ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 17:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រំពេច​នោះ គេ​ឃើញ​លោក​ម៉ូសេ និង​លោក​អេលីយ៉ា លេច​មក កំពុង​តែ​សន្ទនា​ជា​មួយ​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពេលនោះ មើល៍! ម៉ូសេ និង​អេលីយ៉ា​បាន​លេចមក ហើយ​កំពុង​សន្ទនា​ជាមួយ​ព្រះយេស៊ូវ​។

សូមមើលជំពូក

Khmer Christian Bible

ហើយ​មើល៍​ លោក​ម៉ូសេ​ និង​លោក​អេលីយ៉ា​បាន​លេច​មក​ឲ្យ​ពួក​គេ​ឃើញ​ ទាំង​កំពុង​និយាយ​ជាមួយ​ព្រះអង្គ​ផង​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សិស្ស​ទាំង​បី​បាន​ឃើញ​លោក​ម៉ូសេ* និង​ព្យាការី*​អេលីយ៉ា​សន្ទនា​ជា​មួយ​ព្រះ‌យេស៊ូ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ឃើញ​លោក​ម៉ូសេ នឹង​លោក​អេលីយ៉ា លេច​មក​ឯ​គេ កំពុង​តែ​ទូល​នឹង​ទ្រង់

សូមមើលជំពូក

អាល់គីតាប

សិស្ស​ទាំង​បី​បាន​ឃើញ​ណាពី​ម៉ូសា និង​ណាពី អេលី‌យ៉េស​សន្ទនា​ជា​មួយ​អ៊ីសា។

សូមមើលជំពូក



ម៉ាថាយ 17:3
22 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះ លោក​អេលីយ៉ា​ជា​អ្នក​ស្រុក​ធេសប៊ី ដែល​នៅ​ជា‌មួយ​ពួក​ស្រុក​កាឡាត លោក​ទូល​ព្រះបាទ​អ័ហាប់​ថា៖ «ទូល‌បង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដែល​ទូល‌បង្គំ​ឈរ​នៅ​ចំពោះ​ទ្រង់​នេះ​ថា ក្នុង​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​នេះ នឹង​គ្មាន​ភ្លៀង គ្មាន​សន្សើម​ឡើយ លើក​លែង​តែ​ទូល‌បង្គំ​សូម​ប៉ុណ្ណោះ»។


មើល៍! មុន​ដែល​ថ្ងៃ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ‌យេហូវ៉ា​មក​ដល់ យើង​នឹង​ចាត់​អេលីយ៉ា​ឲ្យ​មក​ជួប​អ្នក​រាល់​គ្នា


ពេល​នោះ ព្រះ‌អង្គ​បាន​ផ្លាស់​ប្រែ​នៅ​មុខ​អ្នក​ទាំង​នោះ ព្រះ‌ភក្ត្រ​របស់​ព្រះ‌អង្គ​ចាំង​ភ្លឺ​ដូច​ថ្ងៃ ហើយ​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ត្រឡប់​ជា​ស​ដូច​ពន្លឺ។


ពេត្រុស​ទូល​ព្រះ‌យេស៊ូវ​ថា៖ «ព្រះ‌អម្ចាស់ ល្អ​ណាស់​ដែល​យើង​ខ្ញុំ​បាន​នៅ​ទី​នេះ បើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ ទូល‌បង្គំ​នឹង​ធ្វើ​ត្រសាល​បី​នៅ​ទី​នេះ គឺ​មួយ​សម្រាប់​ព្រះ‌អង្គ មួយ​សម្រាប់​លោក​ម៉ូសេ ហើយ​មួយ​សម្រាប់​លោក​អេលីយ៉ា»។


ពេល​នោះ ពួក​សិស្ស​ឃើញ​លោក​អេលី‌យ៉ា និង​លោក​ម៉ូសេ​បាន​លេច​មក ហើយ​សន្ទនា​ជា​មួយ​ព្រះ‌យេស៊ូវ។


កូន​នោះ​នឹង​នាំ​មុខ​ព្រះ‌អង្គ ដោយ​វិញ្ញាណ និង​អំណាច​របស់​លោក​អេលី‌យ៉ា ដើម្បី​បំបែរ​ចិត្ត​ឪពុក​មក​រក​កូន និង​ពួក​ចចេស​មក​រក​ប្រាជ្ញា​របស់​មនុស្ស​សុចរិត ហើយ​រៀបចំ​ប្រជា‌រាស្រ្ត​មួយ​ជា​ស្រេច ទុក​សម្រាប់​ព្រះ‌អម្ចាស់» ។


មាន​ក្រឹត្យ‌វិន័យ និង​ទំនាយ​របស់​ពួក​ហោរា រហូត​មក​ដល់​លោក​យ៉ូហាន តាំង​ពី​នោះ​មក គេ​បាន​ផ្សាយ​ដំណឹង​អំពី​ព្រះរាជ្យ​របស់​ព្រះ​ទូទៅ ហើយ​មនុស្ស​ទាំង​អស់​កំពុង​តែ​ខំ​ប្រឹង​ចូល។


បន្ទាប់​មក ព្រះ‌អង្គ​ក៏​ស្រាយ​ន័យ​សេចក្តី​ដែល​ចែង​អំពី​ព្រះ‌អង្គ​នៅ​ក្នុង​គម្ពីរ​ទាំង‌មូល ឲ្យ​គេ​ស្តាប់ ចាប់​ពី​គម្ពីរ​លោក​ម៉ូសេ និង​គម្ពីរ​ហោរា​រៀង​មក។


បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ហើយ​ជា​សេចក្តី​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា កាល​នៅ​ជា​មួយ​គ្នា​នៅ​ឡើយ គឺ​ថា ត្រូវ​តែ​សម្រេច​គ្រប់​ទាំង​សេចក្តី​ដែល​បាន​ចែង​ទុក​ពី​ខ្ញុំ ទោះ​ក្នុង​ក្រឹត្យ‌វិន័យ​លោក​ម៉ូសេ ក្នុង​ទំនាយ​ពួក​ហោរា ឬ​ក្នុង​បទ​ទំនុក‌តម្កើង​ក្តី»។


ពេល​លោក​ទាំង​ពីរ​នោះ​កំពុង​តែ​ចាក​ចេញ​ពី​ព្រះ‌យេស៊ូវ​ទៅ ពេត្រុស​ទូល​ថា៖ «លោក​គ្រូ ល្អ​ណាស់​ដែល​យើង​ខ្ញុំ​បាន​នៅ​ទី​នេះ សូម​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ត្រសាល​បី គឺ​មួយ​សម្រាប់​លោក​គ្រូ មួយ​សម្រាប់​លោក​ម៉ូសេ ហើយ​មួយ​សម្រាប់​លោក​អេលី‌យ៉ា» ដោយ​មិន​ដឹង​ថា​ខ្លួន​និយាយ​អ្វី​ឡើយ។


ដ្បិត​ក្រឹត្យ‌វិន័យ​បាន​ប្រទាន​មក​តាម​រយៈ​លោក​ម៉ូសេ តែ​ព្រះ‌គុណ និង​សេចក្តី​ពិត បាន​មក​តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ។


យើង​នឹង​លើក​ឲ្យ​មាន​ហោរា​ម្នាក់ កើត​ឡើង​សម្រាប់​គេ ដូច​ជា​អ្នក​ដែរ ពីចំណោម​ពួក​បង​ប្អូន​របស់​គេ ហើយ​យើង​នឹង​ដាក់​ពាក្យ​របស់​យើង​ក្នុង​មាត់​ហោរា​នោះ រួច​លោក​នឹង​ថ្លែង​ប្រាប់​គេ គ្រប់​ទាំង​សេចក្ដី​ដែល​យើង​បង្គាប់​ដល់​លោក។


មិន​ដែល​មាន​ហោរា​ណា​ម្នាក់កើត​ឡើងក្នុង​ស្រុក​អ៊ីស្រា‌អែល​ដូច​លោក​ម៉ូសេ ដែល​ព្រះ‌យេហូវ៉ា​ស្គាល់ មុខ​ទល់​មុខ​ឡើយ