មួយទៀត យើងក៏តាំងច្បាប់ ឲ្យត្រូវបង់មួយភាគក្នុងបី ក្នុងមួយសេកែលរាល់ឆ្នាំ សម្រាប់ការងារព្រះវិហាររបស់ព្រះនៃយើង
ម៉ាថាយ 17:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលពួកគេមកដល់ក្រុងកាពើណិម ពួកអ្នកទារពន្ធសម្រាប់ព្រះវិហារចូលមកសួរពេត្រុសថា៖ «តើគ្រូរបស់អ្នកមិនបង់ពន្ធព្រះវិហារទេឬ?» ព្រះគម្ពីរខ្មែរសាកល នៅពេលពួកគេមកដល់កាពើណិម មានពួកអ្នកទារពន្ធព្រះវិហារចូលមកជិតពេត្រុស សួរថា៖ “តើគ្រូរបស់ពួកអ្នកមិនបង់ពន្ធជូនព្រះវិហារទេឬ?”។ Khmer Christian Bible កាលពួកគេមកដល់ក្រុងកាពើណិម នោះមានម្នាក់ជាអ្នកទារពន្ធចំនួនពីរដ្រាក់ម៉ាសម្រាប់ព្រះវិហារ បានចូលមកជិតលោកពេត្រុស សួរថា៖ «តើគ្រូរបស់ពួកអ្នកមិនបង់ពន្ធព្រះវិហារទេឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះព្រះយេស៊ូយាងមកដល់ក្រុងកាពើណិមជាមួយពួកសិស្ស អ្នកហូតពន្ធសម្រាប់ព្រះវិហារ នាំគ្នាចូលមករកលោកពេត្រុស ហើយសួរថា៖ «លោកគ្រូរបស់អ្នកបង់ពន្ធសម្រាប់ព្រះវិហារឬទេ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលបានមកដល់ក្រុងកាពើណិមហើយ នោះពួកអ្នកដែលទារពន្ធព្រះវិហារ គេមកសួរពេត្រុសថា តើគ្រូអ្នកមិនបង់ពន្ធព្រះវិហារទេឬអី អាល់គីតាប លុះអ៊ីសាមកដល់ក្រុងកាពើណិម ជាមួយពួកសិស្ស អ្នកហូតពន្ធសម្រាប់ម៉ាស្ជិទ នាំគ្នាចូលមករកពេត្រុសហើយសួរថា៖ «តួនរបស់អ្នកបង់ពន្ធសម្រាប់ម៉ាស្ជិទឬទេ?»។ |
មួយទៀត យើងក៏តាំងច្បាប់ ឲ្យត្រូវបង់មួយភាគក្នុងបី ក្នុងមួយសេកែលរាល់ឆ្នាំ សម្រាប់ការងារព្រះវិហាររបស់ព្រះនៃយើង
អស់អ្នកដែលឆ្លងទៅខាងអ្នកដែលបានរាប់ហើយ នោះម្នាក់ៗត្រូវបង់ថ្លៃកន្លះសេកែល តាមខ្នាតសេកែលដែលប្រើក្នុងទីបរិសុទ្ធ (គឺមួយសេកែលស្មើនឹងម្ភៃកេរ៉ា) កន្លះសេកែលនេះជាតង្វាយថ្វាយព្រះយេហូវ៉ា។
គឺប្រាំកាក់ ដែលត្រូវជាកន្លះសេកែលម្នាក់ គ្រប់ៗគ្នា តាមសេកែលសម្រាប់ប្រើក្នុងទីបរិសុទ្ធ ជាថ្លៃរបស់អស់អ្នកដែលមានឈ្មោះកត់ក្នុងបញ្ជីត្រូវបង់ ចាប់តាំងពីអាយុម្ភៃឆ្នាំឡើងទៅ ឯចំនួនមនុស្សទាំងនោះមាន ៦០៣ ៥៥០ នាក់។
ប្រសិនបើអ្នករាល់គ្នាស្រឡាញ់តែអស់អ្នកដែលស្រឡាញ់អ្នករាល់គ្នា តើអ្នករាល់គ្នានឹងមានរង្វាន់អ្វី? សូម្បីតែពួកអ្នកទារពន្ធ តើមិនប្រព្រឹត្តដូច្នោះទេឬ?
បន្ទាប់មក ពួកគេបានមកដល់ក្រុងកាពើណិម ហើយពេលព្រះអង្គគង់នៅក្នុងផ្ទះ ព្រះអង្គសួរពួកសិស្សថា៖ «តើអ្នករាល់គ្នាជជែកគ្នាអំពីអ្វីនៅតាមផ្លូវ?»