Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 12:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 តើ​អ្នក​រាល់​គ្នា​មិន​បាន​អាន​គម្ពីរ​ក្រឹត្យ‌វិន័យ​ដែល​ថា នៅ​ថ្ងៃ​សប្ប័ទ ពួក​សង្ឃ​នៅ​ក្នុង​ព្រះ‌វិហារ​ប្រព្រឹត្ត​រំលង​ច្បាប់​ថ្ងៃ​សប្ប័ទ តែ​គ្មាន​ទោស​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 មួយវិញទៀត តើ​អ្នករាល់គ្នា​មិនដែល​អាន​ក្នុង​ក្រឹត្យវិន័យ​ទេ​ឬ​ថា នៅ​ថ្ងៃសប្ប័ទ​ពួក​បូជាចារ្យ​ក្នុង​ព្រះវិហារ​ល្មើស​ថ្ងៃសប្ប័ទ​ក៏​គ្មានទោស​ដែរ​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 តើ​អ្នក​រាល់គ្នា​មិន​បាន​អាន​គម្ពីរ​វិន័យ​ទេ​ឬ?​ គឺ​នៅ​ថ្ងៃ​សប្ប័ទ​ សង្ឃ​ក្នុង​ព្រះ​វិហារ​ដែល​បំពាន​វិន័យ​ថ្ងៃ​សប្ប័ទ​ គ្មាន​ទោស​ទេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ម្យ៉ាង​ទៀត នៅ​ថ្ងៃ​សប្ប័ទ ពួក​បូជា‌ចារ្យ​ដែល​បំពេញ​មុខងារ​នៅ​ក្នុង​ព្រះ‌វិហារ* សុទ្ធ​តែ​រំលោភ​លើ​ក្រឹត្យ‌វិន័យ​ថ្ងៃ​សប្ប័ទ តែ​ឥត​មាន​ទោស​ឡើយ តើ​អ្នក​រាល់​គ្នា​ដែល​អាន​គម្ពីរ‌វិន័យ​នោះ​ទេ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ឬ​អ្នក​រាល់​គ្នា​មិន​បាន​មើល​ក្នុង​ក្រិត្យ‌វិន័យ​ទេ​ឬ​អី​ថា នៅ​ថ្ងៃ​ឈប់​សំរាក នោះ​ពួក​សង្ឃ នៅ​ក្នុង​ព្រះ‌វិហារ ក៏​ប្រព្រឹត្ត​រំលង​ច្បាប់​នៃ​ថ្ងៃ​ឈប់​សំរាក ឥត​មាន​ទោស​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ម្យ៉ាង​ទៀត នៅ​ថ្ងៃ​ជំអាត់ អ៊ីមុាំ​ដែល​បំពេញ​មុខ‌ងារ​នៅ​ក្នុង​ម៉ាស្ជិទ សុទ្ធ​តែ​រំលោភ​លើ​ហ៊ូកុំ​ថ្ងៃ​ជំអាត់ តែ​ឥត​មាន​ទោស​ឡើយ តើ​អ្នក​រាល់​គ្នា​ដែល​អាន​គីតាប​ហ៊ូកុំ​នោះ​ទេ?

សូមមើលជំពូក ចម្លង




ម៉ាថាយ 12:5
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ខ្ញុំ​បន្ទោស​ពួក​អភិជន​នៃ​សាសន៍​យូដា​ថា៖ «ម្តេច​បាន​ជា​អ្នក​រាល់​គ្នាប្រព្រឹត្ត​អំពើ​អាក្រក់ ដោយ​បង្អាប់​ថ្ងៃ​សប្ប័ទ​ដូច្នេះ?


«ចូរ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល៍ យើង​នឹង​បង្អាប់​ទី​បរិសុទ្ធ​របស់​យើង និង​សេចក្ដី​អំនួត​របស់​អំណាច​អ្នក​រាល់​គ្នា ហើយ​របស់​ដែល​ត្រូវ​ចំណុច​ភ្នែក​នៃ​អ្នក ព្រម​ទាំង​សំណព្វ​ចិត្ត​អ្នក​រាល់​គ្នា​ផង ឯ​ពួក​កូន​ប្រុស​កូន​ស្រី​ដែល​អ្នក​បាន​ទុក​ចោល​ឯ​ណោះ នោះ​នឹង​ត្រូវ​ដួល​ស្លាប់​ដោយ​ដាវ


រាល់​តែ​ថ្ងៃ​សប្ប័ទ ត្រូវ​ឲ្យ​លោក​តម្រៀប​នំ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា‌និច្ច ទុក​ជា​តង្វាយ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នេះ​ហើយ​ជា​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច។


ស្ដេច​បាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ ហើយ​សោយ​នំបុ័ង​តាំង​ថ្វាយ​ព្រះ ដែល​ច្បាប់​ហាម​មិន​ឲ្យ​ស្ដេច​សោយ ឬ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​បរិ‌ភោគ​ទេ គឺ​សម្រាប់​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ។


ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ទី​នេះ មាន​ម្នាក់​វិសេស​ជាង​ព្រះ‌វិហារ​ទៅ​ទៀត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម