ម៉ាថាយ 8:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ពេលនោះ មានមនុស្សឃ្លង់ម្នាក់បានចូលមក ក្រាបថ្វាយបង្គំព្រះអង្គទូលថា៖ «ព្រះអម្ចាស់អើយ! ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យនឹងប្រោសទូលបង្គំ នោះទូលបង្គំនឹងបានជាស្អាត»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល2 ពេលនោះ មើល៍! មានមនុស្សឃ្លង់ម្នាក់បានចូលមកជិត ថ្វាយបង្គំព្រះអង្គទូលថា៖ “ព្រះអម្ចាស់អើយ បើសិនព្រះអង្គសុខចិត្ត ព្រះអង្គអាចប្រោសទូលបង្គំឲ្យបរិសុទ្ធបាន”។ សូមមើលជំពូកKhmer Christian Bible2 នោះមានមនុស្សឃ្លង់ម្នាក់បានចូលមកជិត ថ្វាយបង្គំព្រះអង្គ និងទូលថា៖ «លោកម្ចាស់អើយ! លោកអាចធ្វើឲ្យខ្ញុំជាស្អាតបាន ប្រសិនបើលោកចង់ធ្វើ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ពេលនោះ មានមនុស្សឃ្លង់ម្នាក់ចូលមកក្រាបថ្វាយបង្គំព្រះអង្គ ទូលថា៖ «លោកម្ចាស់អើយ! ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំប្របាទឲ្យជាស្អាតបរិសុទ្ធ*ផង»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ក៏ឃើញមានមនុស្សឃ្លង់ម្នាក់ មកក្រាបថ្វាយបង្គំទូលទ្រង់ថា ឱព្រះអម្ចាស់អើយ បើទ្រង់សព្វព្រះហឫទ័យ ទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន សូមមើលជំពូកអាល់គីតាប2 ពេលនោះ មានមនុស្សឃ្លង់ម្នាក់ចូលមកថ្វាយបង្គំគាត់សូមថា៖ «អ៊ីសាជាអម្ចាស់អើយ! ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំឲ្យជាស្អាតបរិសុទ្ធផង»។ សូមមើលជំពូក |
ខ្ញុំក៏ក្រាបចុះនៅទៀបជើងទេវតានោះ ដើម្បីថ្វាយបង្គំ តែលោកពោលមកកាន់ខ្ញុំថា៖ «កុំធ្វើដូច្នេះឡើយ ដ្បិតខ្ញុំជាអ្នកបម្រើរួមការងារជាមួយអ្នក និងជាបងប្អូនអ្នក ដែលមានបន្ទាល់របស់ព្រះយេស៊ូវដែរ។ ចូរថ្វាយបង្គំព្រះវិញ»។ ដ្បិតការធ្វើបន្ទាល់ពីព្រះយេស៊ូវ គឺជាវិញ្ញាណនៃសេចក្ដីទំនាយ។