លោកបង់!» កាលពេត្រុសបានមកដល់ផ្ទះ ព្រះយេស៊ូវមានព្រះបន្ទូលអំពីរឿងនេះជាមុន ដោយសួរថា៖ «ស៊ីម៉ូន តើអ្នកយល់យ៉ាងណា? តើស្តេចនៅលើផែនដី ហូតពន្ធ ឬសួយសារអាករពីអ្នកណា? ពីកូនចៅរបស់ខ្លួន ឬពីអ្នកដទៃ?»
ម៉ាថាយ 22:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរបង្ហាញប្រាក់សម្រាប់បង់ពន្ធឲ្យខ្ញុំមើលមើល៍!» គេក៏យកប្រាក់មួយកាក់មកថ្វាយព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល ចូរបង្ហាញកាក់សម្រាប់បង់ពន្ធឲ្យខ្ញុំមើល៍”។ ពួកគេក៏យកកាក់ឌេណារីមួយឲ្យព្រះអង្គ។ Khmer Christian Bible ចូរបង្ហាញកាក់សម្រាប់បង់ពន្ធឲ្យខ្ញុំមើល៍» នោះគេក៏យកកាក់មួយឌេណារីមកឲ្យព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរបង្ហាញប្រាក់សម្រាប់បង់ពន្ធនោះឲ្យខ្ញុំមើលមើល៍!»។ គេក៏យកប្រាក់មួយកាក់មកថ្វាយព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរបង្ហាញប្រាក់ដែលបង់ពន្ធមកឲ្យខ្ញុំមើលចុះ គេក៏យកប្រាក់កាក់ធំមកថ្វាយទ្រង់ទត អាល់គីតាប ចូរបង្ហាញប្រាក់សម្រាប់បង់ពន្ធនោះឲ្យខ្ញុំមើលមើល៍!»។ គេក៏យកប្រាក់មួយកាក់មកឲ្យគាត់។ |
លោកឆ្លើយថា៖ «បាទ លោកបង់!» កាលពេត្រុសបានមកដល់ផ្ទះ ព្រះយេស៊ូវមានព្រះបន្ទូលអំពីរឿងនេះជាមុន ដោយសួរថា៖ «ស៊ីម៉ូន តើអ្នកយល់យ៉ាងណា? តើស្តេចនៅលើផែនដី ហូតពន្ធ ឬសួយសារអាករពីអ្នកណា? ពីកូនចៅរបស់ខ្លួន ឬពីអ្នកដទៃ?»
ប៉ុន្តែ ពេលអ្នកបម្រើនោះចេញទៅ គាត់បានជួបនឹងគូកនរបស់ខ្លួនម្នាក់ ដែលជំពាក់ប្រាក់គាត់មួយរយដេណារី គាត់ក៏ចាប់ច្របាច់កអ្នកនោះ ទាំងពោលថា "សងប្រាក់ដែលជំពាក់ខ្ញុំនោះមក"។
កាលបានព្រមព្រៀងជាមួយកម្មករ ថានឹងបើកប្រាក់ឈ្នួលឲ្យមួយដេណារី ក្នុងមួយថ្ងៃ លោកក៏ចាត់គេឲ្យទៅធ្វើការក្នុងចម្ការទំពាំងបាយជូររបស់លោក។
ប៉ុន្តែ ព្រះយេស៊ូវជ្រាបពីបំណងអាក្រក់របស់គេ ក៏មានព្រះបន្ទូលថា៖ «មនុស្សមានពុតអើយ ហេតុអ្វីបានជាអ្នករាល់គ្នាល្បងលខ្ញុំដូច្នេះ?
គេក៏យកប្រាក់កាក់មួយមក រួចព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើរូបនេះ និងឈ្មោះនេះ ជារបស់អ្នកណា?» គេទូលឆ្លើយថា៖ «របស់សេសារ»។
រួចខ្ញុំឮដូចជាមានសំឡេងមួយនៅកណ្ដាលសត្វមានជីវិតទាំងបួន ពោលថា៖ «អង្ករស្រូវសាលីមួយនាលិ ថ្លៃមួយដេណារី ហើយអង្ករស្រូវឱកបីនាលិ ក៏ថ្លៃមួយដេណារីដែរ តែកុំបង្ខូចប្រេង និងស្រាទំពាំងបាយជូរឡើយ!»។