ក្រោយមក កាលហាដាឌបានឮនៅស្រុកអេស៊ីព្ទថា ដាវីឌបានផ្ទំលក់ជាមួយបុព្វបុរសរបស់ទ្រង់ហើយ ព្រមទាំងយ៉ូអាប់ជាមេទ័ពដែរ នោះហាដាឌទូលផារ៉ោនថា៖ «សូមឲ្យទូលបង្គំត្រឡប់ទៅឯស្រុកទូលបង្គំវិញ»។
ម៉ាថាយ 2:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរក្រោកឡើង នាំបុត្រតូច និងមាតារបស់ព្រះអង្គត្រឡប់ទៅស្រុកអ៊ីស្រាអែលវិញទៅ ដ្បិតអស់អ្នកដែលចង់សម្លាប់បុត្រតូចនោះ ស្លាប់អស់ហើយ»។ ព្រះគម្ពីរខ្មែរសាកល ហើយនិយាយថា៖ “ចូរក្រោកឡើង នាំព្រះកុមារ និងម្ដាយរបស់ព្រះអង្គទៅដែនដីអ៊ីស្រាអែលវិញចុះ ដ្បិតពួកអ្នកដែលចង់យកជីវិតព្រះកុមារ បានស្លាប់អស់ហើយ”។ Khmer Christian Bible ដោយប្រាប់ថា៖ «ក្រោកឡើង! ចូរនាំបុត្រតូច និងម្ដាយទៅស្រុកអ៊ីស្រាអែលវិញ ព្រោះអ្នកដែលរកសម្លាប់បុត្រតូចនេះបានស្លាប់ហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរក្រោកឡើង នាំព្រះកុមារ និងមាតារបស់ព្រះអង្គវិលត្រឡប់ទៅស្រុកអ៊ីស្រាអែលវិញទៅ ដ្បិតពួកអ្នកដែលប៉ុនប៉ងធ្វើគុតព្រះកុមារ ស្លាប់បាត់អស់ទៅហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរក្រោកឡើង នាំបុត្រតូច នឹងមាតាទ្រង់ ទៅនៅឯស្រុកអ៊ីស្រាអែលវិញទៅ ដ្បិតអស់ពួកអ្នកដែលរកសំឡាប់បុត្រតូច បានស្លាប់អស់ហើយ អាល់គីតាប «ចូរក្រោកឡើង នាំកុមារ និងម្តាយវិលត្រឡប់ទៅស្រុកអ៊ីស្រអែលវិញទៅ ដ្បិតពួកអ្នកដែលប៉ុនប៉ងសម្លាប់កូនស្លាប់បាត់អស់ទៅហើយ»។ |
ក្រោយមក កាលហាដាឌបានឮនៅស្រុកអេស៊ីព្ទថា ដាវីឌបានផ្ទំលក់ជាមួយបុព្វបុរសរបស់ទ្រង់ហើយ ព្រមទាំងយ៉ូអាប់ជាមេទ័ពដែរ នោះហាដាឌទូលផារ៉ោនថា៖ «សូមឲ្យទូលបង្គំត្រឡប់ទៅឯស្រុកទូលបង្គំវិញ»។
ដូច្នេះ ព្រះបាទសាឡូម៉ូនរកសម្លាប់យេរ៉ូបោម តែយេរ៉ូបោមរត់ទៅឯស៊ីសាក ជាស្តេចស្រុកអេស៊ីព្ទ ក៏នៅស្រុកនោះដរាបដល់ព្រះបាទសាឡូម៉ូនអស់ព្រះជន្មទៅ។
នៅស្រុកម៉ាឌាន ព្រះយេហូវ៉ាបានមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរអ្នកត្រឡប់ទៅស្រុកអេស៊ីព្ទវិញ ដ្បិតអស់អ្នកដែលប៉ុនប៉ងសម្លាប់អ្នកបានស្លាប់អស់ហើយ»។
កាលពួកហោចេញទៅផុត ទេវតាមួយរបស់ព្រះអម្ចាស់លេចមកប្រាប់យ៉ូសែបក្នុងយល់សប្តិថា៖ «ចូរក្រោកឡើង នាំបុត្រតូច និងមាតារបស់ព្រះអង្គគេចចេញទៅស្រុកអេស៊ីព្ទទៅ ហើយនៅស្រុកនោះ រហូតទាល់តែយើងប្រាប់ឲ្យត្រឡប់មកវិញ ដ្បិតហេរ៉ូឌប្រុងនឹងស៊ើបសួររកបុត្រនោះ ដើម្បីធ្វើគុតព្រះអង្គ»។
កាលព្រះបាទហេរ៉ូឌបានសុគតផុតទៅ នោះស្រាប់តែទេវតាមួយរបស់ព្រះអម្ចាស់លេចមកក្នុងយល់សប្តិ ប្រាប់យ៉ូសែបនៅស្រុកអេស៊ីព្ទថា៖
លោកយ៉ូសែបក៏ក្រោកឡើង នាំបុត្រតូច និងមាតារបស់ព្រះអង្គវិលត្រឡប់ទៅស្រុកអ៊ីស្រាអែលវិញ។