ម៉ាថាយ 12:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចបានយាងចូលទៅក្នុងដំណាក់របស់ព្រះ ហើយសោយនំបុ័ងតាំងថ្វាយព្រះ ដែលច្បាប់ហាមមិនឲ្យស្ដេចសោយ ឬពួកអ្នកដែលនៅជាមួយបរិភោគទេ គឺសម្រាប់តែពួកសង្ឃប៉ុណ្ណោះ។ ព្រះគម្ពីរខ្មែរសាកល គឺរបៀបដែលលោកចូលទៅក្នុងដំណាក់របស់ព្រះ ហើយនាំគ្នាហូបនំប៉័ងតាំងថ្វាយដែលច្បាប់ហាមមិនឲ្យលោក និងពួកអ្នកដែលនៅជាមួយលោកហូបឡើយ លើកលែងតែពួកបូជាចារ្យប៉ុណ្ណោះ។ Khmer Christian Bible គឺស្ដេចបានចូលទៅក្នុងដំណាក់ព្រះជាម្ចាស់ ហើយបរិភោគនំប៉័ងតាំងថ្វាយព្រះជាម្ចាស់ដែលវិន័យមិនអនុញ្ញាតឲ្យស្ដេច និងគូកនបរិភោគឡើយ លើកលែងតែសង្ឃប៉ុណ្ណោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺស្ដេចយាងចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយយកនំប៉័ងដែលគេតាំងថ្វាយព្រះជាម្ចាស់ មកសោយជាមួយពួកបរិពារ។ តាមគម្ពីរវិន័យ* មានតែពួកបូជាចារ្យ*ប៉ុណ្ណោះ ដែលបរិភោគនំប៉័ងនេះបាន រីឯព្រះរាជាគ្មានសិទ្ធិសោយទេ ហើយពួកបរិពារក៏គ្មានសិទ្ធិបរិភោគដែរ តើអ្នករាល់គ្នាធ្លាប់អានអត្ថបទនោះឬទេ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺដែលទ្រង់បានយាងចូលទៅក្នុងដំណាក់ព្រះ ហើយបានសោយនំបុ័ងតាំងទុក ដែលគ្មានច្បាប់ឲ្យទ្រង់សោយ ឬពួកដែលនៅជាមួយនឹងទ្រង់ផង ជារបស់ទុកសំរាប់តែពួកសង្ឃប៉ុណ្ណោះ អាល់គីតាប គឺទតចូលទៅក្នុងដំណាក់របស់អុលឡោះ ហើយយកនំបុ័ងដែលគេទុកជូនអុលឡោះ មកបរិភោគជាមួយពួកអ្នកបម្រើ។ តាមគីតាបហ៊ូកុំ មានតែអ៊ីមុាំប៉ុណ្ណោះ ដែលបរិភោគនំបុ័ងនេះបាន រីឯស្តេចគ្មានសិទ្ធិបរិភោគទេ ហើយពួកអ្នកបម្រើក៏គ្មានសិទ្ធិបរិភោគដែរ តើអ្នករាល់គ្នាធ្លាប់អានអាយិតនោះឬទេ? |
លោកម៉ូសេក៏បង្គាប់លោកអើរ៉ុន និងពួកកូនលោកថា៖ «ចូរស្ងោរសាច់នៅត្រង់មាត់ទ្វារត្រសាលជំនុំ រួចបរិភោគនៅទីនោះចុះ ព្រមទាំងនំបុ័ងដែលនៅក្នុងកញ្ច្រែងនៃពិធីតាំងជាសង្ឃផង ដូចជាខ្ញុំបានទទួលបង្គាប់ហើយថា "ត្រូវឲ្យអើរ៉ុន និងពួកកូនលោកបរិភោគរបស់ទាំងនោះ"។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាមិនបានអានអំពីការដែលព្រះបាទដាវីឌបានធ្វើ ពេលព្រះអង្គ និងពួកអ្នករួមដំណើរជាមួយបានឃ្លានទេឬ?
តើអ្នករាល់គ្នាមិនបានអានគម្ពីរក្រឹត្យវិន័យដែលថា នៅថ្ងៃសប្ប័ទ ពួកសង្ឃនៅក្នុងព្រះវិហារប្រព្រឹត្តរំលងច្បាប់ថ្ងៃសប្ប័ទ តែគ្មានទោសទេឬ?
ស្តេចបានយាងចូលទៅក្នុងដំណាក់របស់ព្រះ ពេលលោកអ័បៀថើរធ្វើជាសម្ដេចសង្ឃ ហើយសោយនំបុ័ងតាំងថ្វាយព្រះ ទាំងចែកឲ្យពួកអ្នករួមដំណើរជាមួយទៀតផង ដែលច្បាប់ហាមមិនឲ្យអ្នកណាបរិភោគឡើយ គឺសម្រាប់តែពួកសង្ឃប៉ុណ្ណោះ»។
ស្ដេចបានយាងចូលទៅក្នុងដំណាក់របស់ព្រះ យកនំបុ័ងតាំងថ្វាយព្រះទៅសោយ ទាំងចែកឲ្យពួកអ្នកនៅជាមួយទៀតផង ដែលច្បាប់ហាមមិនឲ្យអ្នកណាបរិភាគសោះ គឺសម្រាប់តែពួកសង្ឃប៉ុណ្ណោះ»។
ដ្បិតគេបានរៀបចំរោងឧបោសថមួយ ដែលផ្នែកខាងមុខហៅថា ទីបរិសុទ្ធ ជាកន្លែងមានជើងចង្កៀង តុ និងនំបុ័ងតាំងទុក។
សង្ឃឆ្លើយថា៖ «ខ្ញុំគ្មាននំបុ័ងធម្មតានៅក្នុងបន្ទុករបស់ខ្ញុំទេ មានតែនំបុ័ងបរិសុទ្ធប៉ុណ្ណោះ ប្រសិនបើយុវជនទាំងនោះបានតមតែស្រីប៉ុណ្ណោះ នោះបានហើយ»
ដូច្នេះ សង្ឃក៏ឲ្យនំបុ័ងបរិសុទ្ធទៅលោក ដ្បិតនៅទីនោះគ្មាននំបុ័ងណាផ្សេងទៀតឡើយ មានតែនំបុ័ងតាំងទុកប៉ុណ្ណោះ គឺជានំបុ័ងដែលបានយកចេញពីចំពោះព្រះយេហូវ៉ាមក ដើម្បីដាក់នំបុ័ងក្តៅ នៅថ្ងៃដែលគេយកនំបុ័ងចាស់នោះចេញ។