ក្រោយហេតុការណ៍នេះមក មានគេជម្រាបលោកយ៉ូសែបថា៖ «ឪពុកលោកមានជំងឺ»។ ដូច្នេះ លោកយ៉ូសែបក៏នាំកូនទាំងពីរនាក់ គឺម៉ាណាសេ និងអេប្រាអិមទៅជាមួយ។
ម៉ាថាយ 19:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក មានគេនាំក្មេងតូចៗមកជិតព្រះអង្គ ដើម្បីឲ្យព្រះអង្គដាក់ព្រះហស្តលើ ហើយអធិស្ឋានឲ្យ តែពួកសិស្សបានបន្ទោសអ្នកទាំងនោះ ព្រះគម្ពីរខ្មែរសាកល ពេលនោះ មានគេនាំក្មេងៗមករកព្រះយេស៊ូវ ដើម្បីឲ្យព្រះអង្គដាក់ព្រះហស្តលើពួកវា និងអធិស្ឋានឲ្យ។ ប៉ុន្តែពួកសិស្សស្ដីឲ្យអ្នកទាំងនោះ។ Khmer Christian Bible បន្ទាប់មក គេនាំក្មេងៗមកឯព្រះអង្គ ដើម្បីឲ្យព្រះអង្គដាក់ព្រះហស្ដលើពួកវា និងអធិស្ឋានឲ្យ ប៉ុន្ដែពួកសិស្សបានស្ដីបន្ទោសពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានមនុស្សម្នានាំក្មេងតូចៗមកឲ្យព្រះយេស៊ូដាក់ព្រះហស្ដលើវា និងអធិស្ឋាន*ឲ្យ។ ពួកសិស្ស*ស្ដីបន្ទោសអ្នកទាំងនោះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លំដាប់នោះ មានគេនាំក្មេងតូចៗមកឯទ្រង់ ដើម្បីឲ្យទ្រង់ដាក់ព្រះហស្តអធិស្ឋានឲ្យវា តែពួកសិស្សបន្ទោសដល់គេ អាល់គីតាប មានមនុស្សម្នានាំក្មេងតូចៗ មកឲ្យអ៊ីសាដាក់ដៃលើវា និងទូរអាឲ្យ។ ពួកសិស្សស្ដីបន្ទោសអ្នកទាំងនោះ |
ក្រោយហេតុការណ៍នេះមក មានគេជម្រាបលោកយ៉ូសែបថា៖ «ឪពុកលោកមានជំងឺ»។ ដូច្នេះ លោកយ៉ូសែបក៏នាំកូនទាំងពីរនាក់ គឺម៉ាណាសេ និងអេប្រាអិមទៅជាមួយ។
យើងនឹងឲ្យគេមានទឹកចិត្តតែមួយ និងផ្លូវប្រព្រឹត្តតែមួយ ប្រយោជន៍ឲ្យគេបានកោតខ្លាចដល់យើងជាដរាប សម្រាប់ជាសេចក្ដីល្អដល់គេ និងកូនចៅគេតរៀងទៅ។
ពេលនោះ ពេត្រុសនាំព្រះអង្គទៅដោយឡែក ហើយចាប់ផ្ដើមទូលជំទាស់ព្រះអង្គថា៖ «ព្រះអម្ចាស់អើយ សូមទ្រង់មេត្តាប្រណីផង! កុំឲ្យការនេះកើតមានដល់ព្រះអង្គឡើយ»។
ដ្បិតមានមនុស្សខ្លះ ដែលកើតពីផ្ទៃម្តាយមកមិនអាចរៀបការបាន ក៏មានមនុស្សកម្រៀវដែលអ្នកដទៃបានក្រៀវ ហើយមានមនុស្សកម្រៀវដែលបានក្រៀវដោយខ្លួនឯង ដោយព្រោះព្រះរាជ្យនៃស្ថានសួគ៌។ អ្នកណាដែលអាចទទួលសេចក្ដីនេះបាន ចូរទទួលចុះ»។
បណ្តាជនហាមអ្នកទាំងពីរនោះឲ្យនៅស្ងៀម តែគេស្រែករឹតតែខ្លាំងឡើងថា៖ «ឱព្រះអម្ចាស់ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមទ្រង់ប្រោសមេត្តាដល់យើងខ្ញុំផង!»
ដ្បិតសេចក្តីសន្យានោះ គឺសម្រាប់អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នា ព្រមទាំងអស់អ្នកដែលនៅឆ្ងាយដែរ គឺដល់អស់អ្នកណាដែលព្រះអម្ចាស់ជាព្រះរបស់យើងត្រាស់ហៅ»។
ដ្បិតប្តីដែលមិនជឿនោះបានរាប់ជាបរិសុទ្ធតាមរយៈប្រពន្ធ ហើយប្រពន្ធដែលមិនជឿ ក៏បានរាប់ជាបរិសុទ្ធតាមរយៈប្តីដែរ ពុំនោះទេ កូនរបស់អ្នករាល់គ្នាមិនស្អាតឡើយ ប៉ុន្តែ ឥឡូវនេះ ពួកគេស្អាតហើយ។
លុះនាងបានផ្តាច់ដោះកូនហើយ នាងក៏យកកូនឡើងទៅជាមួយ ព្រមទាំងគោឈ្មោលមួយក្បាលអាយុបីឆ្នាំ ម្សៅមួយថាំង និងថង់ស្បែកដាក់ស្រាទំពាំងបាយជូរមួយ យកទៅដំណាក់នៃព្រះយេហូវ៉ានៅត្រង់ស៊ីឡូរ ហើយកូននោះនៅក្មេងណាស់។