Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 22:19 - Khmer Christian Bible

19 ចូរ​បង្ហាញ​កាក់​សម្រាប់​បង់​ពន្ធ​ឲ្យ​ខ្ញុំ​មើល៍»​ នោះ​គេ​ក៏​យក​កាក់​មួយ​ឌេណារី​មក​ឲ្យ​ព្រះអង្គ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 ចូរ​បង្ហាញ​កាក់​សម្រាប់​បង់​ពន្ធ​ឲ្យ​ខ្ញុំ​មើល៍”។ ពួកគេ​ក៏​យក​កាក់​ឌេណារី​មួយ​ឲ្យ​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ចូរ​បង្ហាញ​ប្រាក់​សម្រាប់​បង់​ពន្ធ​ឲ្យ​ខ្ញុំ​មើល​មើល៍!» គេ​ក៏​យក​ប្រាក់​មួយ​កាក់​មក​ថ្វាយ​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ចូរ​បង្ហាញ​ប្រាក់​សម្រាប់​បង់​ពន្ធ​នោះ​ឲ្យ​ខ្ញុំ​មើល​មើល៍!»។ គេ​ក៏​យក​ប្រាក់​មួយ​កាក់​មក​ថ្វាយ​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ចូរ​បង្ហាញ​ប្រាក់​ដែល​បង់​ពន្ធ​មក​ឲ្យ​ខ្ញុំ​មើល​ចុះ គេ​ក៏​យក​ប្រាក់​កាក់​ធំ​មក​ថ្វាយ​ទ្រង់​ទត

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ចូរ​បង្ហាញ​ប្រាក់​សម្រាប់​បង់​ពន្ធ​នោះ​ឲ្យ​ខ្ញុំ​មើល​មើល៍!»។ គេ​ក៏​យក​ប្រាក់​មួយ​កាក់​មក​ឲ្យ​គាត់។

សូមមើលជំពូក ចម្លង




ម៉ាថាយ 22:19
7 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ពេត្រុស​ក៏​តប​ថា៖​ «បាទ»​ ហើយ​កាល​មក​ដល់​ក្នុង​ផ្ទះ​វិញ​ ព្រះយេស៊ូ​មាន​បន្ទូល​ជា​មុន​ទៅ​គាត់​ថា៖​ «ស៊ីម៉ូន​អើយ‍!​ អ្នក​យល់​យ៉ាង​ដូច​ម្ដេច​ តើ​ស្ដេច​នៅ​ផែនដី​នេះ​ទារ​ពន្ធដារ​ ឬ​សួយអាករ​ពី​នរណា‍?​ ពី​កូន​របស់​ខ្លួន​ ឬ​ពី​អ្នក​ដទៃ?»​


ពេល​បាវបម្រើ​នោះ​ចេញទៅ​ ក៏​ជួប​នឹង​បាវបម្រើ​ម្នាក់​ជា​គូកន​ ដែល​បាន​ជំពាក់​គាត់​មួយ​រយ​ឌេណារី​ គាត់​បាន​ចាប់​ច្របាច់​ក​អ្នក​នោះ​ ទាំង​និយាយ​ថា​ សង​អ្វី​ដែល​ឯង​ជំពាក់​អញ​មក!​


កាល​បាន​ព្រម​ព្រៀង​ជាមួយ​ពួក​កម្មករ​ថា​ឲ្យ​ឈ្នួល​មួយ​ថ្ងៃ​មួយ​ឌេណារី​ គាត់​ក៏​ឲ្យ​ពួកគេ​ទៅ​ឯ​ចម្ការ​ទំពាំង​បាយជូរ​របស់​គាត់។​


ប៉ុន្ដែ​ព្រះយេស៊ូ​ជ្រាប​ពី​បំណង​អាក្រក់​របស់​ពួកគេ​ ក៏​មាន​បន្ទូល​ថា៖​ «មនុស្ស​មាន​ពុត​អើយ‍!​ ហេតុអ្វី​ក៏​អ្នករាល់គ្នា​ល្បងល​ខ្ញុំ​ដូច្នេះ?​


រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​រូប​ និង​ចំណារ​លើ​កាក់​នេះ​ជា​របស់​នរណា?»​


គេ​ក៏​យក​កាក់​មួយ​ឲ្យ​ទៅ​ព្រះអង្គ​ រួច​ព្រះអង្គ​សួរ​ពួកគេ​ថា៖​ «តើ​រូប​ និង​ចំណារ​លើ​កាក់​នេះ​ជា​របស់​នរណា?»​ ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «ជា​របស់​ព្រះ​ចៅ​អធិរាជ»​


ហើយ​ខ្ញុំ​បាន​ឮ​ដូច​ជា​មាន​សំដៅ​មួយ​នៅ​កណ្ដាល​សត្វ​មាន​ជីវិត​ទាំង​បួន​និយាយ​ថា៖​ «ស្រូវ​សាលី​មួយ​នាលិ​ថ្លៃ​មួយ​ឌេណារី​ ហើយ​ស្រូវ​បាឡេ​បី​នាលិ​ក៏​ថ្លៃ​មួយ​ឌេណារី​ដែរ​ ប៉ុន្ដែ​កុំ​ធ្វើ​ឲ្យ​ប្រេង​ និង​ស្រា​ទំពាំងបាយជូ​ខូច​ឡើយ!»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម