អ្នកណាពោលពាក្យទាស់នឹងកូនមនុស្ស នោះអាចនឹងអត់ទោសឲ្យបាន តែអ្នកណាពោលពាក្យទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ នោះមិនអាចអត់ទោសឲ្យបានឡើយ ទោះក្នុងសម័យនេះ ឬនៅឯបរលោកក៏ដោយ»។
ម៉ាថាយ 12:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតកូនមនុស្សជាម្ចាស់លើថ្ងៃសប្ប័ទ»។ ព្រះគម្ពីរខ្មែរសាកល ដ្បិតកូនមនុស្សជាព្រះអម្ចាស់លើថ្ងៃសប្ប័ទ”។ Khmer Christian Bible ដ្បិតកូនមនុស្សជាម្ចាស់លើថ្ងៃសប្ប័ទ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតបុត្រមនុស្ស*ជាម្ចាស់លើថ្ងៃសប្ប័ទ*»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតកូនមនុស្សជាម្ចាស់លើថ្ងៃឈប់សំរាក់ដែរ។ អាល់គីតាប ដ្បិតបុត្រាមនុស្សជាម្ចាស់លើថ្ងៃជំអាត់»។ |
អ្នកណាពោលពាក្យទាស់នឹងកូនមនុស្ស នោះអាចនឹងអត់ទោសឲ្យបាន តែអ្នកណាពោលពាក្យទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ នោះមិនអាចអត់ទោសឲ្យបានឡើយ ទោះក្នុងសម័យនេះ ឬនៅឯបរលោកក៏ដោយ»។
ដ្បិតដែលលោកយ៉ូណាសបាននៅក្នុងពោះត្រីធំ អស់បីថ្ងៃបីយប់យ៉ាងណា កូនមនុស្សក៏នឹងនៅក្នុងផ្ទៃផែនដី បីថ្ងៃបីយប់យ៉ាងនោះដែរ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «កញ្ជ្រោងមានរូងរបស់វា ហើយសត្វហើរលើអាកាស ក៏មានសម្បុករបស់វាដែរ តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ»។
ប៉ុន្តែ នេះដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានអំណាចនឹងអត់ទោសបាបនៅលើផែនដីនេះ»។ ពេលនោះ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកស្លាប់ដៃស្លាប់ជើងថា៖ «ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នកទៅផ្ទះទៅ!»
គឺរាល់ថ្ងៃទីមួយក្នុងសប្ដាហ៍ ចូរអ្នករាល់គ្នាសន្សំទុកដោយឡែករៀងខ្លួន តាមអ្វីៗដែលព្រះបានចម្រើនឲ្យ កុំចាំពេលខ្ញុំមកដល់ ទើបរៃអង្គាសនោះឡើយ។
ខ្ញុំបានត្រឡប់ដូចជាអ្នកដែលគ្មានក្រឹត្យវិន័យ ដល់អស់អ្នកដែលគ្មានក្រឹត្យវិន័យ (មិនមែនមានន័យថា ខ្ញុំគ្មានក្រឹត្យវិន័យរបស់ព្រះនោះទេ គឺខ្ញុំស្ថិតនៅក្រោមក្រឹត្យវិន័យព្រះគ្រីស្ទ) ដើម្បីនាំអស់អ្នកដែលគ្មានក្រឹត្យវិន័យឲ្យមានជំនឿដល់ព្រះគ្រីស្ទ។
នៅថ្ងៃរបស់ព្រះអម្ចាស់ ខ្ញុំបានលង់ក្នុងវិញ្ញាណ ហើយឮសំឡេងបន្លឺឡើង ដូចជាសូរត្រែនៅខាងក្រោយខ្ញុំថា៖