ម៉ាថាយ 16:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 ពេលនោះ ពេត្រុសនាំព្រះអង្គទៅដោយឡែក ហើយចាប់ផ្ដើមទូលជំទាស់ព្រះអង្គថា៖ «ព្រះអម្ចាស់អើយ សូមទ្រង់មេត្តាប្រណីផង! កុំឲ្យការនេះកើតមានដល់ព្រះអង្គឡើយ»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល22 ពេត្រុសក៏នាំព្រះអង្គមកក្បែរ ហើយចាប់ផ្ដើមបន្ទោសព្រះអង្គថា៖ “គ្មានផ្លូវទេ ព្រះអម្ចាស់អើយ! ការនេះនឹងមិនកើតឡើងដល់ព្រះអង្គសោះឡើយ”។ សូមមើលជំពូកKhmer Christian Bible22 លោកពេត្រុសនាំព្រះអង្គទៅដាច់ដោយឡែកពីគេ រួចក៏ចាប់ផ្ដើមទូលជំទាស់ព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! សូមមេត្ដាអាណិតផងចុះ ការនេះនឹងមិនកើតឡើងចំពោះព្រះអង្គជាដាច់ខាត» សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 លោកពេត្រុស*នាំព្រះយេស៊ូទៅដាច់ឡែកពីគេ ហើយទូលជំទាស់ថា៖ «ព្រះអម្ចាស់អើយ! សូមព្រះជាម្ចាស់មេត្តាអាណិត កុំឲ្យការណ៍នេះកើតមានដល់ព្រះអង្គឡើយ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 នោះពេត្រុសក៏នាំទ្រង់មកជិត ចាប់តាំងទូលជំទាស់ថា ឱព្រះអម្ចាស់អើយ សូមទ្រង់ប្រណីអង្គទ្រង់វិញ ការនោះមិនត្រូវមកដល់ទ្រង់ឡើយ សូមមើលជំពូកអាល់គីតាប22 ពេត្រុសនាំអ៊ីសាទៅដាច់ឡែកពីគេ ហើយនិយាយជំទាស់ថា៖ «អ៊ីសាជាអម្ចាស់អើយ! សូមអុលឡោះមេត្ដាអាណិត កុំឲ្យការណ៍នេះ កើតមានដល់លោកឡើយ»។ សូមមើលជំពូក |