ឱក្រុងយេរូសាឡិមអើយ ចូរឲ្យអ្នករាងចាល ក្រែងព្រលឹងយើងព្រាត់ចេញពីអ្នក ក្រែងលោយើងបំផ្លាញអ្នក ឲ្យទៅជាស្រុកចោលស្ងាត់ទទេ។
ម៉ាថាយ 21:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គចាកចេញពីពួកគេ យាងទៅភូមិបេតថានី ហើយស្នាក់នៅទីនោះមួយយប់។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ព្រះអង្គទ្រង់ចាកចេញពីពួកគេ ហើយយាងចេញពីទីក្រុងទៅបេថានី រួចស្នាក់នៅទីនោះមួយយប់។ Khmer Christian Bible ព្រះអង្គបានចាកចេញពីពួកគេ ហើយយាងចេញពីក្រុងនោះឆ្ពោះទៅក្រុងបេថានី និងបានស្នាក់នៅទីនោះនៅយប់នោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គទុកគេចោល ហើយយាងចេញពីទីក្រុងឆ្ពោះទៅភូមិបេតថានី រួចស្នាក់នៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់លះចោលគេយាងចេញទៅឯភូមិបេថានីទៅ ក៏ផ្ទំនៅទីនោះ១យប់។ អាល់គីតាប អ៊ីសាទុកគេចោល គាត់ចេញពីទីក្រុងឆ្ពោះទៅភូមិបេថានី ហើយស្នាក់នៅទីនោះ។ |
ឱក្រុងយេរូសាឡិមអើយ ចូរឲ្យអ្នករាងចាល ក្រែងព្រលឹងយើងព្រាត់ចេញពីអ្នក ក្រែងលោយើងបំផ្លាញអ្នក ឲ្យទៅជាស្រុកចោលស្ងាត់ទទេ។
ទោះបើគេចិញ្ចឹមបីបាច់កូនឲ្យធំឡើង ក៏យើងនឹងដកហូតគេទៅ រហូតទាល់តែឥតមាននៅសល់។ វេទនាដល់គេហើយ ពេលណាយើងចាកចេញពីគេ!
ជំនាន់មនុស្សអាក្រក់ ហើយផិតក្បត់ គេស្វែងរកតែទីសម្គាល់ តែនឹងគ្មានទីសម្គាល់ណាប្រទានដល់គេ ក្រៅពីទីសម្គាល់របស់ហោរាយ៉ូណាសឡើយ»។ បន្ទាប់មក ព្រះអង្គក៏យាងចេញពីពួកគេបាត់ទៅ។
ពេលគេមកជិតដល់ក្រុងយេរូសាឡិម នៅត្រង់ភូមិបេតផាសេ និងភូមិបេថានី ជិតភ្នំដើមអូលីវ ព្រះអង្គចាត់សិស្សរបស់ព្រះអង្គពីរនាក់
ពេលព្រះអង្គយាងមកដល់ក្រុងយេរូសាឡិម ទ្រង់ក៏ចូលក្នុងព្រះវិហារ។ ក្រោយពីបានទតមើលជុំវិញសព្វគ្រប់ហើយ ព្រះអង្គក៏យាងទៅភូមិបេថានីជាមួយអ្នកទាំងដប់ពីរ ដ្បិតល្ងាចណាស់ហើយ។
ពេលព្រះអង្គកំពុងគង់នៅតុអាហារឯភូមិបេថានី ក្នុងផ្ទះស៊ីម៉ូន ជាមនុស្សឃ្លង់ នោះមានស្ត្រីម្នាក់ចូលមក ទាំងកាន់ដបថ្មកែវមួយ ដាក់ប្រេងទេព្វិរូសុទ្ធដ៏មានតម្លៃបំផុត ហើយនាងបំបែកដបនោះ ចាក់ប្រេងលើព្រះសិរព្រះយេស៊ូវ។
ព្រះយេស៊ូវយាងចេញជាមួយពួកសិស្សទៅកាន់ឆ្នេរសមុទ្រ ហើយមានបណ្តាជនជាច្រើនមកពីស្រុកកាលីឡេ និងស្រុកយូដា នាំគ្នាដើរតាមព្រះអង្គ។
កាលកំពុងតែនាំគ្នាទៅ នោះទ្រង់យាងចូលទៅភូមិមួយ ហើយមានស្ត្រីម្នាក់ឈ្មោះម៉ាថា បានយាងព្រះអង្គចូលទៅក្នុងផ្ទះ។
ពេលព្រះអង្គយាងទៅជិតដល់ភូមិបេតផាសេ និងភូមិបេតថានី នៅក្បែរភ្នំ ហៅថាភ្នំដើមអូលីវហើយនោះ ព្រះអង្គចាត់សិស្សពីរនាក់ឲ្យទៅ
ពេលនោះ ព្រះអង្គនាំគេចេញទៅត្រឹមភូមិបេតថានី ហើយទ្រង់លើកព្រះហស្តឡើង ប្រទានពរពួកគេ។
មានបុរសម្នាក់ ឈ្មោះឡាសារ ដែលមានជំងឺ គាត់នៅភូមិបេថានីជាមួយបងស្រីគាត់ គឺម៉ារា និងម៉ាថា។