ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 1:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​យ៉ូសែប​ភ្ញាក់​ពី​ដេក​ឡើង លោក​ក៏​ធ្វើ​តាម​ពាក្យ​ដែល​ទេវតា​របស់​ព្រះ‌អម្ចាស់​បាន​បង្គាប់ គឺ​លោក​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យ៉ូសែប​ក្រោក​ពី​ដំណេក ក៏​ធ្វើ​ដូចដែល​ទូតសួគ៌​របស់​ព្រះអម្ចាស់​បាន​បង្គាប់​គាត់ គឺ​គាត់​ទទួល​នាង​ជា​ប្រពន្ធ

សូមមើលជំពូក

Khmer Christian Bible

បន្ទាប់​ពី​លោក​យ៉ូសែប​ក្រោក​ពី​ដំណេក​ គាត់​ក៏​ធ្វើ​តាម​ដូច​ដែល​ទេវតា​របស់​ព្រះអម្ចាស់​បាន​បង្គាប់​ គឺ​គាត់​បាន​ទទួល​យក​ប្រពន្ធ​របស់​គាត់​វិញ​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លុះ​លោក​យ៉ូសែប​ភ្ញាក់​ឡើង លោក​ក៏​ធ្វើ​តាម​បង្គាប់​ទេវតា*​របស់​ព្រះ‌អម្ចាស់ គឺ​លោក​ទទួល​នាង​ម៉ារី​មក​ធ្វើ​ជា​ភរិយា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​យ៉ូសែប​ភ្ញាក់​ពី​ដេក​ឡើង នោះ​គាត់​ក៏​ធ្វើ​តាម​បង្គាប់​របស់​ទេវតា​នៃ​ព្រះ‌អម្ចាស់ គឺ​គាត់​យក​ប្រពន្ធ​មក​នៅ​ជា​មួយ

សូមមើលជំពូក

អាល់គីតាប

លុះ​យូសុះ​ភ្ញាក់​ឡើង គាត់​ក៏​ធ្វើ​តាម​បង្គាប់​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌ជាអម្ចាស់ គឺ​គាត់​ទទួល​នាង​ម៉ារីយំ​មក​ធ្វើ​ជា​ភរិយា

សូមមើលជំពូក



ម៉ាថាយ 1:24
18 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ណូ​អេ​ក៏​ធ្វើ​ដូច្នោះមែន គឺ​លោក​បាន​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​តាម​សេចក្ដី​ដែល​ព្រះ​បាន​បង្គាប់។


លោក​ណូអេ​បាន​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់។


លោក​ម៉ូសេ​បាន​ធ្វើ​អស់​ទាំង​‌ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក គឺ​លោក​ធ្វើ​ការ​នោះ​សម្រេច​ទាំង​អស់។


រួច​លោក​លាត​ត្រសាល​បាំង​រោង​ឧបោ‌សថ ហើយ​ដាក់​គម្រប​ពី​លើ​ត្រសាល ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។


រួច​លោក​រៀបចំ​ចង្កៀង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។


ហើយ​ក៏​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាស‌នា​នោះ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។


ពេល​ពួក​លោក​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ហើយ​ពេល​ពួក​លោក​ចូល​ទៅ​ជិត​អាស‌នា ពួក​លោក​តែង​លាង​សម្អាត ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។


«មើល៍! នាង​ព្រហ្មចារី​នឹង​មាន​គភ៌ ប្រសូត​បាន​បុត្រា​មួយ ហើយ​គេ​នឹង​ថ្វាយ ព្រះ‌នាម​បុត្រ​នោះ​ថា "អេម៉ាញូ‌អែល"» មាន​ន័យ​ថា «ព្រះ‌គង់​ជា​មួយ​យើង»។


តែ​មិន​បាន​រួម​រស់​ជា​មួយ​នាង​ទេ រហូត​ទាល់​តែ​នាង​ប្រសូត​បុត្រ[ច្បង​មក] ហើយ​លោក​ថ្វាយ​ព្រះ‌នាម​បុត្រ​នោះ​ថា «យេស៊ូវ»។


បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​អ្វី​ដែល​ខ្ញុំ​បង្គាប់ នោះ​អ្នក​រាល់​គ្នា​ពិត​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ​មែន។


រំពេច​នោះ មាន​ទេវតា​របស់​ព្រះ‌អម្ចាស់​ឈរ​ក្បែរ​លោក ហើយ​មាន​ពន្លឺ​មួយ​ភ្លឺ​ជះ​ចូលទៅ​ក្នុង​គុក។ ទេវតា​នោះ​ក៏​គោះ​លោក​ពី​ចំហៀង ហើយ​ដាស់​លោក​ថា៖ «សូម​ក្រោក​ឡើង​ជា​ប្រញាប់!» នោះ​ច្រវាក់​ក៏​របូត​ធ្លាក់​ពី​ដៃ​លោក។


ប៉ុន្តែ នៅ​វេលា​យប់​នោះ មាន​ទេវតា​មួយ​រូប​របស់​ព្រះ‌អម្ចាស់​បាន​មក​បើក​ទ្វារ​គុក នាំ​ពួក​លោក​ចេញ ហើយ​ប្រាប់​ថា៖