Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 1:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 លុះ​នាង​បាន​ផ្តាច់​ដោះ​កូន​ហើយ នាង​ក៏​យក​កូន​ឡើង​ទៅ​ជា‌មួយ ព្រម​ទាំង​គោ​ឈ្មោល​មួយ​ក្បាល​អាយុ​បី​ឆ្នាំ ម្សៅ​មួយ​ថាំង និង​ថង់​ស្បែក​ដាក់​ស្រា​ទំពាំង‌បាយ‌ជូរ​មួយ យក​ទៅ​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា​នៅ​ត្រង់​ស៊ីឡូរ ហើយ​កូន​នោះ​នៅ​ក្មេង​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 លុះ​នាង​ផ្ដាច់​ដោះ​កូន​ហើយ នាង​ក៏​នាំ​កូន​ឡើង​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ នៅ​ស៊ីឡូ ព្រម​ទាំង​យក​គោ​ឈ្មោល​មួយ​ក្បាល​អាយុ​បី​ឆ្នាំ ម្សៅ​មួយ​ថាំង និង​ស្រា​ទំពាំង‌បាយជូរ​មួយ​ថង់​ស្បែក​ទៅ​ជា​មួយ​ផង។ ពេល​នោះ កុមារ​សាំយូ‌អែល​នៅ​ក្មេង​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 លុះ​បាន​ផ្តាច់​ដោះ​ស្រេច​ហើយ នោះ​នាង​ក៏​នាំ​យក​កូន​ឡើង​ទៅ​ជា​មួយ ព្រម​ទាំង​គោ​ឈ្មោល​ស្ទាវ​៣ ម្សៅ​១​ថាំង ហើយ​នឹង​ថង់​ស្បែក​ដាក់​ស្រា​ទំពាំង‌បាយ‌ជូរ​១ នាំ​ទៅ​ឯ​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា​នៅ​ត្រង់​ស៊ីឡូរ ឯ​កូន​នោះ​នៅ​ក្មេង​ណាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

24 លុះ​នាង​ផ្តាច់​ដោះ​កូន​ហើយ នាង​ក៏​នាំ​កូន​ឡើង​ទៅ​‌ម៉ាស្ទិទ​របស់អុលឡោះ‌តាអាឡា នៅ​ស៊ីឡូ ព្រម​ទាំង​យក​គោ​ឈ្មោល​មួយ​ក្បាល​អាយុ​បី​ឆ្នាំ ម្សៅ​មួយ​ថាំង និង​ស្រា​ទំពាំង​បាយ​ជូរ​មួយ​ថង់​ស្បែក​ទៅ​ជា​មួយ​ផង។ ពេល​នោះ​កុមារ​សាំយូ‌អែល​នៅ​ក្មេង​ណាស់។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 1:24
9 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​អ៊ីសាក​ធំ​ឡើង ហើយ​ត្រូវ​ផ្តាច់​ដោះ លោក​អ័ប្រា‌ហាំ​ក៏​រៀប​ចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំនៅ​ថ្ងៃ​ដែល​ផ្តាច់​ដោះ​នោះ។


ប្អូន​របស់​នាង​ថាផ្នេស​ក៏​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​លោក ឈ្មោះ​ថា កេនូ‌បាត ហើយ​នាង​ថាផ្នេស​ក៏​ផ្តាច់​ដោះ នៅ​ក្នុង​ដំណាក់​ផារ៉ោន រួច​កេនូ‌បាត​បាន​នៅ​ក្នុង​ដំណាក់​ផារ៉ោន ជា‌មួយ​ព្រះ‌រាជ‌បុត្រ​នៃ​ស្តេច។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​រឿង​ប្រៀប​ធៀប​មួយ​ទៀត​ទៅ​គេ​ថា៖ «ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ប្រៀប​ដូច​ជា​ដំបែ ដែល​ស្ត្រី​ម្នាក់​យក​ទៅ​លាយ​នឹង​ម្សៅ​បី​រង្វាល់ រហូត​ដល់​ម្សៅ​ទាំង​អស់​ដោរ​ឡើង»។


នោះ​ត្រូវ​នាំ​យក​អស់​ទាំង​តង្វាយ​ដែលខ្ញុំ​បង្គាប់​ឲ្យ​អ្នកយក​ទៅ​ថ្វាយ នៅ​កន្លែង​ណា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ជ្រើស​រើស សម្រាប់​តាំង​ព្រះ‌នាម​ព្រះ‌អង្គ​ចុះ គឺ​អស់​ទាំង​តង្វាយ​ដុត តង្វាយ​យញ្ញ‌បូជា តង្វាយ​មួយ​ភាគ​ក្នុង​ដប់ តង្វាយ​លើក​ចុះ​ឡើង និង​គ្រប់​ទាំង​ផល​ជ្រើស‌រើស ដែល​អ្នក​រាល់​គ្នា​បាន​បន់​ថ្វាយ​ព្រះ‌យេហូវ៉ា។


ត្រូវ​ឲ្យ​ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​មុខ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បី​ដង​ក្នុង​មួយ​ឆ្នាំ ត្រង់​កន្លែង​ដែលព្រះ‌អង្គ​នឹង​ជ្រើស​រើស គឺ​នៅ​ពេល​បុណ្យ​នំបុ័ង​ឥត​ដំបែ​ម្តង បុណ្យ​សប្ដាហ៍​ទី​ប្រាំ​ពីរ​ម្តង និង​បុណ្យ​បារាំ​ម្តង។ គេ​មិន​ត្រូវ​មាន​មុខ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ដៃ​ទទេ​ឡើយ។


បន្ទាប់​មក ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល​បាន​ជួប​ប្រជុំ​គ្នា​នៅ​ស៊ីឡូ ហើយ​ដំឡើង​ត្រសាល​ជំនុំ​នៅ​ទី​នោះ។ ស្រុក​នោះ​ទាំង​មូល​ក្រាប​ចុះ​ចូល​នៅ​ចំពោះ​ពួក​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម