សាវកទាំងដប់ពីរមានឈ្មោះដូចតទៅ៖ ទីមួយគឺ ស៊ីម៉ូន ដែលហៅថាពេត្រុស និងអនទ្រេជាប្អូន ហើយមានកូនរបស់លោកសេបេដេ គឺយ៉ាកុប និងយ៉ូហានជាប្អូន។
ម៉ាថាយ 20:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ប្រពន្ធរបស់លោកសេបេដេបាននាំកូនប្រុសទាំងពីរ ចូលមកជួបព្រះអង្គ ក្រាបនៅចំពោះព្រះអង្គ ហើយទូលសូមការមួយពីព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ ម្ដាយរបស់កូនសេបេដេនាំកូនប្រុសទាំងពីរនាក់របស់គាត់ចូលមកជិតព្រះយេស៊ូវ។ គាត់ថ្វាយបង្គំ ហើយទូលសុំការមួយពីព្រះអង្គ។ Khmer Christian Bible បន្ទាប់មក ប្រពន្ធលោកសេបេដេ និងកូនៗរបស់គាត់បានចូលមកថ្វាយបង្គំព្រះអង្គ ដើម្បីទូលសុំអ្វីម្យ៉ាងពីព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ភរិយារបស់លោកសេបេដេបាននាំកូនទាំងពីរចូលមក គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូ ចង់ទូលសុំអ្វីមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ ប្រពន្ធរបស់សេបេដេ គាត់នាំកូនទាំង២មកឯទ្រង់ ក្រាបថ្វាយបង្គំទូលសូមសេចក្ដីមួយ អាល់គីតាប ពេលនោះ ភរិយារបស់លោកសេបេដេបាននាំកូនទាំងពីរចូលមក គាត់ក្រាបដល់ជើងអ៊ីសាចង់សុំអ្វីមួយ។ |
សាវកទាំងដប់ពីរមានឈ្មោះដូចតទៅ៖ ទីមួយគឺ ស៊ីម៉ូន ដែលហៅថាពេត្រុស និងអនទ្រេជាប្អូន ហើយមានកូនរបស់លោកសេបេដេ គឺយ៉ាកុប និងយ៉ូហានជាប្អូន។
ហើយអស់អ្នកដែលនៅក្នុងទូក ក៏ថ្វាយបង្គំព្រះអង្គទាំងពោលថា៖ «ព្រះអង្គពិតជាព្រះរាជបុត្រារបស់ព្រះមែន!»។
ប៉ុន្តែ ស្ត្រីនោះចូលមក ក្រាបថ្វាយបង្គំព្រះអង្គទូលថា៖ «ព្រះអម្ចាស់អើយ! សូមជួយខ្ញុំម្ចាស់ផង»។
ហើយចូលទៅក្នុងផ្ទះ ឃើញបុត្រតូចនៅជាមួយម៉ារា ជាមាតា គេក៏ក្រាបថ្វាយបង្គំ រួចបើកប្រអប់យកទ្រព្យរបស់ខ្លួន ជាមាស ជាកំញាន និងជ័រល្វីងទេសថ្វាយដល់បុត្រនោះ។
ក្នុងចំណោមស្ត្រីទាំងនោះ មាននាងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា នាងម៉ារា ជាម្តាយយ៉ាកុប និងយ៉ូសែប ព្រមទាំងម្តាយរបស់ពួកកូនប្រុសលោកសេបេដេ។
ពេលយាងហួសពីទីនោះបន្តិច ព្រះអង្គទតឃើញបងប្អូនពីរនាក់ទៀត គឺយ៉ាកុប ជាកូនសេបេដេ និងយ៉ូហានជាប្អូន កំពុងតែជួសជុលសំណាញ់នៅក្នុងទូកជាមួយសេបេដេជាឪពុក ព្រះអង្គក៏ត្រាស់ហៅអ្នកទាំងពីរ។
ពេលនោះ មានមនុស្សឃ្លង់ម្នាក់បានចូលមក ក្រាបថ្វាយបង្គំព្រះអង្គទូលថា៖ «ព្រះអម្ចាស់អើយ! ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យនឹងប្រោសទូលបង្គំ នោះទូលបង្គំនឹងបានជាស្អាត»។
មានស្ត្រីខ្លះឈរមើលពីចម្ងាយ ក្នុងចំណោមស្ត្រីទាំងនោះ មាននាងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា នាងម៉ារាជាម្ដាយយ៉ាកុបតូច និងជាម្ដាយយ៉ូសេ ព្រមទាំងនាងសាឡូមេដែរ។