នោះមីកាយ៉ាទូលថា៖ «ប្រសិនបើទ្រង់ដែលយាងមកវិញ ដោយសុខសាន្ត នោះគឺព្រះយេហូវ៉ាមិនបានមានព្រះបន្ទូល ដោយសារទូលបង្គំទេ» រួចគាត់ថែមពាក្យនេះថា៖ «ឱជនទាំងឡាយអើយ ចូរស្តាប់ចុះ»។
ម៉ាថាយ 15:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះអង្គហៅបណ្តាជនមកជិត ហើយមានព្រះបន្ទូលទៅគេថា៖ «ចូរស្តាប់ ហើយយល់ចុះ! ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ព្រះយេស៊ូវទ្រង់ហៅហ្វូងមនុស្សមក ហើយមានបន្ទូលនឹងពួកគេថា៖“ចូរស្ដាប់ ហើយយល់ចុះ Khmer Christian Bible ព្រះអង្គក៏ហៅបណ្ដាជន ហើយមានបន្ទូលទៅពួកគេថា៖ «ចូរស្ដាប់ ហើយយល់ចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះយេស៊ូត្រាស់ហៅបណ្ដាជន រួចមានព្រះបន្ទូលទៅគេថា៖ «ចូរស្ដាប់ ហើយយល់ឲ្យច្បាស់ថា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់ហៅហ្វូងមនុស្សមក មានបន្ទូលទៅគេថា ចូរស្តាប់ហើយយល់ចុះ អាល់គីតាប បន្ទាប់មក អ៊ីសាហៅបណ្ដាជន រួចមានប្រសាសន៍ទៅគេថា៖ «ចូរស្ដាប់ ហើយយល់ឲ្យច្បាស់ថា |
នោះមីកាយ៉ាទូលថា៖ «ប្រសិនបើទ្រង់ដែលយាងមកវិញ ដោយសុខសាន្ត នោះគឺព្រះយេហូវ៉ាមិនបានមានព្រះបន្ទូល ដោយសារទូលបង្គំទេ» រួចគាត់ថែមពាក្យនេះថា៖ «ឱជនទាំងឡាយអើយ ចូរស្តាប់ចុះ»។
ចូរឱនត្រចៀក ហើយមកឯយើង ចូរស្តាប់ចុះ នោះព្រលឹងអ្នកនឹងបានរស់ យើងនឹងតាំងសេចក្ដីសញ្ញានឹងអ្នករាល់គ្នា ជាសញ្ញាដ៏នៅអស់កល្បជានិច្ច គឺជាសេចក្ដីមេត្តាករុណាស្មោះត្រង់ ដែលបានផ្តល់ដល់ដាវីឌ។
ព្រះអង្គមានព្រះបន្ទូលតបថា៖ «ចូរទៅប្រាប់ជនជាតិនេះថា អ្នករាល់គ្នាស្តាប់ តែឥតយល់ ហើយមើល តែឥតដឹងឡើយ។
ពេលនរណាម្នាក់ឮព្រះបន្ទូលអំពីព្រះរាជ្យ ហើយមិនយល់ អាកំណាចចូលមកឆក់យកសេចក្តីដែលបានព្រោះនៅក្នុងចិត្តអ្នកនោះទៅ។ នេះហើយជាពូជដែលបានធ្លាក់លើផ្លូវ។
មិនមែនអ្វីដែលចូលទៅក្នុងមាត់ ធ្វើឲ្យមនុស្សមិនបរិសុទ្ធនោះទេ ប៉ុន្តែ អ្វីដែលចេញពីមាត់នោះវិញ ដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ»។
«ដូច្នេះ ពេលអ្នករាល់គ្នាឃើញសេចក្តីដែលហោរាដានីយ៉ែល បានថ្លែងទុក គឺជាវត្ថុដ៏ចង្រៃ គួរឲ្យស្អប់ខ្ពើម ឈរនៅក្នុងទីបរិសុទ្ធ (ចូរឲ្យអ្នកអានយល់សេចក្ដីនេះចុះ)
សូមឲ្យព្រះរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ជាព្រះវរបិតាដ៏មានសិរីល្អ ប្រទានព្រះវិញ្ញាណ ដែលប្រោសឲ្យអ្នករាល់គ្នាមានប្រាជ្ញា និងការបើកសម្ដែងឲ្យអ្នករាល់គ្នាស្គាល់ព្រះអង្គ
ហេតុនេះ ចាប់តាំងពីថ្ងៃដែលយើងឮដំណឹងនេះ យើងក៏អធិស្ឋានឥតឈប់ឈរ ទាំងទូលសូមឲ្យអ្នករាល់គ្នាបានស្គាល់ព្រះហឫទ័យរបស់ព្រះ ដោយគ្រប់ទាំងប្រាជ្ញា និងការយល់ដឹងខាងវិញ្ញាណ
ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា អ្នកនោះត្រូវទូលសូមពីព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ដ្បិតទ្រង់នឹងប្រទានឲ្យ ឥតបន្ទោសឡើយ។