ម៉ាថាយ 14:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅយាមទីបួន យប់នោះ ព្រះអង្គបានយាងលើទឹកសមុទ្រ សំដៅទៅរកពួកសិស្ស។ ព្រះគម្ពីរខ្មែរសាកល ពេលជិតភ្លឺ ព្រះអង្គយាងលើទឹកបឹងមករកពួកគេ។ Khmer Christian Bible នៅយាមទីបួនយប់នោះ ព្រះអង្គបានយាងដើរលើបឹងមកឯពួកសិស្ស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដល់ពេលជិតភ្លឺ ព្រះអង្គយាងលើទឹកឆ្ពោះទៅរកពួកសិស្ស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់យាម៤យប់ នោះទ្រង់យាងកាត់លើទឹកសមុទ្រទៅឯពួកសិស្ស អាល់គីតាប ដល់ពេលជិតភ្លឺ អ៊ីសាដើរលើទឹកឆ្ពោះទៅរកពួកសិស្ស។ |
ព្រះអង្គចាក់ធ្នឹមព្រះដំណាក់របស់ព្រះអង្គ លើជលសា ព្រះអង្គយកពពកធ្វើជារាជរថរបស់ព្រះអង្គ ហើយព្រះអង្គយាងលើស្លាបនៃខ្យល់
ប៉ុន្តែ ចូរយល់សេចក្តីនេះចុះ បើម្ចាស់ផ្ទះបានដឹងថា ចោរនឹងចូលមកនៅយាមណាមួយ នោះគាត់មុខជានៅចាំយាមមិនឲ្យចោរទម្លុះចូលផ្ទះគាត់បានឡើយ។
ដូច្នេះ ចូរចាំយាម ដ្បិតអ្នករាល់គ្នាមិនដឹងថា ម្ចាស់ផ្ទះនឹងមកនៅវេលាណាទេ មិនដឹងជាល្ងាច កណ្តាលអធ្រាត្រ ពេលមាន់រងាវ ឬពេលព្រលឹមនោះឡើយ
ពេលព្រះអង្គទតឃើញពួកសិស្សចែវទូកបញ្ច្រាសខ្យល់យ៉ាងលំបាក ព្រះអង្គក៏យាងលើទឹក ឆ្ពោះទៅរកពួកគេនៅពេលប្រហែលយាមបួនយប់។ ព្រះអង្គចង់យាងបង្ហួសពួកគេ។
បើលោកមកដល់ក្នុងយាមទីពីរ ឬយាមទីបី ហើយឃើញគេនៅរង់ចាំដូច្នេះ បាវបម្រើនោះមានពរហើយ។
ពេលគេចែវទៅប្រហែលជាប្រាំ ឬប្រាំមួយគីឡូម៉ែត្រ ស្រាប់តែគេឃើញព្រះយេស៊ូវកំពុងយាងលើសមុទ្រមកជិតទូក ហើយគេភ័យខ្លាចជាខ្លាំង។
លោកកាន់ក្រាំងមួយតូចបើកនៅនឹងដៃ លោកឈានជើងស្តាំទៅលើសមុទ្រ ហើយជើងឆ្វេងទៅលើដីគោក
បន្ទាប់មក ខ្ញុំឮសំឡេងពីលើមេឃនិយាយមកខ្ញុំម្តងទៀតថា៖ «ចូរទៅយកក្រាំងដែលបើកស្រាប់នៅនឹងដៃទេវតាដែលឈរលើសមុទ្រ និងលើដីគោកនោះមក»។