Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 38:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 គឺ​ប្រាំ​កាក់ ដែល​ត្រូវ​ជា​កន្លះ​សេកែល​ម្នាក់ គ្រប់ៗ​គ្នា តាម​សេកែល​សម្រាប់​ប្រើ​ក្នុង​ទី​បរិសុទ្ធ ជា​ថ្លៃ​របស់​អស់​អ្នក​ដែល​មាន​ឈ្មោះ​កត់​ក្នុង​បញ្ជី​ត្រូវ​បង់ ចាប់​តាំង​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ឯ​ចំនួន​មនុស្ស​ទាំង​នោះ​មាន ៦០៣ ៥៥០ នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ប្រាក់​នេះ​បាន​ទទួល​ពី​ប្រជា‌ជន​ចំនួន ៦០៣ ៥៥០​នាក់ ដែល​គេ​បាន​ជំរឿន គឺ​អស់​អ្នក​មាន​អាយុ​ចាប់​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ។ ម្នាក់ៗ​ថ្វាយ​សាច់​ប្រាក់​ជាង​ប្រាំ​ក្រាម គិត​តាម​ទម្ងន់​ដែល​ប្រើ‌ប្រាស់​ក្នុង​ទីសក្ការៈ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 គឺ​ជា​៥​កាក់​ដែល​ត្រូវ​ជា​កន្លះ​រៀល​ម្នាក់​គ្រប់ៗ​គ្នា តាម​រៀល​សំរាប់​ប្រើ​ក្នុង​ទី​បរិសុទ្ធ ជា​ថ្លៃ​នៃ​អស់​ទាំង​អ្នក​ដែល​មាន​ឈ្មោះ​ចុះ​ក្នុង​បញ្ជី ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ឯ​ចំនួន​មនុស្ស​ទាំង​នោះ មាន​៦​សែន​៣​ពាន់​៥៥០​នាក់

សូមមើលជំពូក ចម្លង

អាល់គីតាប

26 ប្រាក់​នេះ​បាន​ទទួល​ពី​ប្រជា‌ជន​ចំនួន​៦០៣ ៥៥០ នាក់ ដែល​គេ​បាន​ជំរឿន គឺ​អស់​អ្នក​មាន​អាយុ​ចាប់​ពី​ម្ភៃ​ឆ្នាំ​ឡើង​លើ។ ម្នាក់ៗ​ឲ្យ​សាច់​ប្រាក់​ជាង​ប្រាំ​ក្រាម គិត​តាម​ទម្ងន់​ដែល​ប្រើ​ប្រាស់​ក្នុង​ទី​សក្ការៈ។

សូមមើលជំពូក ចម្លង




និក្ខមនំ 38:26
12 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ចៅ​អ៊ីស្រា‌អែល​បាន​ចេញ​ដំណើរ​ពី​ក្រុង​រ៉ាមសេស​ដើរ​ដោយ​ជើង ទៅ​ដល់​ក្រុង​ស៊ូកូថ មាន​ចំនួន​ប្រុសៗ​ប្រមាណ​ជា​ប្រាំមួយ​សែន​នាក់ ឥត​រាប់​ស្ត្រី និង​កូន​ក្មេង​ឡើយ។


«នៅ​ពេល​អ្នក​រាប់​ចំនួន​កូន​ចៅ​អ៊ីស្រា‌អែល​តាម​បញ្ជី​របស់​គេ ត្រូវ​ឲ្យ​គេ​បង់​ប្រាក់​ជា​ថ្លៃ​លោះ​ជីវិត​របស់​ខ្លួន​ថ្វាយ​ព្រះ‌យេហូវ៉ា ដើម្បី​កុំ​ឲ្យ​កើត​មាន​គ្រោះ​កាច​ណា​មួយ​កើត​ឡើង​ដល់​ពួក‌គេ ក្នុង​កាល​ដែល​កំពុង​រាប់​ចំនួន​ពួក‌គេ​នោះ​ឡើយ។


អស់​អ្នក​ដែល​ឆ្លង​ទៅ​ខាង​អ្នក​ដែល​បាន​រាប់​ហើយ នោះ​ម្នាក់ៗ​ត្រូវ​បង់​ថ្លៃ​កន្លះ​សេកែល តាម​ខ្នាត​សេកែល​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ (គឺ​មួយ​សេកែល​ស្មើ​នឹង​ម្ភៃ​កេរ៉ា) កន្លះ​សេកែល​នេះ​ជា​តង្វាយ​ថ្វាយ​ព្រះ‌យេហូវ៉ា។


ប្រាក់ ១០០ ហាប​នោះ គេ​យក​ទៅ​សិត​ធ្វើ​ជើង​សសរ​ទី​បរិសុទ្ធ និង​ជើង​វាំង‌នន គឺ​ជើង​មួយ​មាន​មួយ​ហាប​ប្រាក់ ឯ​ជើង ១០០ ត្រូវ​ជា ១០០ ហាប។


«ចូរ​រាប់​ចំនួន​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក គឺ​គ្រប់​ទាំង​ប្រុសៗ តាម​ចំនួន​ឈ្មោះ​របស់​គេ


ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន។ អ្នក និង​អើរ៉ុន ត្រូវ​រាប់​ចំនួន​ពួក‌គេ តាម​អង្គ‌ភាព​របស់​គេ។


ទាំង​អស់​មាន​ចំនួន ៦០៣ ៥៥០ នាក់។


នេះ​ហើយ​ជា​ពួក​អ៊ីស្រា‌អែល​ដែល​គេ​បាន​រាប់ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ជំរំ តាម​អង្គភាព​របស់​គេ សរុប​ទាំង​អស់​មាន​ចំនួន ៦០៣ ៥៥០ នាក់។


«ចូរ​រាប់​ចំនួន​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ គឺ​គ្រប់​គ្នា​ក្នុង​ពួក​អ៊ីស្រា‌អែល​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន»។


ចំនួន​ប្រជាជន​អ៊ីស្រា‌អែល​ដែល​គេ​បាន​រាប់​មាន ៦០១ ៧៣០ នាក់។


កាល​ពួក​គេ​មក​ដល់​ក្រុង​កាពើណិម ពួក​អ្នក​ទារ​ពន្ធ​សម្រាប់​ព្រះ‌វិហារ​ចូល​មក​សួរ​ពេត្រុស​ថា៖ «តើ​គ្រូ​របស់​អ្នក​មិន​បង់​ពន្ធ​ព្រះ‌វិហារ​ទេ​ឬ?»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម