កាលព្រះបាទយេហូយ៉ាគីម និងមនុស្សខ្លាំងពូកែរបស់ទ្រង់ ព្រមទាំងពួកចៅហ្វាយ បានឮពាក្យរបស់អ្នកនោះ ស្តេចក៏រកសម្លាប់អ៊ូរីយ៉ា តែកាលគាត់បានដឹង ក៏ភ័យ ហើយបានរត់ទៅស្រុកអេស៊ីព្ទ។
ម៉ាថាយ 10:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលគេបៀតបៀនអ្នករាល់គ្នានៅក្រុងមួយ ចូរគេចចេញទៅក្រុងមួយទៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នានឹងមិនបានទៅសព្វអស់ទាំងក្រុងរបស់អ៊ីស្រាអែលផង មុននឹងកូនមនុស្សមកដល់។ ព្រះគម្ពីរខ្មែរសាកល កាលណាគេបៀតបៀនអ្នករាល់គ្នានៅទីក្រុងនេះ ចូររត់គេចទៅទីក្រុងមួយទៀត។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នាដើរមិនទាន់សព្វទីក្រុងនានានៃអ៊ីស្រាអែលឡើយ រហូតដល់កូនមនុស្សបានមកវិញ។ Khmer Christian Bible ពេលគេបៀតបៀនអ្នករាល់គ្នានៅក្នុងក្រុងមួយ ចូរគេចទៅក្រុងមួយទៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា រហូតដល់កូនមនុស្សមកវិញ អ្នករាល់គ្នាដើរមិនអស់ក្រុងទាំងឡាយក្នុងស្រុកអ៊ីស្រាអែលផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើគេបៀតបៀនអ្នករាល់គ្នានៅក្រុងណាមួយ ចូររត់ទៅក្រុងមួយទៀតទៅ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បុត្រមនុស្ស*នឹងមកដល់ មុនអ្នករាល់គ្នាទៅដល់ក្រុងទាំងប៉ុន្មាន ក្នុងស្រុកអ៊ីស្រាអែលទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាគេធ្វើទុក្ខ បៀតបៀនអ្នករាល់គ្នា ក្នុងក្រុងនេះ នោះត្រូវរត់ទៅឯក្រុង១ទៀតវិញ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នានឹងដើរ មិនទាន់ដល់គ្រប់ទាំងទីក្រុងនៃសាសន៍អ៊ីស្រាអែលនៅឡើយ នោះកូនមនុស្សនឹងបានមកដល់ហើយ។ អាល់គីតាប ប្រសិនបើគេបៀតបៀនអ្នករាល់គ្នានៅក្រុងណាមួយ ចូររត់ទៅក្រុងមួយទៀតទៅ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បុត្រាមនុស្សនឹងមកដល់ មុនអ្នករាល់គ្នាទៅដល់ក្រុងទាំងប៉ុន្មាន ក្នុងស្រុកអ៊ីស្រអែលទៅទៀត។ |
កាលព្រះបាទយេហូយ៉ាគីម និងមនុស្សខ្លាំងពូកែរបស់ទ្រង់ ព្រមទាំងពួកចៅហ្វាយ បានឮពាក្យរបស់អ្នកនោះ ស្តេចក៏រកសម្លាប់អ៊ូរីយ៉ា តែកាលគាត់បានដឹង ក៏ភ័យ ហើយបានរត់ទៅស្រុកអេស៊ីព្ទ។
ព្រោះកូនមនុស្សនឹងមកក្នុងសិរីល្អរបស់ព្រះវរបិតា ជាមួយពួកទេវតារបស់លោក ហើយពេលនោះ លោកនឹងសងដល់គ្រប់គ្នា តាមការដែលខ្លួនបានប្រព្រឹត្ត។
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មានអ្នកខ្លះដែលឈរនៅទីនេះ នឹងមិនភ្លក់សេចក្តីស្លាប់ឡើយ រហូតដល់គេបានឃើញកូនមនុស្សយាងមក ក្នុងព្រះរាជ្យរបស់លោក»។
កាលពួកហោចេញទៅផុត ទេវតាមួយរបស់ព្រះអម្ចាស់លេចមកប្រាប់យ៉ូសែបក្នុងយល់សប្តិថា៖ «ចូរក្រោកឡើង នាំបុត្រតូច និងមាតារបស់ព្រះអង្គគេចចេញទៅស្រុកអេស៊ីព្ទទៅ ហើយនៅស្រុកនោះ រហូតទាល់តែយើងប្រាប់ឲ្យត្រឡប់មកវិញ ដ្បិតហេរ៉ូឌប្រុងនឹងស៊ើបសួររកបុត្រនោះ ដើម្បីធ្វើគុតព្រះអង្គ»។
ដោយហេតុនេះ ខ្ញុំចាត់ពួកហោរា ពួកអ្នកប្រាជ្ញ និងពួកអាចារ្យ ឲ្យមករកអ្នករាល់គ្នាហើយក្នុងចំណោមអ្នកទាំងនោះ ខ្លះត្រូវអ្នករាល់គ្នាសម្លាប់ ហើយឆ្កាង ខ្លះត្រូវអ្នករាល់គ្នាវាយនឹងរំពាត់នៅក្នុងសាលាប្រជុំ ព្រមទាំងដេញតាមព្យាបាទគេ ពីក្រុងមួយទៅក្រុងមួយ
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អំពើទាំងអស់នោះនឹងធ្លាក់មកលើមនុស្សជំនាន់នេះវិញ»។
ដ្បិតកូនមនុស្សនឹងមក ដូចផ្លេកបន្ទោរ ដែលចាំងពន្លឺភ្លែតៗ ពីទិសខាងកើត ដល់ទិសខាងលិច។
ពេលនោះ ទីសម្គាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃ ហើយមនុស្សទាំងអស់នៅលើផែនដីនឹងគក់ទ្រូង យំ រួចគេនឹងឃើញកូនមនុស្សយាងមកលើពពក នៅលើមេឃ ប្រកបដោយចេស្តា និងសិរីល្អយ៉ាងខ្លាំង។
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សជំនាន់នេះនឹងមិនកន្លងផុតឡើយ រហូតទាល់តែការទាំងអស់នេះបានកើតមក។
ប៉ុន្តែ បើអ្នកបម្រើនោះអាក្រក់ ហើយគិតក្នុងចិត្តថា ចៅហ្វាយរបស់ខ្ញុំក្រមកដល់ណាស់
ដូច្នេះ ចូរប្រុងស្មារតី ដ្បិតអ្នករាល់គ្នាមិនដឹងថ្ងៃណា ឬពេលណា [ដែលកូនមនុស្សមកដល់] ឡើយ»។
ព្រះយេស៊ូវមានព្រះបន្ទូលទៅលោកថា៖ «ត្រូវដូចលោកមានប្រសាសន៍ហើយ។ ប៉ុន្តែ ខ្ញុំសូមប្រាប់អស់លោកថា អំណឹះតទៅ អស់លោកនឹងឃើញកូនមនុស្សអង្គុយនៅខាងស្តាំព្រះដ៏មានព្រះចេស្តា ហើយមកលើពពក នៅលើមេឃ »។
កាលព្រះយេស៊ូវបានឮថា គេបានចាប់លោកយ៉ូហានទៅឃុំឃាំង ព្រះអង្គក៏យាងថយទៅគង់នៅស្រុកកាលីឡេវិញ។
បន្ទាប់មក គេនឹងឃើញកូនមនុស្សយាងមកក្នុងពពក ប្រកបដោយចេស្តា និងសិរីល្អជាខ្លាំង។
ខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអង្គនឹងរកយុត្តិធម៌ឲ្យអ្នកទាំងនោះក្នុងពេលឆាប់មិនខាន ប៉ុន្តែ ទោះជាយ៉ាងនោះក៏ដោយ កាលណាកូនមនុស្សយាងមក តើព្រះអង្គនឹងឃើញមានជំនឿលើផែនដីឬទេ?»
ក្រោយនោះមក ព្រះយេស៊ូវយាងចុះឡើងនៅតែក្នុងស្រុកកាលីឡេប៉ុណ្ណោះ ព្រះអង្គមិនសព្វព្រះហឫទ័យនឹងយាងទៅស្រុកយូដាទេ ព្រោះសាសន៍យូដារកសម្លាប់ព្រះអង្គ។
ពួកបងប្អូនក៏ឲ្យលោកប៉ុល និងលោកស៊ីឡាស ចេញទៅក្រុងបេរាទាំងយប់ភ្លាម ហើយពេលទៅដល់ ពួកលោកក៏ចូលទៅក្នុងសាលាប្រជុំរបស់ពួកសាសន៍យូដា។
ពេលនោះ ពួកបងប្អូនក៏នាំលោកប៉ុលចេញទៅឯមាត់សមុទ្រភ្លាម តែលោកស៊ីឡាស និងលោកធីម៉ូថេ ស្នាក់នៅទីនោះដដែល។
ក្រោយពីចលាចលនោះបានស្ងប់ទៅ លោកប៉ុលហៅពួកសិស្សមកលើកទឹកចិត្ត រួចលោកក៏ជម្រាបលាពួកគេ ចេញទៅស្រុកម៉ាសេដូន។
ឯលោកសុលក៏មានចំណែកក្នុងការសម្លាប់លោកស្ទេផានដែរ។ នៅថ្ងៃនោះ មានការបៀតបៀនជាខ្លាំងមកលើក្រុមជំនុំនៅក្រុងយេរូសាឡិម ហើយក្រុមជំនុំត្រូវខ្ចាត់ខ្ចាយ ទៅពាសពេញស្រុកយូដា និងស្រុកសាម៉ារី លើកលែងតែពួកសាវក។